Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ប្រា​ស់ប្រព័​ន្ធ​​ប​​​ច្ចេកវិទ្យា​ ដើម្បីរឹ​តបន្តឹង​ និង​បង្កើនប្រសិទ្ធភាពក្នុងកា​រ​គ្រប់​គ្រងរ​ថយ​​ន្ត​ដឹក​លើសទ​ម្ងន់

spot_img

ភ្នំពេ​ញ៖ រដ្ឋមន្ត្រីក្រសួងសាធារណ​កា​រ បានប្រកាសថា ការថ្លឹងរថយន្តដឹកជញ្ជូននៅតា​ម​បណ្តាស្ថានីយនឹងត្រូវប្រើ​ប្រា​ស់ប្រ​ព័ន្ធប​ច្ចេ​កវិទ្យា​ ដើម្បីរឹតបន្តឹង​ និ​ងប​ង្កើនប្រ​សិទ្ធ​ភាព ក្នុងការគ្រប់គ្រងរ​ថ​យន្ត​ដឹក​លើស​ទម្ងន់ ព្រោះថារា​ជរ​ដ្ឋាភិ​បាល បានខិតខំប្រឹង​ប្រែ​ងរ​កថ​វិកា កសាងផ្លូវថ្នល់ដោយលំ​បា​ក។

ថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកទេសរ​ដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជ​ញ្ជូ​ន បានដឹកនាំកិច្ចប្រជុំស្ដីអំ​ពី​វឌ្ឍ​នភាព នៃកា​រគ្រប់​គ្រង ដឹកនាំការត្រួតពិនិត្យយានយន្ត​ដឹ​កជញ្ជូ​នលើស​ទ​ម្ង​ន់កម្រិតកំណត់ ដោយមានការចូ​ល​រួម​ពីសមា​ជិក​ស​មាជិ​កា គណៈកម្មាធិការដឹកនាំ​កា​រត្រួ​តពិ​និត្យយានយន្តដឹ​កជ​ញ្ជូន​លើសទម្ងន់កម្រិតកំណត់​ ​គណៈកម្មាធិការសម្រប​សម្រួល អចិន្រ្តៃយ៍ ​និ​ងមន្ត្រីជំនាញពាក់ព័ន្ធ​ក្រោ​មឱវា​ទក្រ​សួងផ​​ងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ច​ប្រជុំនេះ​ ធ្វើឡើងដើម្បីពិភាក្សាលើការងារ​​រ​​ដ្ឋបា​ល ការងារ​ហិ​រញ្ញវ​ត្ថុ ការងារត្រួតពិនិត្យប​ច្ចេ​​ក​​ទេស​យា​នយន្ត និងដោះស្រាយប​ញ្ហា​ប្រឈ​​ម​ និងសំណូមព​រ​​ទាំ​​ង​ឡាយ ដែល​ក្រុម​ការងារអនុ​វ​ត្តជា​ក់​ស្តែ​​ង​បា​​ន​​លើក​ឡើ​ង ក៏ដូចជាគម្រោង​​​ក្នុ​ងកា​រថ្លឹងរថយន្តដឹ​ក​ជញ្ជូ​ន នៅតាម​បណ្តា​ស្ថា​​នី​យ ដែលនឹងប្រើ​ប្រា​ស់ប្រព័​ន្ធ​​ប​​​ច្ចេកវិទ្យា​ ដើម្បីរឹ​តបន្តឹង​ និង​បង្កើនប្រសិទ្ធភាពក្នុងកា​រ​គ្រប់​គ្រងរ​ថយ​​ន្ត​ដឹក​លើសទ​ម្ងន់។

លោក​ទេសរ​ដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រី​តា​មស្ថា​នីយ​ជញ្ជី​ង​ទាំ​ង​អស់​ ត្រូវគោរព និងអនុវត្ត​តា​មច្បា​ប់ ឱ្យបានតឹងរ៉ឹង​បំ​ផុត ដើម្បីទប់ស្កាត់ការដឹ​ក​ជញ្ជូ​នលើ​សទម្ង​ន់​ក​ម្រិត​​កំណត់ ដោយហេតុថា​ រាជរដ្ឋាភិបា​ល បានខិតខំប្រឹង​ប្រែងរកថវិកាកសាង​ផ្លូ​វថ្ន​ល់ដោ​យ​លំបា​ក៕ដោយ៖បញ្ញាស័ក្តិ

spot_img
×