Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! មហាចោរ​គាស់​ហាង​ទូរស័ព្ទ​កក្រើក​២៤​ខេត្ត​ក្រុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ និង​មិន​នឹកស្មាន ពេល​ឃើញ​ជីវិត​ដ៏​ហ៊ឺហា​…

spot_img

​បើ​ទោះ​ហាក់​ពុំ​ឃើញ​សារព័ត៌មាន​ក្នុងស្រុក​ណាមួយ​ចុះផ្សាយ​សោះ ទាក់ទង​នឹង​ករណី​ជន​ម្នាក់នេះ តែ​នៅលើ​បណ្តាញ​សង្គម​បាន​ទម្លាយ​ចេញ​ឲ្យ​ដឹងថា ជន​រូបនេះ​គឺជា​មហាចោរ​គាស់​ផ្ទះ​ដ៏​ជំនាញ​ប្រមូល​ទូរស័ព្ទ​ស្ទើរ​ទូទាំងប្រទេស​តែម្តង ។ ហើយ​ថ្មីៗ​នេះ ត្រូវបាន​គេ​ដឹងថា កងរាជអាវុធហត្ថ​ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​ហើយ ។​

​យ៉ាងណាមិញ តាមរយៈ​ការចែករំលែក​រូបភាព​ច្រើន​នៅលើ​បណ្តាញ​សង្គម នោះ​យើងទាំងអស់គ្នា​ឃើញ​យ៉ាងច្បាស់​ថា ជីវិត​ប្រចាំថ្ងៃ​របស់​ចោរ​នេះ គឺ​ពិតជា​មាន​ភាព​ហុ​ឺ​ហា​ឡូយឆាយ​ខ្លាំងណាស់ ដោយ​ពាក់​បញ្ចេញ​ខ្សែក​ធំៗ ចិញ្ចៀន​សុទ្ធតែ​ពេជ្រ ជិះ​រថយន្ត​ទំនើប​ប្តូរ​ស្ទើរ​គ្រប់ស៊េរី ចូល​ហាង​អាហារ​លំដាប់ៗ និង​ដើរលេង​ជាមួយ​ស្រី​ស្នេហ៍​សុទ្ធតែ​ក្រៅប្រទេស ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pa Kon Tok បាន​បង្ហោះ​ឲ្យ​ដឹងថា «​យកលុយ​ដែរ​ជា​ញើស​ឈាម​គេ​យកទៅ​ចាយ សប្បាយ​ណាស់ ដែរ​នាក់​ដែរ​បាត​បង់​គ្នា​ពិបាក់​យ៉ាងណា 24​ខេត្ត​ក្រុង​ចោរ​តែមួយ គិត​ជា​លុយ​ចូល​លាន តើ​ជាប់គុក​បានយូរ​ប៉ុនណា ? សែ​ល​ម្នា​ក់មួយៗ​ទៅ អោយចំ​ណាំ​វា​អោយបាន​ច្បាស់ ថា​វា​ជា​ចោល​? គាស់​តំបូលផ្ទះ​ហាង​ទូរស័ព្ទ ទាំងអស់​» ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×