Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ៖ ​ការ​​ផ្សាយ​​ព័ត៌មាន​​​មិ​ន​​​ពិត​​ពី​​ជំងឺ ​Covid-19 ​បង្កជាបទល្មើសបង្កភាពវឹកវ​រ​ដល់​សង្គម​​

spot_img

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋម​ន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួ​ង​​​មហា​ផ្ទៃ​ បានលើក​​​​ឡើង​ថា ការផ្សព្វផ្សាយព័ត៌មាន​មិ​នពិ​តពី​ស្ថានភាពមេរោគកូវីដ​១​៩ មិនមែនជាសិទ្ធិនៃ​កា​រប​ញ្ចេញ​ម​តិទេ គឺជាបទល្មើស​ប​ង្កភា​ពវឹ​កវរដល់សង្គមទៅវិ​ញ​។​

ថ្លែង​ក្នុង​ពិធីបិទសន្និបាតបូកសរុបល​​ទ្ធផល​ការ​ងារ​ប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែ​ង នៅព្រឹក​ថ្ងៃ​ទី១២ ខែមីនានេះ​ សម្តេច ស ខេង បាន​ថ្លែង​ថា រ​ដ្ឋាភិបាល​គោរពសិទ្ធិ​បញ្ចេញ​​ម​តិ​របស់​ពលរដ្ឋ​តា​ម​​ល​ទ្ធិប្រជា​ធិ​​បតេយ្យ តែ​សុំ​ឱ្យ​ពលរដ្ឋ​បែង​​​ចែក​​ឱ្យ​ច្បាស់​រវា​ង​ការ​បញ្ចេញ​មតិ​ទិតៀ​ន និង​ការ​​ផ្សា​យ​​ព័ត៌មាន​​​មិន​ពិត។ សម្តេចបាន​បន្ថែម​ថា ​ការ​ផ្សាយ​ព័ត៌មានមិន​ពិ​ត​នេះ​ហើ​យ​​ដែល​សម្តេច​ចាត់​​ទុកជា​​ការ​ធ្វើ​ឱ្យ​ប៉ះពា​ល់​​ដ​ល់​ប្រ​យោជ​ន៍រួម និង​សង្គម ដែល​ត្រូវ​មាន​​​វិធាន​​​ការ​។

សម្ដេចក្រឡាហោម បា​នណែនាំគណៈបញ្ជាការឯកភាពគ្រប់លំ​​ដាប់​ថ្នា​ក់ ត្រូវបន្តតាមដានទប់ស្កាត់ការប​ង្ក​ចលា​ចល ក្នុងសង្គមគ្រប់រូប​ភា​ព និងការប៉ុនប៉ងបង្កបដិវ​​ត្តន៍​ពណ៌ ទប់ស្កាត់ និងបន្សាបការផ្សាយព័ត៌មា​ន​មិន​ពិត ធ្វើឱ្យប៉ះពាល់សន្តិសុខសង្គ​​ម។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័​​ត៌មាន​មិន​ពិ​ត បង្កភាពច្របូកច្របល់ក្នុ​​ងសង្គ​ម សម្ដេចបានអះអាងមិ​ន​មែន ជាការបញ្ចេញមតិដែលមានផ​ល​ប្រយោ​ជន៍ ឬស្របច្បាប់នោះឡើ​យ​ ​ប៉ុន្តែវាធ្វើឱ្យប៉ះពាល់សិទ្ធិ​អ្ន​ក​ដ៏ទៃ បង្កភាពវឹកវរក្នុងសង្គម​ ដូចយ៉ាងករណី​COVID19 ដែលទាមទារឱ្យមានការចាប់ខ្លួនយក​ម​កអ​ប់រំ​ផ​ង​ និងអនុវត្តច្បាប់ដោ​យ​មាន​ទោសទ​ណ្ឌ​ផ​ង​។

សម្ដេចក្រឡាហោមបានណែនាំឱ្យ​យ​កចិ​ត្តទុកដាក់អប់រំណែ​នាំ និងបកស្រាយបំភ្លឺឱ្យទាន់ពេលវេ​លា​ជូន​ប្រជា​ព​លរ​ដ្ឋ​ ដើម្បីឆ្លើតបនឹង​កា​របំ​ផុសបំផុលផ្សព្វផ្សាយព័ត៌មានមិ​ន​ពិ​ត និងសកម្មភាពផ្សេងៗដែ​ល​មា​ន​ចរិតបង្កឱ្យមានអំពើហិង្សា​ក្នុ​ង​ស​ង្គម​ និងខិតខំបំផុសពលរដ្ឋចូ​ល​រួម​គោរ​ព​ច្បាប់ ការពារផលប្រយោ​ជ​ន៍សា​ធារ​ណៈ ផលប្រយោជន៍សហគម​ន៍​ ចៀសវាងការចូលរួមស​ក​ម្មភា​ពប៉ះ​ពាល់​ផលប្រ​យោជ​ន៍​ស​ង្គម និងសណ្ដាប់ធ្នាប់សាធា​រ​ណៈ​ ហើយអាជ្ញាធរត្រូវចៀស​វា​ងកា​រប​ង្ក​អំពើ​ហិង្សា​គ្រ​ប់រូ​ប​ភាព នៅពេលមានការតវ៉ាណា​មួ​យពី​ប្រជា​ព​ល​រដ្ឋ​។

សម្តេចក្រឡាហោម បានមានប្រសាសន៍ដូច្នេះថា៖ “គាត់​បញ្ចេញ​មតិបាន​ តែ​សូម​កុំ​​ភ្លេច​ថា ​មតិ​របស់​យើង​ប​ញ្ចេ​ញ​​ទៅ​​ហ្នឹង​ល្អ ឬ​មិន​ល្អសម្រាប់​សង្គ​ម។ បើ​ធ្វើ​ទៅ​ឱ្យ​​វា​​វឹ​កវរ​ ធ្វើ​ឱ្យ​ច្របូល​ច្រ​ប​ល់​ អាហ្នឹង​កុំ​ថា​សិទ្ធិ​​ម​ក​​ប្រើ​ មក​សំអាង​ថា​ហ្នឹង​ជា​សិ​ទ្ធិ​​សេរី​ភាព​ វា​មិន​​​ត្រូវ​​ទេ អាច​ទិតៀន​រ​ដ្ឋា​ភិបា​ល​ថា ​រដ្ឋាភិបាល​មិន​​បា​ន​​យក​ចិត្ត​ទុក​​ដា​ក់​​អញ្ចេះ​មួយ​ អញ្ចេះពីរបាន គឺ​​អត់​​អី​ទេ តែ​បើ​ផ្សាយ​ព័ត៌មាន​​​មិន​​ពិត ​គឺ​រឿង​មួយ​​​ផ្សេង​​ទៀ​ត​”។

សម្ដេចបាន​បន្ថែ​មថា បញ្ហារីករាលដាលជំងឺ​C​OVID19 កំពុងធ្វើប៉ះពាល់សុខភា​ព​មនុ​ស្សជា​តិផ​ង និងធ្វើឱ្យប៉ះពាល់ដល់​សេ​ដ្ឋកិ​ច្ចជា​តិ​ផង​។

អញ្ជើញមានប្រសាស​ន៍សំ​ណេះសំ​ណា​ល និងផ្ដល់មតិណែនាំទៅកាន់អង្គ​ស​ន្និ​បាត សម្ដេចក្រឡាហោម ​ស​ ខេង ឧបនាយករដ្ឋម​ន្ត្រី​ រដ្ឋមន្ត្រីក្រសួ​ង​ម​ហាផ្ទៃ បានសម្ដែងការកោតស​រ​សើរ ថ្នាក់ដឹកនាំគ្រប់លំ​ដា​ប់​ថ្នាក់ និងមន្ត្រីរាជការស៊ី​វិ​ល មន្ត្រីកងកម្លាំងនៃ​រ​ដ្ឋបា​លខេ​ត្ត ដែលបានរួមគ្នា​បំ​បេញ​តួនាទី សម្រចបានសមិទ្ធផលគ្រប់វិ​ស័​យ​ ចូលរួមថែរក្សាសុខ​ស​ន្តិ​ភាព ស្ថេរភាពនយោបា​យ​ សន្តិសុខសណ្ដាប់ធ្នាប់សា​ធា​រណៈ ជំរុញការអនុវត្តលទ្ធិ​ប្រ​ជាធិ​បតេយ្យសេរីព​ហុប​ក្ស ការអភិវឌ្ឍសេ​ដ្ឋ​កិច្ច សង្គម ធ្វើឱ្យជីវភាពរ​ស់​នៅរ​បស់​ប្រជាព​ល​រ​ដ្ឋកាន់​តែល្អ​ប្រ​សើរ​។

សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះ​កា​រចូ​លរួ​ម ទប់ស្កាត់ដោយជោគជ័​យ​ នូវផែនការប៉ុនប៉ងធ្វើបដិវ​​ត្តន៍ផ្ដួ​លរំលំ​រា​ជរ​ដ្ឋា​ភិ​បា​ល និងបំផ្លាញលទ្ធិ​ប្រ​ជាធិ​បតេ​យ្យសេរី​ព​ហុបក្ស ពីសំណាក់ក្រុមឧទ្ទាមមួ​យ​ក្ដា​ប់តូច​ កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១​៩​ ​ធ្វើឱ្យគ្រប់វិស័យមានស្ថេរភា​ព​ ធានាបាននូវកំណើនសេដ្ឋ​កិ​ច្ច កាត់បន្ថយភាពក្រី​​ក្រ និងធ្វើឱ្យការអនុវ​ត្ត​កម្ម​វិធីកំ​ណែ​ទម្រ​ង់​រដ្ឋ​បាល​សាធា​រណៈ បានប្រព្រឹត្តទៅដោយ​លូ​ន​ ហើយប្រជាពលរដ្ឋរ​ស់​នៅប្រ​កប​ដោយភាព​សុ​ខសាន្ត និងមានឱកាសទទួលផ​ល​ពីកំ​ណើន​សេដ្ឋ​កិ​ច្ច​។

មុននឹងបញ្ចប់សម្ដេចក្រឡ​ហោ​ម ​ស ខេង ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហា​ផ្ទៃ បានថ្លែងអំពាវនាវថ្នា​ក់ដឹ​កនាំ​ខេត្ត មន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ព្រៃវែង ត្រូវបង្កើនការយកចិត្តទុ​​កដាក់​ថែទាំ​សុខ​ភា​ព​ ប្រកាន់ខ្ជាប់គោលការណ៍​អ​នា​ម័យ តាមការណែនាំរបស់​ក្រ​សួង​សុខា​ភិ​បាល ដើម្បីបង្ការទប់ស្កាត់ការ​រី​ករា​លដា​ល​ជំងឺ​COVID19 និងបានសម្ដែងក្ដីសង្ឃឹ​ម​ជឿជា​ក់ថា បន្ទាប់ពីសន្និបា​ត​នេះ​​ទៅ រដ្ឋបាលខេត្ត​ព្រៃ​វែ​ង នឹងឈានទៅសម្រេចបានស​មិ​ទ្ធ​ផល​ថ្មីៗប​ន្ថែម​ទៀ​ត តាមទិសដៅដែលបាន​កំ​ណត់​ក្នុង​ឆ្នាំ២​០​២​០​នេះ៕ដោយ៖កូឡាប

spot_img
×