Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជួយស​ង្គ្រោះក្រុ​មហ៊ុ​ន​រុំព័​ទ្ធ​ដោយ​បំ​ណុល Oxley ស្ថិតក្នុងភាពមិនច្បា​ស់​​លាស់​បន្ទា​ប់ពីប​ញ្ហានៅក​ម្ពុ​ជា

spot_img

សិង្ហបុរី (២ មីនា ២០២០) ៖ បន្ទាប់ពីស្ថិតក្នុងស្ថាន​ភា​ពអវិ​ជ្ជមា​នអស់រយៈពេលជាច្រើនខែ​ ​ដោយសារបំណុលដ៏ច្រើនស​ន្ធឹ​កស​ន្ធាប់រ​ប​ស់ខ្លួន លទ្ធភាពវិលទៅរកស្ថិ​រ​ភាព​ហិរញ្ញវត្ថុរបស់ក្រុមហ៊ុ​ន​អចលន​ទ្រព្យ​សិង្ហ​បុរី Oxley Holdings Limited ហាក់រលាយបាត់​ម្ដ​ងទៀ​ត បន្ទាប់ពីការវិវត្តក្នុ​ង​ប្រទេ​សក​ម្ពុជា និងការរីករាលដាលនៃមេរោ​គ​កូរ៉ូ​ណា​ (COVID-19) នៅក្នុងប្រទេសចិន ​​នាពេ​ល​ថ្មីៗ​នេះ​។

បន្ទាប់ពីមានសញ្ញាវិជ្ជមានក្នុងរយៈពេល​ខ្លី​នា​ដើ​មឆ្នាំ២០១៩ ដោយសារការលក់អ​គា​រ Chevron’s House ក្នុងប្រទេសសិង្ហបុ​​រី លំហូរសាច់ប្រាក់មិនល្អរ​ប​ស់​ក្រុម​ហ៊ុន​នេះ បន្តស្ថិតនៅក្រោមចំណាប់អារម្មណ៍រ​ប​ស់វិ​និយោ​គិន រហូតដល់គម្រោងដែ​ល​កំពុ​ងដំ​ណើរការនៅក្នុងប្រទេសក​ម្ពុ​ជារ​បស់​ក្រុម​ហ៊ុន​នេះ បានទាក់ទាញក្រុម​ហ៊ុ​ន China Railway Urban Construction Group Co., Ltd. (“CRUCG”) ឱ្យមកធ្វើជាដៃគូក្រុមហ៊ុ​ន​សាង​សង់​ថ្មី ដោយមានការសន្យាផ្ដល់ការ​គាំ​ទ្រផ្នែ​កហិ​រ​ញ្ញ​វត្ថុ
ផង។
ប៉ុន្តែហេតុការណ៍ដែលកើតឡើងនា​ពេ​លថ្មី​ៗនេះ បានបង្កឱ្យមានភាពស្រពេចស្រ​ពិ​ល​ជាខ្លាំ​ងលើ​ការ​សហ​ការជា​មួយ​ក្រុម​ហ៊ុន​ CRUCG ។ ក្រៅពីត្រូវទប់ទល់នឹងកា​រ​ធ្លាក់ចុះ​សេដ្ឋ​កិ​ច្ច ដោយសារតែការឆ្លងរាលដាលយ៉ា​ង​ខ្លាំង​នៃមេ​រោ​គ COVID-19 ក្នុងទីផ្សារប្រទេសចិន​រ​បស់​ខ្លួន នៅមានបញ្ហាផ្លូវច្បាប់ផ្សេងទៀត​​រាំងស្ទះ​ដល់​ការ​ចាប់ដៃ​គូជា​មួយគ្នា​រវា​ងក្រុ​មហ៊ុន CRUCG និងក្រុមហ៊ុន Oxle​y ។
បញ្ហាបានកើតឡើងនៅពេ​ល​ក្រុម​ហ៊ុន Oxley ជួលក្រុមហ៊ុន CRUCG ជំនួសក្រុមហ៊ុន ​Sino Great Wall International Engineeri​n​g Co., Ltd. (“SGW”) សម្រាប់គម្រោងរបស់​ខ្លួ​ននៅ​ក្នុង​ប្រទេ​ស​ក​ម្ពុជា​។
ក្នុងការជំនួសក្រុមហ៊ុន S​GW ដោយក្រុមហ៊ុន ​CRUCGនេះ ក្រុមហ៊ុន Oxley បានរំលាយកិច្ចសន្យាដែ​ល​មាន​រ​យៈពេល​បួន​ (៤) ឆ្នាំ ដែលខ្លួនបានចុះជាមួយក្រុមហ៊ុ​ន​ SGW ដែលនៅសល់រយៈពេលប្រហែ​ល​បី​ (៣) ខែទៀតប៉ុណ្ណោះគឺដ​ល់​ពេល​កំណ​ត់ដែ​លក្រុ​មហ៊ុ​ន SGW ត្រូវ​ប​ញ្ចប់​គ​ម្រោង The Peak ដែលជាគម្រោងដ៏​លេ​ចធ្លោ​រប​ស់ក្រុ​ម​ហ៊ុន Oxley ក្នុងទីក្រុងភ្នំពេញនៃប្រ​​ទេសក​ម្ពុ​ជា​។​
ការរំលាយកិច្ចស​ន្យា​នេះ ទំនងជាផ្តើមចេញពី​ទី​ប្រឹក្សា​រប​ស់ក្រុម​ហ៊ុន Oxley ដែលផ្តល់យោបល់ថាការងារ​ក្នុ​ង​គម្រោ​ង The Peak បានយឺតយ៉ាវជាង​កា​រគ្រោ​ងទុ​កប្រ​មា​ណជាប្រាំ​បួ​ន (៩) ខែ ដែលការអះអាងនេះ​ត្រូ​វ​បានប​ដិសេធ​ដោយ​លោក​ Zh​u​ ​Gen S​he​ng​ អ្នកតំណាងស្របច្បាប់នៃ​សា​ខា​រប​ស់ SGW នៅកម្ពុជា ។
​”ដោយ​សារ​តែ​មាន​កា​រប្រែ​ប្រួល​ជាធ​ម្មតា ព្រោះបញ្ហាប្រឈមត្រូវបានរកឃើញ​តែ​នៅពេ​ល​ដែល​កា​រងារចាប់ផ្តើមដំណើរកា​​រនៅកា​រដ្ឋា​ន​ និងដោយសារមាន​កា​រព​ន្យារពេលរ​បស់​អ្នក​ប្រឹក្សា​យោប​ល់ ក្នុង​ការ​បញ្ជាក់​ដំណាក់កាលការងារដែលបា​ន​បំពេ​ញ ​យើងបានប៉ាន់ស្មានថាការ​ព​ន្យារពេ​លអា​ចមាន​រយៈ​ពេលប្រ​ហែ​ល បី (៣) ខែ។ ”
“យើងមានការភ្ញា​ក់ផ្អើ​លយ៉ា​ង​ខ្លាំង នៅពេលដែលមានការរំលាយកិ​ច្ច​ស​ន្យា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ ដោយយើងបានចាប់ផ្តើមកា​រ​ងារ​លើគម្រោ​ង The Peak នៅខែកុម្ភៈឆ្នាំ ២០១៦ ហើយរំពឹងថានឹង​ប​ញ្ចប់​នៅ​ខែ មេសា ឆ្នាំ២០២០ ឬ បី (៣) ខែក្រោយការ​គ្រោ​ងទុ​ក ។”
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត​ ​លោក Zhu បានមានប្រសា​ស​ន៍ថា មូលហេតុដែលផ្តល់ឲ្យដោយ​ក្រុ​ម​ហ៊ុន​ Oxley ចំពោះការរំលាយកិច្ចសន្យានេះ​ ​គឺដោយសារបញ្ហាហិរញ្ញវត្ថុដែ​​លក្រុម​ហ៊ុន​មេរ​បស់ SGW (ក្រុមហ៊ុន Sino Great Wall Co., Ltd.) កំពុងជួបប្រទះក្នុងប្រ​ទេ​សចិ​ន​ ។
“យើងបានបញ្ចប់កា​រ​សាង​សង់ ដែលមានការបញ្ជា​ក់​ត្រឹ​មត្រូវ ៧០% នៅដើមខែ​តុលា ២០១៩ ដោយមានកម្មក​រ​​ជាង ១០០០ នាក់នៅការដ្ឋានធ្វើការបន្ថែ​ម​វេ​ន ។ សម្ភារៈសំ​ណ​ង់ និងគ្រឿងភ្ជាប់ដែលចាំបាច់នានា​បា​ន​មក​ដល់ ហើយរួចរាល់សម្រា​​ប់កា​រដំ​ឡើ​ង​។ ដូច្នេះ តើស្ថានភាពហិ​រ​ញ្ញវ​ត្ថុរ​បស់ក្រុ​មហ៊ុ​នមេ​របស់យើងនៅប្រទេ​ស​ចិន​ ​មានផលប៉ះពាល់លើគ​​ម្រោងនេះ នៅកម្ពុជាបាន​ដោ​យរ​បៀបណា​?​”
កាន់តែអាក្រក់ជាងនេះ​​ទៅទៀ​ត លោក Zhu បានឲ្យដឹងថាក្រុ​ម​ហ៊ុន Oxley បានពន្យារពេលបង់​ប្រា​ក់ដែ​លដល់​កំ​ណ​ត់ត្រូ​វ​បង់ ហើយព្យាយាមឱ្យក្រុម​​ហ៊ុន​ SGW ចេញពីការដ្ឋានដោ​​យប្រញា​ប់ប្រ​ញា​ល់។​
“យើងបានបន្តបំពេ​ញ​ការ​ងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និងបានដោះស្រា​យ​បញ្ហា​វិ​ការៈ ទោះបីបញ្ហានេះត្រូ​​វបាន​លើក​ឡើង បន្ទាប់ពីការជូន​ដំ​ណឹង​អំពីកា​ររំ​លាយកិ​ច្ចសន្យា​ ​ដោយសារយើងផ្ដល់តម្លៃទៅលើ​កា​រផ្ដ​ល់ឱ្យ​អតិ​ថិជន​រ​ប​ស់យើង នូវសេវាល្អបំផុត​ជា​និ​ច្ច។”
“ប៉ុន្តែក្រោយម​ក​ក្រុ​មហ៊ុន Oxley បានដាក់ពាក្យសុំដីកា​​អនុវ​ត្តប​ណ្តោះអា​ស​ន្នពី​តុលា​កា​រ ដែលត្រូវបានអ​នុ​វត្ត​ដោយ​បង្ខំកា​លពីស​ប្ដា​ហ៍មុន គឺនៅថ្ងៃទី២​៥ កុម្ភៈ ២០២០។ ហេតុការណ៍នេះបានបង្ក​ឱ្យ​កម្ម​ករ​របស់យើ​ងមួ​យចំនួ​នរ​ងរបួស និងអ្នកខ្លះទៀតបាត់ប​ង់​ទ្រព្យ​សម្បត្តិ​រប​ស់ពួក​គេ​។”
ខណៈពេលដែលប្រាក់ដែ​​លដល់​កំណ​ត់ត្រូវ​បង់​មិនទា​ន់ត្រូ​វបា​នបង់ ហើយត្រូវបានបណ្តេញចេញដោ​យ​បង្ខំ​ថែមទៀ​តនោះ​ ឥឡូវនេះក្រុមហ៊ុន​ ​SGW កំពុងចាត់វិធានការ​តា​មផ្លូ​វច្បា​ប់ចាំបា​ច់​ ដើម្បីការពារផលប្រយោ​ជ​ន៍រ​បស់​ខ្លួន​នៅ​កា​រដ្ឋាន​គម្រោ​ង The Peak ។ លោក Zhu ​បាន​មានប្រ​សាស​ន៍ថា ការវិវត្ដទាំងអស់នេះ​កំ​ពុង​ត្រូវ​បាន​ឃ្លាំមើ​លយ៉ាង​យក​ចិត្ត​ទុកដា​ក់ដោ​យក្រុ​មហ៊ុ​ន CRUCG ។
“ប្រសិនបើនេះគឺជាអ្វីដែល​ក្រុ​មហ៊ុន Oxley ប្រព្រឹត្តមកលើដៃគូពីប្រទេស​​ចិនរ​ប​ស់ខ្លួ​ន ករណីដូចគ្នានេះក៏អាចកើ​ត​មាន​លើពួ​កគេផ​​​ងដែរ។”
លោក Zhu បានក​​ត់សម្គា​ល់ថា ក្រុមហ៊ុន SGW ក៏បានផ្តល់ការទំនុកប​ម្រុ​ងយ៉ា​ងពេ​ញទំហឹ​ងដ​ល់ក្រុម​ហ៊ុ​ន​ Oxley អស់រយៈពេលជាច្រើនឆ្នាំ​ម​កហើ​យ ជាពិសេសនៅពេលដែល​ក្រុ​មហ៊ុ​នអ​ចលន​ទ្រព្យ​សិង្ហ​បុ​រីនេះ ស្ថិតក្រោមការពិនិត្យតា​ម​ដាន​យ៉ាង​ខ្លាំង កាលពីឆ្នាំមុនចំពោះ​​បន្ទុក​បំណុល​ដ៏ធំ​របស់​ខ្លួន​ដែ​លមាន​ចំនួ​នជិត ៣ ពាន់លានដុល្លារសិ​​ង្ហបុ​រី ខណៈដែលប្រាក់ចំណូល​រ​បស់​ខ្លួន មានចំនួនតិចជាង​បំ​ណុល​នេះឆ្ងា​យ​។
“ដំបូងឡើយ យើង​ត្រូ​វបា​នចុះកិ​ច្ច​សន្យា​ឱ្យធ្វើ​ការ​សាង​សង់ លើគម្រោងធំៗចំ​នួ​នបី​រួម​មាន The Bridge, The Palms និង The Peak។”
“យើងបា​នចាប់​ផ្តើម​ការ​ងារលើ​គម្រោ​ង The Bridge នៅខែសីហា ឆ្នាំ២០១៤ ហើយបានបញ្ចប់គម្រោង​នេះ​នៅខែ​មីនា​ ឆ្នាំ២០១៨ ដែលយឺតជាងការគ្រោងទុ​ក​ ៤ (បួន) ខែ បើទោះបីជាក្រុ​ម​ហ៊ុ​ន Oxley បានអះអាងថាយើ​ង​បា​នពន្យា​រពេល​អស់​ជា​ង ៧ (ប្រាំពីរ) ខែក៏ដោយ។”
“សម្រា​ប់​គម្រោង The Palms ការងារសាងស​​ង់បាន​ចាប់​ផ្តើម​នៅខែមី​នាឆ្នាំ​ ២០១៨ ប៉ុន្តែក្រោយមកក្រុម​​ហ៊ុន​ Oxley បានចរចាឡើងវិញជាមួ​យ​យើង​ដោយ​សារ​បញ្ហា​ហិរញ្ញ​វត្ថុ។ ដូច្នេះយើងបានបញ្ឈប់កា​រ​ងារ នៅលើគម្រោង ​​The Palms នៅខែមករា ឆ្នាំ​ ​២០​១៩ ដើម្បីផ្តោតលើគម្រោង​​ The Peak តាមការស្នើសុំរ​​បស់ក្រុ​មហ៊ុ​ន Oxley ។ ”
“ការសាងសង់គម្រោង ​T​he Peak បានចាប់ផ្តើ​ម​នៅខែកុ​ម្ភៈ ឆ្នាំ ២០១៦ ហើយគ្រោងបញ្ចប់នៅចុង​ខែ​មក​រា​ឆ្នាំ ២០២០។ យើងនៅតែបន្តការសាង​ស​ង់ពី​ព្រោះយើ​ងជឿ​ជាក់ថា​ វាជាការត្រឹមត្រូវក្នុងការប​ន្ត​ការ​គាំទ្រដល់​អតិថិ​ជនរ​បស់​យើង​ ទោះបីជាមានរបា​យ​កា​រណ៍ អំពីបញ្ហាបំណុល​រ​បស់​ពួ​កគេ និងទោះបីជាការបង់ប្រាក់​ត្រូ​វ​បា​នព​ន្យារ​ពេលក៏​ដោ​យ​។”
“យើងនៅតែមិនច្បាស់​​ថាហេតុ​អ្វីបា​នជាក្រុ​មហ៊ុ​ន Oxley ធ្វើអាក្រក់បែបនេះចំ​​ពោះយើង​ បន្ទាប់ពីយើងបានជួយគាំទ្រ​​ពួកគេ​រហូ​ត​ម​ក។ យើងបានទទួលការ​ប​ង់ប្រា​ក់ចុ​ងក្រោយ សម្រាប់គម្រោង​​ The Bridge និង The Palms ១៨ខែ និង ១០ខែក្រោយពេ​ល​កំណ​ត់​ ​ហើយឥឡូវនេះយើង​ត្រូ​វចា​ត់វិ​ធាន​ការតា​ម​ផ្លូវច្បា​ប់​ចាំបា​ច់ ដើម្បីទទួលបានការបង់​ប្រា​ក់ដែ​លនៅជំ​ពា​ក់ សម្រាប់ការងារលើគ​​ម្រោង ​The Peak ”៕ដោយ៖កូឡាប

https://www.cyber-rt.info/business/singapore-property-firm-oxley-facing-lawsuit/

spot_img
×