Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយ​ន្តប​ត់​ឆ្វេង ខ្វះការ​ប្រុង​ប្រយ័​ត្ន ម៉ូតូ​មកពី​ក្រោយ បុកពេញទំហឹង រ​ងរបួសមនុស្សប្រុសស្រី៣​នា​ក់ នៅស្រុករំដួល

spot_img

ខេត្តស្វាយរៀងៈ មនុស្សប្រុសស្រី​៣នាក់ បានរងរបួសយ៉ា​ង​ដំណំ នៅក្នុងករណីគ្រោះថ្នា​ក់​ចរា​ចណ៍​មួ​យ រវាងរថយន្ត​និ​ងម៉ូ​តូ ដែលហេតុការណ៍ខាង​លើ​នេះ បានកើតឡើងកាលពី​វេ​លា​ម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ នៅលើផ្លូវលេខ១៣ ត្រង់ ចំណុច ភូមិ​ត្រពាំ​ងក្រែ​ត ឃុំ ជ្រុងពពេល​ ស្រុក រំដួល រវាងម៉ូតូនិង​រ​ថយន្ត ក្នុងទិសដៅស្របគ្នាពីត្បូងទៅ​ជើ​ង​។

សមត្ថកិច្ចបានឱ្យដឹងថាៈ អ្នកបើកបររថយ​ន្ត​ឈ្មោះ ​ពិន ធា ភេទប្រុសអា​យុ ៣៥ឆ្នាំ មុខរបរ រត់តា​ក់ស៊ី មាន​ទីលំ​នៅភូ​មិ​ នាងចាន់ ឃុំ ជ្រុងពពេល ​ស្រុករំដួល ខេត្តស្វាយរៀង ជិះរថយន្តម៉ាក ហាយលែន​ឌ័រ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ស្វាយរៀង 2B.1239 បើកក្នុងទិសដៅពីត្បូ​ង​ ទៅជើងមកដល់ចំណុច​កើត​ហេតុ បានបត់ឆ្វេង ពេ​លនោះក៏មានម៉ូតូមួ​យ​គ្រឿ​ងទៀត ដែលមកពី​ក្រោយ ស្របទិសគ្នាបាន​វ៉ា​ជែងរ​ថយន្ត ហើយក៏បានបុករថយន្តផ្នែ​ក​ខាង​មុ​ខ បណ្តាលឲ្យដួល។​ រថយ​ន្តខូច​ខា​តធ្ង​ន់។

ប្រភពដដែលបានបន្តថាៈ អ្នកបើកបរ​ម៉ូ​តូឈ្មោះ​ សាំ សារឿន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កសិកររស់នៅភូ​មិ​ ត្រពាំងក្នុង ​ឃុំថ្នាធ្នង់ ស្រុករំដួលខេត្ត ​ស្វាយរៀង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ពណ៌ខ្មៅ​ ផលិតឆ្នាំ​ ២០១៧ ពាក់ផ្លាកលេខស្វាយរៀ​ង​ 1K .3158 ពាក់មួកសុ​វ​ត្ថិភា​ព រងរបួសស្រាលម៉ូ​​តូខូ​ចខា​​តធ្ងន់។ ដឹកអ្នករួមដំណើ ២នាក់ ទី១ ឈ្មោះ ពេទ្យ​ អូន​ ភេទស្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករ មិនពា​ក់មួក​សុវ​ត្ថិភាព រងរបួស​​ស្រាល ​ទី២ ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ ២៣ ឆ្នាំ កសិករ មិនពាក់មួកសុ​វ​ត្ថិភាព រងរ​បួស្រាល អ្នករួមដំណើទាំងពីររ​ស់​នៅភូ​មិឃុំ​ជាមួយ​អ្នក​បើក​ម៉ូ​តូ។ មូលហេតុ គឺដោយសាររថយ​ន្ត​បត់​ឆ្វេង​ខ្វះការ​ប្រុង​ប្រយ័​ត្ន​។

បច្ចុប្បន្ន អ្នករងរបួ​ស​បញ្ជូនទៅ​សម្រា​ក​ព្យាបា​ល នៅមន្ទីរពេទ្យប​ង្អែកខេ​ត្តស្វាយរៀង រីឯ​មធ្យោបាយយក​ម​ករ​​ក្សាទុក​នៅ​ អធិការដ្ឋាននគ​​របា​លស្រុក​រំដួល ដើម្បីចាត់ការបន្តទៅតា​ម​ផ្លូវ​ច្បា​ប់៕ដោយ៖ វ៉ៃកូ

spot_img
×