Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សាលាខេត្ត​កំពត​ម្នាក់ ត្រូវ​ ACU ចាប់ខ្លួន​

spot_img

​មន្ត្រី​សាលាខេត្ត​កំពត​ឈ្មោះ ដែង សុ​វណ្ណា​វុ​ធ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ហេ​ី​យ​ត្រូវបាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២០ ។

​លោក​អ៊ី ឃាង ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពត បាន​ឲ្យ​ដឹងថា ឈ្មោះ ដែង សុ​វណ្ណា​វុ​ធ មានមុខរបរ​ជា​អនុប្រធាន​ការិយាល័យ​គាំទ្រ​មូលដ្ឋាន​នៃ​ទីចាត់ការ​ផែនការ​វិនិយោគ​សាលាខេត្ត​កំពត ដែលមាន​ទីកន្លែង​កំណើត​នៅ​ក្រុងភ្នំពេញ​ទីលំនៅ​មុន​ខ្លួន​នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។

ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​វិ​តិ​ក្រម​តាម​មាត្រា​៥៩២ និង​មាត្រា​៥៩៣​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បាន​បញ្ញត្តិ​នៅក្នុង​មាត្រា ៣២ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ និង​បទ​សម្អាត​ប្រាក់​តាម​មាត្រា ៣ ថ្មី និង​មាត្រា ២៩ ថ្មី​១ នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា ២៩ និង​មាត្រា ៣០ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ប្រ ព្រឹត្តិ នៅ​ខេត្តកំពត កាលពី​អំឡុង​ឆ្នាំ ២០១៦ រហូតដល់​ថ្ងៃទី ៩ ខែមីនា​ឆ្នាំ ២០២០​។

​បើតាម​លោក​ចៅក្រម​បានឃើញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី ១០ ខែមីនា​ឆ្នាំ ២០២០ របស់​សាលាដំបូង​ខេត្តកំពត​។ ដីការ​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ ដែលមាន​ឈ្មោះ​ខាងលើ​ទៅ​ពន្ធនាគារ​ខេត្តកំពត ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។ និង​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្តកំពត ទទួល​និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បទ​ប្បញ្ញត្តិ​ថ្មី​សម្រេច​ផ្សេង​ពីនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×