Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោក​ស​ង្រែ​ង​ពេក​ក្រៃ​! មួយ​គ្រូ​សារ​ត្រូវ​ភ្លើង​ឆេះ​ទាំង​៤​នាក់ ពេលនេះ កូនស្រី​ពៅ និង​ឪពុក បាន​ស្លាប់​បន្តបន្ទាប់​គ្នា ខណៈ​ម្តាយ​ក៏​មិនដឹង​យ៉ាងណា​

spot_img

​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០ នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បាន​បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​បាន​ស្លា ប់ និង​ក្មេងស្រី​បាន​រងរបួស​ធ្ងន់ នៅក្នុង​ភ្លក់​ភ្លើង នៅ​ចំណុច ផ្សា​រក អណ្ដេ​ី​ក ស្រុក​កំពង់ត្របែក ខេត្ត​ព្រ​វែង ។

​ភ្លាមៗ​ក្រោយ​ហេតុការណ៍​ដ៏​សង្វេក​នេះ​បាន​កើតឡើង កូនប្រុស​បង ក្នុងចំណោម​សមាជិកគ្រួសារ​៤​នាក់ ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំងអស់ ត្រូវបាន​ដឹងថា បាន​ស្លាប់​មុនគេ ខណៈ​ឪពុក ម្តាយ និង​ប្អូនស្រី​របស់គេ ស្ថិតក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​ទោះយ៉ាងណា មកទល់ពេលនេះ ឪពុក​ដែល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម និង​កូនស្រី ក៏បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា ដោយ​កូនស្រី​របស់គាត់​បាន​ស្លាប់​រំលង​មួយថ្ងៃ ។ ដោយឡែក ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្តាយ​របស់​ក្មួយប្រុស​ស្រី​រងគ្រោះ​ទាំងពីរ កំពុង​ស្ថិតក្រោម​ការសង្គ្រោះ​នៅឡើយ ដោយ​មិនដឹងថា​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះទេ ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhou Kimleng បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​ថា​៖ «​កាលពី​ថ្ងៃទី 02-03-2020 មាន​អគ្គី​ឆាបឆេះ ផ្ទះ​របស់លោក ឈួ គង់​ស្រ៊ុន អ្នកស្រី ភិន ស្រីរ័ត្ន នៅជាប់​ផ្សា​រក​អណ្តើក គួរ​ឲ្យ​រន្ធត់ ឥឡូវនេះ​ម៉ោង​នេះ ម៉ោង​ប្រមាណ 10​ជាង​យប់ ថ្ងៃទី​11 ខែ​03 ឆ្នាំ​2020 បណ្តាល​ឲ្យ​មនុស្ស ស្លាប់​អស់​៣​នាក់ និង ផ្ទះ​ទាំងស្រុង ដំណឹង​បានដឹង ហើយ​ខ្លោចចិត្ត​៕ សូម​ឲ្យ​លោក ឈួ គង់​ស្រ៊ុន និង កូនៗ​របស់លោក ទៅកាន់​សុគតិភព​ចុះ​៕»

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rithy Sam ក៏បាន​បង្ហោះ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​សារ​ដ៏​ក្រៀមក្រំ​ដែរ​ថា​៖ «​សោក​ស​ង្រែ​ង​ពេក​ក្រៃ​? គូ និង​កូនស្រី​ពៅ​ខំតស៊ូ​បន្ត​ដង្ហើម​ប្រ​ម៉ាណ​10​ថ្ងៃ​ហើយ​តាំងពី​គ្រោះ​អគ្គីភ័យ​នៅ​ក​អណ្ដើក ឥលូវ​គូ​និង​កូនស្រី​បាន​លាចាក​លោក​ទៅកាន់​សុខ​គតិ​ភព​ហើយ បន្សល់ទុក​ប្រពន្ធ​គូ​ម្នាក់ឯង​។ ហេតុ​អី​គ្រួសារ​គូ​ជួប​គ្រោះកាច​ចង្រៃ​នេះ លោក​អើយ​លោក​?? កើត​ជាតិ​ណា​ណា សូមអោយ​គូ​និង​កូនៗ​សំណាង​និង​អាយុ​វែង​រយ​ឆ្នាំ R.I.P» ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×