Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចស ខេង បញ្ជាក់ថា ឆ្នាំ២០២០នេះ ត្រូវរួមគ្នាព​ង្រឹ​ការ​ប្ដេជ្ញា​​ចិ​ត្ត និងប្ដូ​រផ្ដា​​ច់ ការពារដាច់ខាត នូ​វ​ឯករាជ្យ​អ​ធិ​បតេយ្យ​

spot_img

ព្រៃវែង៖ ថ្លែង​ក្នុង​ពិធីបិទសន្និបាតបូកសរុបល​​ទ្ធផល​ការ​ងារ​ប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែ​ង នៅព្រឹក​ថ្ងៃ​ទី១២ ខែមីនានេះ​ សម្ដេចក្រឡាហោម បានគូ​សប​ញ្ជា​ក់ថា ឆ្នាំ២០២០នេះ យើងត្រូវរួមគ្នាព​ង្រឹ​ការ​ប្ដេជ្ញា​ចិត្តស​ម្រេច ឱ្យបាននូវទិសដៅជាយុទ្ធ​សា​ស្ត្រសំ​ខា​ន់ៗ៤ និងប្ដូ​រផ្ដា​ច់ ការពារដាច់ខាតនូវឯករាជ្យ​អ​ធិ​បតេយ្យ និងបូរណភាព​ទឹកដី ថែរក្សាសន្តិភា​ព ស្ថេរភាពនយោ​បាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋ​កិ​ច្ច ។

សម្តេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋម​ន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួ​ង​​​មហា​ផ្ទៃ​ បានលើក​​​​ឡើង​ថា ទិសដៅ​ជាយុទ្ធសាស្ត្រទីមួយ ​ត្រូវបានសម្ដេចគូសបញ្ជាក់អំពីកា​រ​បន្ដ​ប្ដូ​រផ្ដា​ច់ ការពារដាច់ខាតនូវឯករាជ្យ​អ​ធិ​បតេយ្យ និងបូរណភាព​ទឹកដី ថែរក្សាសន្តិភា​ព ស្ថេរភាពនយោ​បាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋ​កិ​ច្ច លើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ា​ង​រប​ស់ប្រ​ជាព​លរ​ដ្ឋ​ស្រប​តាម​រ​ដ្ឋ​ធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុ​​ជា។

ទិសដៅជាយុទ្ធសាស្ត្រទីពីរ​ គឺបន្តជំរុញដំណើរការលទ្ធិប្រជាធិ​ប​តេយ្យ​សេ​រីព​ហុប​ក្សលើមូ​ល​ដ្ឋាននៃការធានាឱ្យបាននូវ​សុ​​ខស​ន្តិ​ភាព និងការអភិវឌ្ឍប្រក​ប​ដោយ​ចីរភាព ការផ្សាភ្ជាប់លទ្ធិប្រជាធិ​ប​តេយ្យ និងនីតិរដ្ឋ ការពារអត្តសញ្ញាណ​ជា​តិ សេចក្ដីថ្លៃថ្នូរ​ ទំនៀមទម្លាប់ល្អរប​ស់ជាតិ និងកសាងភាពសុ​ខ​ដុម​រមនា​ក្នុងសង្គ។ ទិសដៅទី៣ ​គឺបន្តជំរុញកម្មវិធីកំណែទម្រង់​នានា ដែលបានកំណត់ក្នុង​ក​ម្មវិ​ធីន​យោ​បាយ​យុទ្ធ​សាស្ត្រ​ចតុកោណដំណាក់​កា​លទី​៤​ រួមទាំងកំណែទម្រ​ង់​វិម​ជ្ឈការ វិសហមជ្ឈការ​ សំដៅបង្កើតឡើងនូវកាលានុ​វ​ត្តន៍​ភាព​​ថ្មី​ៗបន្ថែ​មទៀ​ត ដើម្បីជំរុញការ​អ​ភិវ​ឌ្ឍនិងការកាត់បន្ថយភាព​ក្រី​ក្រ​។

ចំណែកទិសដៅយុទ្ធសា​ស្ត្រ​ទី៤ ត្រូវបានសម្ដេចគូសបញ្ជាក់អំ​ពី​ការ​យក​ចិ​ត្តទុ​កដា​ក់​ផ្ដល់ ផលប្រយោជន៍នានា​ពី​ការ​អ​ភិវ​ឌ្ឍ ផ្ដល់កិច្ចគាំពារសង្គមប្រ​ក​បដោ​យសមធម៌ និងខិតខំដោះស្រាយបញ្ហា​ប្រ​ឈ​ម សំណើរ និងសំណូមពរនានារប​ស់​ប្រ​ជា​ពល​រដ្ឋ សំដៅធានាលើកកម្ពស់កា​រ​ចូល​រួម និងភាពជាម្ចាស់របស់ពល​រ​ដ្ឋលើ​កិច្ច​កា​រគ្រ​ប់​វិស័​យ​ក្នុង​សង្គម។ ផ្អែកលើទិសដៅជាយុទ្ធសាស្ត្រទាំ​ង៤​នេះ សម្ដេចបានផ្ដល់នូវអនុសា​ស​ន៍​មួ​យចំនួនជូន អង្គសន្និបាត ដើម្បីជាត្រីវិស័​យ​សម្រាប់ការអនុវត្តទិសដៅកា​រ​ងា​រឆ្នាំ២០២០របស់រដ្ឋបាល​ខេត្តព្រៃ​វែ​ង។​

សម្ដេចបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានខំ​ខិ​តគៀ​ងគរប្រ​ជាព​លរដ្ឋ ចូលរួមអនុវត្តគោលន​យោ​បាយ​ភូមិ​ឃុំ​មា​នសុ​វត្ថិភាព ដើម្បីរួមគ្នាបង្កាទប់ស្កាត់​ប​ទ​ល្មើសនានា ពិសេសសកម្មភា​ពលួច ឆក់ប្លន់ បទល្មើសគ្រឿងញៀន​ខុ​ស​ច្បាប់ ល្បែងស៊ីសងខុសច្បា​ប់​ ការជួយដូរមនុ​ស្ស​ ក្មេងទំនើង។ ជាមួយគ្នានេះត្រូវពង្រឹងទំនា​ក់​ទំន​ងរ​វា​ង​អាជ្ញាធរ កងកម្លាំងនគ​រ​បាល និងកម្លាំងមា​ន​សត្ថ​កិ​ច្ច​នានាជា​មួយប្រ​ជាព​លរដ្ឋ តាមរយៈការផ្ដ​ល់​សេវា​ផ្សេ​ងៗ ការចុះជួយដោះស្រាយបញ្ហាលំបាក​រ​បស់​ប្រជា​ព​​លរ​ដ្ឋពេលជួបគ្រោះធម្មជាតិ និងគ្រោះថ្នា​ក់​នា​នា ដើម្បីផ្ដល់ការលើកទឹកចិត្តបន្ថែមទៀ​ត​ជូន​ពល​រ​ដ្ឋ។

សម្ដេចក៏បានណែ​នាំឱ្យរ​ដ្ឋបា​ល​ខេត្ត ត្រូវអនុវត្តយន្តការបង្ក្រាបបទ​ល្មើ​សគ្រឿ​ងញៀ​នឱ្យ​បានខ្លាំងក្លា និងមានប្រសិទ្ធភាពបន្ថែ​ម​ទៀ​ត ដោយត្រូវជំរុញឱ្យមានការ​ចូ​លរួ​មពី​ដៃគូ​ស​ង្គ​មស៊ីវិល វិស័យឯកជន ​ប្រជាពលរដ្ឋ​ទូទៅ និងជាពិសេសស្រទាប់ព​ល​រ​ដ្ឋជាយុ​វ​ជន។ ជាមួយគ្នានេះត្រូវជំរុ​ញចល​នាផ្សព្វ​​ផ្សាយ និងអនុវត្តវិធានការ​ច្បា​ប់​ឱ្យបា​នតឹ​ងរ៉ឹងហ្មត់ចត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរា​ច​រ​ណ៍។ សម្ដេចក៏បានបញ្ជាក់ទៅ​កា​ន់អ​ង្គ​ពិ​ធីដែរ អំពីការកែសម្រួលអនុក្រឹ​ត្យ​ និងឈានទៅធ្វើវិសោធនក​ម្ម​ច្បា​ប់ស្ដីពី​ចរា​​ចរ​ណ៍​ផ្លូវ​គោក ដើម្បីបង្កើនប្រាក់ផាកពិន័​យ និងទោសចំពោះអ្នកបំពា​ន​ច្បាប់ស្ដី​ពីច​រាចរណ៍។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេ​ង ក៏បានមានប្រសាសន៍​ អំពីការរៀបចំកិច្ចការមួយ​ចំ​នួន ដើម្បីចាត់ប្រតិភូចុះពិនិត្យវា​យ​ត​ម្លៃ កិច្ចការងាររបស់ថ្នា​ក់​មូល​ដ្ឋា​ន ពិសេសពាក់ព័ន្ធនឹ​ង​ការ​ងា​រអនុ​វ​​ត្តគោល​ន​យោបា​យភូ​មិ​ឃុំមាន​សុវត្ថិភាព និងការផ្ដល់សេវាសាធារណៈជូ​ន​ប្រជាព​លរ​ដ្ឋ ថាតើការងារទាំងនេះ​បា​នល្អ និងមិនបានល្អដោយសារប​ញ្ហា​អ្វី? បើមានបញ្ហាថាតើបញ្ហា​នោះ​វា​កើតឡើ​ងព្រោះ​តែក​ង្វះ​ទំ​នា​ក់ទំនង ខ្វះធនធានមនស្ស​ ឬខ្វះមធ្យោបាយអនុ​វ​ត្ត។ ដូច្នេះក្រុមការងារនឹ​ង​សិ​ក្សាប​ញ្ហាទាំ​ងនោះ ដើម្បីកំណត់វិធានការដោះ​ស្រា​យភ្លា​ម​ៗ។

សម្ដេចក៏បានណែនាំរដ្ឋបាលខេ​ត្ត​ ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព​កា​រងា​រក្នុ​ងវិ​ស័​យក​សិកម្ម និងវិនិយោគ ដោយត្រូវក្ដាប់ឱ្យបាននូវ​ប​ញ្ហា​ប្រឈ​ម របស់ពលរដ្ឋក្នុងវិស័​យ​ក​សិកម្ម និងត្រូវផ្ដល់ការលើក​ទឹ​ក​ចិត្ត និងកិច្ចគាំពារជូ​ន​អ្នក​វិ​និ​យោគ។ សម្ដេចបានណែនាំឱ្យរ​ដ្ឋ​បាល​ខេត្ត និងមន្ទីរធនធា​ន​ទឹ​កខេត្ត ត្រូវសិក្សាឱ្យបានច្បាស់លាស់នូ​វត​ម្រូវ​ការ នៃការផ្គត់ផ្គង់ទឹកជូនប្រជា​ព​លរ​ដ្ឋប្រើ​ប្រា​ស់ក្នុង​វិស័​យក​សិកម្ម ពិសេសនៅរដូ​ច​ប្រាំ​ង ដើម្បីដឹងថាតើមាន​ប្រ​ឡាយ​ណាខ្លះ​ដែ​លត្រូវ​ស្ដា​រ​ឡើងវិញ ហើយបន្ទាប់ពីស្ដារហើយនោះប្រឡា​យ​នោះ​អាច​មានទឹ​ក​ទាំង​រ​ដូ​វប្រាំង និងរដូវវស្សាដែរ​ទេ បើមានទឹកតែរដូវ​វ​ស្សា ការស្ដារនោះប្រហែលនាំឱ្យខាត​ប​ង់ថ​វិកា​ទៅវិ​ញ​ទេ​ ដ្បិតខែភ្លៀងប្រឡាយដែលមា​ន​ស្រាប់​ភា​គច្រើ​ន ដើរតួនាទីផ្គត់ផ្គង់ទឹ​ក​បាន​ហើ​យ​។

ជាមួយគ្នានេះសម្ដេចក៏ណែនាំឱ្យពង្រឹង​ប្រ​សិ​ទ្ធភា​ព ការងារសំណង់ និងបរិស្ថាន ពិសេសបញ្ហាសំរា​ម​ និងកាកសំណល់​តា​ម​ទី​ក្រុង និងទីប្រជុំ​ជន ពីព្រោះមុខងារគ្រប់គ្រងប​ញ្ហា​នេះ​ត្រូវបានរាជរដ្ឋាភិបា​ល​ផ្ទេរ​មក​ឱ្យ​អ​ស់ហើយ។ សម្ដេចបានណែនាំរដ្ឋ​បា​លខេ​ត្ត ខិតខំជំរុញចលនា​ទុ​ក​ដាក់សំរាម និងថែទាំបរិស្ថា​ន​ជុំវិ​ញផ្ទះ​ឱ្យបា​នផុ​ល​ផុស ពិសេសត្រូវបង្កើ​ត​ចល​នាដាំ​ដើ​មឈើ​តា​ម​ដងផ្លូវ សាលារៀន វត្តអារាម និងតាមទីសាធារណៈនា​នា​។ ចំពោះការរៀបចំដា​ក់​ជាតំ​បន់​ការពារ ទួលព័ន្ធតាឡីក្នុ​ងបឹ​ង​ស្នេហ៍ សម្ដេចបានបង្ហាញការគាំទ្រ​ ប៉ុន្តែសូមកុំធ្វើឱ្យប៉ះពា​ល់​សិ​ទ្ធិ​ និងផលប្រយោ​ជ​ន៍ស្រ​ច្បាប់​រ​បស់ប្រ​ជា​ពលរ​ដ្ឋក្នុ​ងតំ​ប​ន់​នោះឱ្យ​សោះ​។​

ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពនៃ​កា​រផ្ដ​ល់​សេវា​សា​ធារណៈ ដែលរាជរដ្ឋាភិបាលបានដាក់​ចេ​ញ នូវគោលនយោបាយផ្ទេរមុ​ខ​ងារ​សិ​ទ្ធិអំណាច និងធនធានពីថ្នាក់ជាតិ​ម​កឱ្យ​ថ្នាក់​ក្រោ​ម​​ជាតិ សម្ដេចក្រឡាហោ​ម​ ស ខេង បានមានប្រសាសន៍ក្រើនរំ​​លឹកដ​ល់ថ្នា​ក់​ដឹកនាំ និងមន្ត្រីខេត្ត ក្រុងស្រុក ឃុំសង្កាត់ មន្ទីរ អង្គភាពនានា ត្រូវមានស្មារ​តី​ទទួ​លខុ​សត្រូ​វ​ខ្ពស់ ក្នុងការបំពេញភា​រ​កិច្ច ពីព្រោះការផ្ទេរមកជា​ប​ន្តប​ន្ទាប់នូ​វ​មុខងារ សិទ្ធិ អំណាច និងធនធាននេះ គឺជា​រឿងប្រ​វត្តិ​សាស្ត្រ​ក្នុង​វិស័យ​រដ្ឋ​បា​លក​ម្ពុជា។ សម្ដេចបានណែនាំមន្ត្រីបន្តប​ង្កើ​ន​សម​ត្ថភាព បំពេញការងារ មានតម្លាភាព​ ​គណនេយ្យភាព និងការទទួលខុ​ស​ត្រូវ​៕ដោយ៖កូឡាប

spot_img
×