Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្ដល់ជំនួយ​១​លាន​យាន់​ដល់​កម្ពុជា ដើម្បី​អនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​

spot_img

​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​ការិយាល័យ ដែល​មាន​ទឹកប្រាក់​១​លាន​យ័ន​ដល់​កម្ពុជា ដើម្បី​សម្រួល​ដល់​ការងារ​របស់​មន្ដ្រីរាជកា​របស់​កម្ពុជា និង​ដើម្បី​អនុវត្ត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។​

​ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​ការិយាល័យ​នេះ ធ្វើឡើង​ក្រោម​វត្តមាន​របស់ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ សម្របសម្រួល អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​និង​លោក ស្យុង​ប៉ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា កាល​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក ស្យុង​ប៉ មានប្រសាសន៍ថា សម្ភារៈ​ជំនួយឥតសំណង​លើក​នេះ គឺ​រដ្ឋាភិបាល​ចិន​ផ្ដល់ជូន​កម្ពុជា បន្ទាប់​ពី​ស​ន្និសិទ​កំពូល​មេគង្គ​ឡាន​ឆាង លើក​ទី​២ ដែល​រៀបចំ​នៅ​កម្ពុជា ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ឯកភាពគ្នា​នៅ​ឆ្នាំ​២០១៧​កន្លងមក​។ លោក​បញ្ជាក់ថា ភាគី​ចិន​សង្ឃឹមថា ការផ្ដល​ជំនួយ​ឥត​សំណង​ទាំងអស់នេះ នឹង​ជួយ​កែលម្អ និង​សម្រួល​ដល់​ការងារ​របស់​មន្ដ្រីរាជកា​របស់​កម្ពុជា ហើយ​ជា​ផ្នែក​មួយ ទាក់ទង​និង​សន្និសីទ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​នៅ​ឆ្នាំ​២០១៨​នេះដែរ​។ លោក​បាន​ចាត់ទុក​សន្និសីទ ក្រោម​អតិ​បតីរប​ស់​លោក​ឧបនា​យក​រដ្ឋមន្ត្រី ហោ​ណាំហុង និង​លោក យ៉ាង ជាឈី សមាជិក​ក្រុមប្រឹក្សា​រដ្ឋាភិបាល​ចិន គឺជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន ក្នុងការ​ពិ​ភ្សា​លើ​គ្រប់​វិស័យ​។

​ក្នុងឱកាស​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្ដល់​ជំនួយ​ជា​គ្រឿង​អេឡិចត្រូនិច​ជាច្រើន​ដែល​មាន​ទឹកប្រា​ក់​សរុប​១​លាន​យ័ន សម្រាប់​ការងារ គណៈកម្មាធិការ ដែល​បាន​ចូលរួម​សម្រួល ការងារ​របស់​គណៈកម្មាធិកា​រ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ដ៏​សំខាន់ ដើម្បី​អនុវត្តន៍​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។​

​គួរបញ្ជាក់​ថា ការផ្ដល់​ជំនួយ​សម្ភារៈ​នេះ គឺ​បាន​សម្រួល​ការងារ​របស់​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាលកម្ពុ​ជា​-​ចិន ដើម្បី អនុវត្ដ​ន៍​ភាពជា​ដៃគូរ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ហើយ​សម្ភារៈ​ដែល​រដ្ឋាភិបាល​ចិន​ផ្ដល់ជូន​នេះ រួមមាន ម៉ាស៊ីនថតសម្លេង កុំព្យុទ័រ កុំព្យូទ័រ​យួរដៃ ម៉ាស៊ីន​ព្រីន និង​សម្ភារៈ​ការិយាល័យ​សំខាន់ៗ​ជាច្រើន​ទៀត ព្រម​ទាំង​រថយន្ត pick Up ចំនួន​មួយ​គ្រឿង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១​លាន​យ័ន ជូន​គណៈកម្មាធិការ​សម្រួបសម្រួល​អន្តររ​ដ្ឋា​ភិបាល​កម្ពុជា ចិន​។​

​គណៈកម្មាធិការ សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន មាន​តំណាង​ក្រសួង​ស្ថាប័ន​ជាង​២០ បាន​ចូលរួម ។​គណៈកម្មាធិការ​នេះ ប្រជុំ​១​ឆ្នាំ​ម្តង នៅ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ប៉េកាំង ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង និង​លោក យ៉ាង ជាឈី សមាជិក​ក្រុមប្រឹក្សា​រដ្ឋាភិបាល​ចិន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×