Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ចម្លែក ៖ កុលសម្ព័ន្ធ​និយម​លោត​រាំ​លើ​មែកឈើ និង​ជ្រមុជ​ចុះ​ក្នុង​ទឹក​…

spot_img

​អ្នក​ថតរូប​អាជីព Ricardo Stuckert បាន​ចំណាយពេល ៣​ឆ្នាំ ដើម្បី​កត់ត្រា​តាមរយៈ​រូបភាព ពី​ជីវភាព​រស់នៅ​របស់​កុល​សម្ព័ន្ធ នា​តំបន់​ដាច់ស្រយាល​១ នៅ​ប្រទេសប្រេ​ស៊ីល​។​

​កុលសម្ព័ន្ធ Kamaiura មាន​គ្នា​ប្រមាណ ៥០០​នាក់ រស់នៅ​តំបន់ Upper Xingu ជុំវិញ​បឹង Ipavu ជិត​ទន្លេ Kuluene ប្រេ​ស៊ីល​។​

​អ្នក​ថតរូប​អាជីព​រូបនេះ តែង​ទៅកាន់​តំបន់​ឆ្ងាយ​ដាច់ស្រយាល នៅ​ប្រេ​ស៊ីល​ដើម្បី ផ្តិត​ទុក​រូបភាព​របស់ កុលសម្ព័ន្ធ​ភាគ​ខាងលិច​។​

​សមាជិក នៃ​កុលសម្ព័ន្ធ Kamaiura រស់នៅ​ស្ទើរតែ “​ឯកោ​” ដាច់ដោយឡែក​ពី​ពិភពលោក​ខាង​ក្រៅ​។ ចំណូលចិត្ត​របស់​ពួកគេ​ក៏​ចម្លែក​ណាស់ ព្រោះ​និយម​នាំគ្នា​លោត​រាំ​លើ​មែកឈើ ឬ​មុជ​ចុះ​ក្នុង​ទឹក ។​

​បុរស​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​ជិះ​សេះ​តាម​បណ្តោយ​ទន្លេ ពេល​ព្រះអាទិត្យ​រៀប​លិច​។​

​រូបភាព​នេះ បង្ហាញឲ្យឃើញ​ស្ត្រី​ក្នុង​កុលសម្ព័ន្ធ Kamaiura កំពុង​ជ្រមុជ​ទឹក ហែល​ក្រោម​ជ្រោះ​ទឹកធ្លាក់ នៃ​ឈូង Amazon​។​

​ការ​ហែល​ទឹក​ពិតជា​ពេញនិយម សម្រាប់​សមាជិក​កុលសម្ព័ន្ធ​នេះ​។ ស្បៀងអាហារ​របស់​ពួកគេ​សំខាន់​គឺ ត្រី បបរ ម្រេច និង​ចេក​។​

​ចំនួន​សមាជិក​កុលសម្ព័ន្ធ​នេះ ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់ ក្រោយរ​រោគរាតត្បាត​នា​អំឡុង​ឆ្នាំ ១៩៥០​។ រហូតទល់​ឆ្នាំ ១៩៦១ អាជ្ញាធរ​បាន​បង្កើត​តំបន់​អភិរក្ស​ជុំវិញ​ទី​ស្ថាន​រស់នៅ​របស់ កុលសម្ព័ន្ធ Kamaiura នេះ​៕ អាទិត្យ​

spot_img
×