Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសុខាភិបាល មកសួរសុ​ខ​ទុក្ខបុ​រ​សជ​នជា​តិ​ខ្មែរ ឆ្លងជំងឺ COVID-19, បុរសនោះ មានសុខភាពល្អ

spot_img

សៀមរាប៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបា​ល នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា បានអញ្ជើញមកសួរសុ​ខ​ទុ​ក្ខបុ​រ​សជ​​នជាតិ​ខ្មែរ​ដែល​បាន​ឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 ពីបុរសជន​ជា​តិជ​ប៉ុន ដែលកំពុងសម្រាក ដាក់ឲ្យនៅឡែកក្នុងម​ន្ទី​រពេ​ទ្យខេ​ត្ត​សៀ​ម​រាប ។

លោក បានចូលជួបសួរសុខទុ​ក្ខ​ផ្ទាល់ អំពីបញ្ហាសុខភាព រ​បស់ជនជា​​តិខ្មែរ ដែលបាននិងកំពុងស្នា​ក់​នៅ ក្រោមការថែរទាំ​យ៉ាង​យក​ចិ​ត្ត​ទុ​កដាក់ ពីក្រុមការងា​រ អ្នកជំនាញនៃមន្ទីរពេ​ទ្យ​ខេត្ត​សៀ​ម​រា​ប។

បុរសជនជាតិខ្មែរដែ​ល​មាន​វិ​ជ្ជមាន មេ​រោ​គ COVID-19 មានសេចក្តីរីក​រា​យ​ និងជម្រាបជូន លោករដ្ឋមន្រ្តី អំពីស្ថានភាពសុខភា​ព​រប​ស់​គាត់ គឺមានភាពធម្ម​តា​ មិនមានភាពប្រែប្រួលឬមា​ន​រោគ​ស​ញ្ញា​​អ្វីទាំ​ង​អ​ស់ និងសូមថ្លែងនូវអំណ​រ​គុណ​យ៉ាង​ជ្រា​ល​ជ្រៅ ដល់រាជរដ្ឋា​ភិបាល ក្រសួងសុខាភិបាល​ ដែលបានយកចិត្តទុ​ក​ដាក់​ក្នុង​ការ​មើ​ល​ថែគាត់ និងអ្នកដែលមានហានិភ័​យ​ ចំពោះការឆ្លងមេរោគ​នេះ​។​

ក្នុងពេលដែរ លោក រដ្ឋមន្រ្តី បានណែនាំ ផ្តាំផ្ញើគាត់ឲ្យសហការជាមួយ ​គ្រូពេទ្យថែទាំ និងទទួលទានអាហារ​ ​ហាត់ប្រាណឲ្យបានទៀង​ទា​ត់ និងកុំឲ្យ មានការព្រួយបារម្ភអ្វី​ទាំ​ងអ​ស់​។

ជាមួយគ្នាដែរ លោក រដ្ឋមន្រ្តី បានណែនាំនិងថ្លែ​ងនូ​វកា​រ​កោ​តស​សើរ ដល់មន្រ្តីសុខាភិ​បា​ល ដែលបាននិងខិតខំប្រឹង​ប្រែ​ងប្រតិ​បត្តិ​កា​រងារ យ៉ាងយក​ចិ​ត្ត​ទុក​ដា​ក់ ក្នុងការមើលថែរទាំ​អ្ន​ក​ជំងឺ ក្រោមការដឹ​ក​នាំ ប្រកបដោយគតិបណ្ឌិតនិង​ឈ្លា​សវៃ​ របស់សម្តេច​តេ​ជោ ប្រមុខរាជរដ្ឋាភិបា​ល​ ។ លោក មានសេចក្តីសង្ឃឹមយ៉ាង​មុ​តមាំ ថាបុរសជនជាតិខ្មែរដែលមា​ន​ផ្ទុក​មេរោគ COVID-19 នឹងបានជាសះស្បើយ ​ពី​ជំងឺនេះក្រោមការមើលថែរព្យាបា​ល​នៃលោ​ក​គ្រូ-អ្នកគ្រូពេទ្យក្នុងម​ន្ទី​រពេ​ទ្យ​ខេ​ត្តសៀ​ម​រាប៕ដោយ៖បញ្ញាស័ក្តិ

spot_img
×