Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ ឃាត់​គ្រឿងចក្រ​របស់​ឈ្មោះ បួ​យ មិញ​តាំ លួច​ជីក​យក​ដី​របស់គេ​គ្មាន​ការអនុញ្ញាត

spot_img

​កំពង់ឆ្នាំង ​៖​ យោងទៅតាម​បណ្ដឹង របស់​ម្ចាស់​ដី ដែល​បាន​ប្ដឹង ដាក់ជូនទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ទី ម​និ​ន្ទ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃទី​១២​ខែមីនា ឆ្នាំ​២០២០ បាន​ចុះ​ឃាត់​គ្រឿងចក្រ កំពុង​ធ្វើ​សកម្មភាព​លួច​ជីក​យក​អាចម៍ដី​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយ​ពុំមាន ការ​អនុ​ញ្ញា​ត្ត ពី​ម្ចាស់​ដី​។

ម្ចាស់​ដី មាន ឈ្មោះ មិន ពុធ​ជេដ្ឋា​នវ​ណ្ណ ភេទ​ប្រុស អាយុ​៥១ ឆ្នាំ ជា​មន្ត្រីរាជការ​ផ្នែក​សុខាភិបាល មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។ លោក​ថា បាន​ទិញ​ដីស្រែ​ធ្វើ​ស្រូវ​ឡើង​ទឹក មួយកន្លែង ចំនួន ១ ហិកតា នៅ​ចំណុច​បឹង​តម្រែក ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅក្នុង​អំឡុង​ឆ្នាំ​២០១៦ ហើយ​ក៏បាន​កាន់កាប់​អាស្រ័យ​ផល​រហូតមក ។​

​ស្រាប់តែ​នៅ ក្នុងអំឡុង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២០ មានឈ្មោះ ប៊ួ​យ មិញ​តាំ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជា​ជនជាតិ​វៀតណាម ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បានដាក់​គ្រឿងចក្រ​ជា ច្រើន​គ្រឿង ទៅ​ជីក​យក​អាចម៍ដី​របស់គាត់ ដោយ​គ្មាន​ការអនុញ្ញាត ទោះបី​តែ​គាត់​ហាមឃាត់​យ៉ាងណា​ក៏​ឈ្មោះ​ប៊ួ​យ មិញ​តាំ​នេះ​មិនដែល​ស្ដាប់​ដែរ​។​ក្រោយមក​គាត់​បានធ្វើ​ពាក្យ​ប្ដឹង​ទៅកាន់​លោក​មេឃុំ​ស្វាយជ្រុំ ឱ្យ ជួយ​ដោះស្រាយ លោក​មេឃុំ​ក៏បាន​កោះហៅ​ឈ្មោះ បួ​យ មិន​តាំ ទៅ​ដោះស្រាយ​ចំនួន ៣ លើក​នៅ​សាលាឃុំ ប៉ុន្តែ មិនដែល​ចូលខ្លួន​ទៅ​ដោះស្រាយ​។

​ម្ចាស់​ដី​រៀបរាប់ថា​​ដោយហេតុ​នេះហើយ​ទើប​មក​ដាក់ ពាក្យ​ប្ដឹង​ចូលទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​ទាមទារ​សំណង​ការខូចខាត​ចំនួន ២ រយ​លាន​រៀល ទាមទារ​ឲ្យ​ឈ្មោះ​នេះ ចាក់ដី​លុប រណ្ដៅ​ឱ្យ​ដូចដើម​វិញ​និង​សុំ​ឲ្យ តុលាការ អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ។

លោក ព្រះរាជអាជ្ញារង បាន​ឃាត់​មេការ​ម្នាក់ ដើម្បី​យកទៅ​សាកសួរ ថា​តើន​រណា​ជា​អ្នក បញ្ជា​ឲ្យ​ជីកដី​របស់គេ​ដោយ​គ្មាន​ការអនុញ្ញាត​។​

ឈ្មោះ បួ​យ មិន​តាំង ជា​ជន​វៀតណាម​ប្រើប្រាស់​ឈ្មោះ​ខ្មែរ មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ បាន​ទិញ​ដី​នៅ​តំបន់​នោះ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ឡើងគោក តាម​គោល​ការ​របស់​ខេត្ត ។ ប៉ុន្តែ បាននិងកំពុង តែ​ដាក់ គ្រឿងចក្រ ជីក​កកាយ​យក​អាចម៍ដី​ពី​បឹង​បុរាណ​១​កន្លែង ស្ថិតនៅក្នុង​តំបន់​២ គឺ​បឹង​តម្រែក​ដែល​ត្រូវបាន​គេ​ជីក​យក​អាចម៍ដី​អស់​ជាច្រើន​សឹ​ប​ហិកតា ដើម្បី​យកមក​ចាក់​លុប​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​នោះដែរ ក្នុង​រូបភាព​ប្រែក្លាយ​ទៅជា​ដី​លំនៅដ្ឋាន ដោយ​រណ្ដៅ​ដី​នីមួយៗ ត្រូវបាន​គេ​ជីក​ជំរៅ​ពី​៤​ទៅ​៥ ម៉ែត្រ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×