Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ជាង​២០ ប្រកួតប្រជែងដេញថ្លៃ​ជ្រើសរើស ផ្តល់​សេវា​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ

spot_img

​ភ្នំពេញ​៖ ដើម្បីអោយ​ក្រុមហ៊ុន​ដែល​ត្រៀមខ្លួន​ក្នុងការ​​ដេញថ្លៃ ប្រមូល ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​បានទទួល ផ្តល់ព័ត៌មាន ជុំវិញ ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ នៅ​រសៀល​ថ្ងៃ​១២ មីនា ២០២០​នេះ រដ្ឋបាល​រាជធានី​បានរៀបចំ​សន្និសីទ ស្តីពី ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល​និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​ជាង​២០​ក្រុមហ៊ុន តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា តំណាង ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួងបរិស្ថាន​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​សំរាម សំណល់​រឹង គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ ក្នុងចំណោម​បញ្ហា​ប្រឈម​ចំនួន ៣ ដែល​រាជធានី​ភ្នំពេញ កំពុង​ជួបប្រទះ នោះ​គឺ​បញ្ហា​ស្ទះចរាចរណ៍ បញ្ហា​ស្ទះលូ​និង​បញ្ហា​សំរាម ។ ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កំណែទម្រង់ នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដោយបាន​ដកសិទ្ធិ​លើ​ការប្រមូល និង​ដឹកជញ្ជូន សំរាម របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​បាន​លុបចោល នូ​វយ​ន្ក​ការ​នៃ​ការប្រមូល​ថ្លៃ​សំរាម តាម​​វិ​ក្ត​យ​ប​ត្រ​អគ្គិសនី ។ ក្នុងន័យនេះ ដើម្បី​រៀបចំ​កែសម្រួល​ប្រព័ន្ធ គ្រប់គ្រង​សំរាម សំណល់​រឹង​ឲ្យ មាន​ប្រសិទ្ធភាព តាំងពីដើម​រហូតដល់​ចប់​។ បានសេចក្តីថា តាំងពី​ការបង្កើត​សំរាម រហូតដល់​ការ​ទុកដាក់ និង​ការកែច្នៃ​សំរាម រដ្ឋបាល​រា​ធានី​ភ្នំពេញ ក្រោម​ការដឹកនាំ ជា​គោលនយោបាយ​និង​បច្ចេកទេស របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងបរិស្ថាន យើង​បានរៀបចំ​ការគ្រប់គ្រង​នេះ​ជា​២​ដំណាក់កាល គឺ​ដំណាក់កាល​អន្តរកាល និង​ដំណាក់កាល ក្រោយពេល​បានជ្រើសរើស ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​រួច ។​

​លោក​ឃួ​ង ស្រេង បាន​បន្តថា សម្រាប់​ដំណាក់កាល​អន្តរកាល​នេះ ការផ្តល់សេវា​ប្រមូល និង​ដឹក​ជ​ញ្ចូ​ន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ គឺ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ជា​បណ្តោះអាស្ន​សិន រហូតដល់ មាន​ក្រុមហ៊ុន​ថ្មី បានមក​ជំនួស ។ ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ការ​ផ្តាស់​ប្តូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ តាម​យន្តការ​ថ្មី គឺ​ការបង់ថ្លៃ​សំរាម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​បានចាប់ផ្តើម​អនុវត្ត​ទទួល​ការបង់​ពីថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០​មកម្ល៉េះ ។​

​លោក​អភិបាល​បន្ថែមទៀតថា បច្ចុប្បន្ននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងធ្វើការ​រៀបចំ​ដំណើរការ និង​នីតិវិធី លទ្ធកម្ម​ដេញថ្លៃ ដែល​ដំណើរការ​នេះ​នឹងត្រូវ​រៀបចំ ឲ្យ​មាន​ភាពយុត្តិធម៌ តម្លាភាព និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ជ្រើសរើស ក្រុមហ៊ុន​ដែលមាន​សមត្ថភាព ពេញលេញ ទាំង​បទពិសោធន៍ បច្ចេកទេស និង​ហិរញ្ញវត្ថុ ក្នុង​ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។​

​លោក​អភិបាល​រាជធានី បញ្ជាក់​ផងដែរ​ថា រាជធានី​ភ្នំពេញ នឹងត្រូវ​បែងចែក​ជា​៣​តំបន់ សម្រាប់​ឲ្យ​ក្រុមហ៊ុន ធ្វើការ​ជ្រើសរើស ក្នុង​ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ទៅតាម​តំបន់​ទាំង​៣ ផ្សេងៗ​គ្នា ហើយ​ចំពោះ​ដំណើរការ និង​នីតិវិធី​លទ្ធ​កម្មនេះ នឹងត្រូវ​ឆ្លងកាត់​ជា​២​ដំណាក់កាល ក្នុងនោះ​ទី​១ ការវាយតម្លៃ ជ្រើសរើស​ក្រុមហ៊ុន​ចំនួន ៣ ក្នុង​ការផ្តល់សេវា​តាម​តំបន់​ដែល​បានកំណត់ ។​

សន្និសីទ​នេះ​ត្រូវបាន​រៀបចំឡើង ចំនួន​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២​និង ១៣ ខែមីនា ឆ្នាំ​២០២០​នេះ ក្នុង​គោលបំណង ដើម្បី​ផ្តល់នូវ​ព័ត៌មាន​សំខាន់ៗ ក្នុងនោះ សម្រាប់​ថ្ងៃទី​១ ការធ្វើ​បទ​បង្ហាញ ដោយ​រដ្ឋាករ​ស្វយ័ត គ្រប់គ្រង​សំរាម សំណល់​រឹង រាជធានី​ភ្នំពេញ និង​ជំនាញការ​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ប្រធានបទ ស្តីពី​ស្ថានភាព និង​បច្ចុប្បន្នភាព នៃ​ការគ្រប់គរ្ង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​។ នីតិវិធី និង​កាលវិភាគ នៃ​ដំណើរការ​ដេញថ្លៃ​តាម​ដំណាក់កាល​នីមួយៗ​។​

​សេចក្តីណែនាំ​បច្ចេកទេស នៃ​ដំណើរការ​ដេញថ្លៃ ។​

​លក្ខខណ្ឌ​នៃ​ការចូលរួម​ដេញថ្លៃ ។​

​សម្រាប់​ថ្ងៃទី​២ នឹងមាន​ដំណើរ​ទស្សន​កិច្ច ស្វែងយល់​អំពី ស្ថា​ភាព​នៃ​ការបញ្ចេញ ការ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​របស់​ប្រជាពលរដ្ឋ តាម​បណ្តា​ផ្លូវ​មួយចំនួន និង​ការងារ​ទុកដាក់​សំរាម សំណល់​រឹង នៅ​ទីលាន​ចាក់សំរាម​ដង្កោ​ផងដែរ ។​

​លោក​ឃួ​ង ស្រេង​បន្ថែមទៀតថា សន្និសីទ​នេះ នឹង​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ក្រុមហ៊ុន ក្នុងការ​រៀបចំ​ឯកសា​រ ចូលរួម​ដេញថ្លៃ ហើយ​ចំពោះ​កាលបរិច្ឆេទ នៃ​ការដាក់​ពាក្យ ចូលរួម​ដេញថ្លៃ គឺ​ចាប់ផ្តើម​ទទួល​ពាក្យ ស្នើសុំ​ចាប់ពី​នេះ​តទៅ រហូតដល់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​០០ នាទី​រសៀល ។ សូម​បណ្តា​ក្រុមហ៊ុន ដែលមាន​ចំណាប់អារម្មណ៍ ចូលរួម​ដេញថ្លៃ​ទាំងអស់ មេត្តា រួសរាន់​បំពេញ រាល់​ឯកសារ​ឲ្យ បាន​ត្រឹមត្រូវ តាម​នីតិវិធី​ដែល​បានកំណត់​៕ ដោយ​៖​កូ​ឡាប​

spot_img
×