Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត​កែ​សម្ផស្ស “​ជួសជុល​” ឲ្យ​ភរិយា​ខ្លួន​ស្អាត​ជាង​តារា​បង្ហាញ​ម៉ូត​

spot_img

Phillip Craft អាយុ​៤៨​ឆ្នាំ ជា​ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ល្បីឈ្មោះ​មួយ​នៅ​ម៉ា​យ​អា​មី (​អាមេរិក​) ។ ពុំ​ត្រឹមតែ​ជួយ​ស្ត្រី​ជាច្រើន​ឲ្យ​ស្រស់ស្អាត​ជាង​មុន​ប៉ុណ្ណោះ​ទេ វេជ្ជបណ្ឌិត P នៅ “​ជួសជុល​” ឡើងវិញ​រូប​សម្ផស្ស​របស់​ភរិយា​ខ្លួន​ដោយ​ដៃ​ខ្លួន​ផ្ទាល់ ។ Anna ភរិយា​វេជ្ជបណ្ឌិត​និយាយថា នាង​មាន​សុភមង្គល​បំផុត​ពេល​មាន​រូបរាង​ល្អឥតខ្ចោះ អាស្រ័យ​ដោយ “​បាតដៃ​មាស​” របស់​ស្វាមី។​

​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​២២​ឆ្នាំ , Anna ត្រូវបាន Phillip កែ​សម្ផស្ស​ឲ្យ​ជាច្រើនលើក រាប់​តាំងពី​បូម​ខ្លាញ់ កែ​ត្រគាក លើក​សុដន់ បង្កើត​រាង​ពោះ កែ​ថ្ពាល់ និង​មាត់​…​។ ដំបូង​នាង​អល់អែក​ចំពោះ​សំណូមពរ​នេះ​ពី​ស្វាមី ។ តែ​ចុងក្រោយ Anna ផ្លាស់ប្តូរ​ការសម្រេចចិត្ត​ពេល​សរីរាង្គ​របស់​នាង “​ទ្រុឌទ្រោម​” ក្រោយពេល​សម្រាល​កូនប្រុស​២​គឺ Aston បច្ចុប្បន្ន​អាយុ​១៤​ឆ្នាំ និង Phillip Jr អាយុ​១២​ឆ្នាំ។​

​ប្តី​ប្រពន្ធ​វេជ្ជបណ្ឌិត Phillip

​ឥឡូវនេះ Anna ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​រូបរាង​របស់ខ្លួន ក្រោយពេល​វះកាត់​កែ​សម្ផស្ស​ច្រើនដង ។​

​ឆ្នាំ ២០០៥ Anna ត្រូវបាន​ស្វាមី​វះកាត់​ពង្រីក​សុដន់​ដំបូង ។​ឆ្នាំ​បន្ទាប់មក នាង​បន្តបាន​ស្វាមី​”​ជួសជុល​” ផ្នែក​ផ្សេងៗ​ទៀត រួមមាន​ទាំង “​ធ្លាក់​”​ពោះ​របស់​នាង​ឲ្យ​មើលទៅ​ដូច​សាច់ដុំ​៦​ដុំ ។​

ប្តី​ប្រពន្ធ Anna និង​កូនៗ​

​នៅ​អាយុ​៤៤​ឆ្នាំ Anna នៅតែ​ក្មេង និង​មាន​រូបរាង​ស្រស់ស្អាត​ដូច​តារា​បង្ហាញ​ម៉ូត ។ Phillip មោទនភាព​អួតថា “​ពេល​ជួប​អ្នកជំងឺ ខ្ញុំ​និយាយប្រាប់​ពួកគេ​ថា ចង់ដឹង​ទឹកដៃ​របស់ខ្ញុំ​ដូចម្តេច ចូរ​មើល Anna” ។ វេជ្ជបណ្ឌិត​សរសើរ​ប្រពន្ធ​ថា ស្អាត​ហាក់ដូច​គ្មាន​ទាស់​ត្រង់ណា និង​ស្អាត​ជាង​ពេល​លោក​ជួប​នាង​ដំបូង​នៅ​អាយុ ២២​ឆ្នាំ ។​

​ក្រៅពី​កែ​សម្ផស្ស​ឲ្យ​ភរិយា Phillip លើកទឹកចិត្ត Anna ឲ្យ​ប្រកាន់​របប​ទទួលទាន និង​ហ្វឹកហាត់​ត្រឹមត្រូវ​ដើម្បី​អាច​រក្សា​សម្រស់​ឲ្យ​គង់វង្ស ។ “​វះកាត់​កែ​សម្ផស្ស​ពុំមែន​ជា​មន្តអាគម​ជួយ​អ្នក​ឲ្យ​បរិភោគ​អ្វី​ក៏បាន​នោះឡើយ ។ ពួកយើង​បរិភោគ​ត្រី​ច្រើន សាច់គោ និង​បន្លែ ។ វា​ជួយ​រក្សា​សម្រស់ និង​សមិទ្ធផល​ក្រោយ​ការវះកាត់​” វេជ្ជបណ្ឌិត​និយាយ ៕​

 

spot_img
×