Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខណ្ឌដង្កោ ឃាត់​ជនសង្ស័យ​៤​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ជញ្ជាំង​រោងចក្រ​លួច​យក​ខោអាវ​

spot_img

ភ្នំពេញ ​៖ ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ជញ្ជាំង​រោងចក្រ​លួច​យក​ខោអាវ​) កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៣​និង​៣០​នាទី ត្រង់ចំណុច​រោងចក្រ TRCA ផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​អធិការ​បាន​បន្តថា​ជជ​ន​សង្ស័យ​០៤​នាក់​រួមមាន​៖​ទី​១-​ឈ្មោះ ស៊ឹម វិ​រៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​អូរអណ្តូង ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​គ្មាន​សារធាតុ​ញៀន​), ទី​២-​ឈ្មោះ ធី គីនីន ហៅ នី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ក្នុង​រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​), ទី​៣-​ឈ្មោះ ខាត់ រ៉ាំ​បូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) និង​ទី​៤-​ឈ្មោះ ស្រេង វិចិត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​បរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​អូរអណ្តូង ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​មាន​សារធាតុ​ញៀន​)​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា បាន​បន្ថែមថា យោងតាម​បណ្តឹង​របស់​ឈ្មោះ សុខ ទាំង ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខ​បរ​ប្រធាន​រដ្ឋបាល​រោងចក្រ ទីលំនៅ​ផ្ទះ​លេខ​៥១ ផ្លូវ​វេ​ង​ស្រេង ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​តំណាង​ឱ្យឈ្មោះ ឆិ​ន លីន ឆិ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​ថៅកែ​រោងចក្រ TRCA ទីលំនៅ​ប្រទេស​ចិន​។​

​សម្ភារៈ​បាត់បង់​៖ ខោអាវ​កីឡា​ចំនួន​០៤​កា​តុង គិត​ជា​ទឹកប្រាក់​ចំនួន​១៤៤០ ដុល្លារ​អាមេរិក​។​

​វត្ថុតាង​ចាប់យក​៖ ខោអាវ​កីឡា​ចំនួន​២១​កា​តុង​, ខោ​រោងចក្រ​ចំនួន​១៩​កា​រ៉ុង​, រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​ភ្នំពេញ 2AB-1032 ចំនួន​០១​គ្រឿង (​រថយន្ត​ចាស់​) , ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​ពណ៌​ខ្មៅ ចំនួន​០២​គ្រឿង​, ទួ​ណឺ​វី​សដង​ជ័រ​ពណ៌​ខៀវ​ប្រវែង​២០​សង់ទីម៉ែត្រ ចំនួន​០១​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី ក្រោយពី​កម្មករ​បាន​ឈប់សម្រាក​ពី​ការងារ​នៅក្នុង​រោងចក្រ​ឈ្មោះ TRCA ផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឈ្មោះ សុខ ទាំង ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុ​របរ​ប្រធាន​រដ្ឋបាល​រោងចក្រ បាន​ប្រាប់​ឱ្យឈ្មោះ ចូ​វ យ៉ុង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​រោងចក្រ បិទទ្វារ​រោងចក្រ​ខាងលើ​ចាក់សោរ​ទ្វារ​ត្រឹមត្រូវ រួច​ឱ្យ​សន្តិសុខ​យាមល្បាត​ក្នុង​បរិវេណ​រោងចក្រ​ដូច​ធម្មតា​។ លុះដល់​វេលា​ម៉ោង​០៣​និង​៣០​នាទី ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ ក៏មាន​ជនសង្ស័យ​ចំនួន​០៤​នាក់ បានធ្វើ​សកម្មភាព​មូល​វី​ស រួច​គាស់​ជញ្ជាំង​ស័ង្កសី​រោងចក្រ ចូល​លួច​យក​ខោអាវ​កីឡា​ចេញពី​ក្នុង​រោងចក្រ​ខាងលើ ចំនួន​២៥​កា​តុង គិត​ជា​ទឹកប្រាក់​ចំនួន​៩០០០ ដុល្លារ (​ប្រាំបួន​ពាន់​ដុល្លារ​អាមេរិក​) ដាក់​លើ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​ភ្នំពេញ 2AB-1032 (​រថយន្ត​ចាស់​) បម្រុង​ដឹក​គេចខ្លួន​។ ពេលនោះ​សមត្ថកិច្ច​យើង ជិះ​ម៉ូតូ​ល្បាត​តាមផ្លូវ​បានឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជញ្ជូន​ខោអាវ​ដាក់​លើ​រថយន្ត បាន​អន្តរាគមន៍​ឃាត់​សួរនាំ តែ​ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក​ខាងលើ​គេចខ្លួន ហើយ​សមត្ថកិច្ច​យើង​បានធ្វើការ​ដេញតាម​ពីក្រោយ និង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ជា​បន្តបន្ទាប់​ចំនួន​០៤​នាក់​ខាងលើ រួម​និង​វត្ថុតាង យកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ​តាម​នីតិវីធី​ច្បាប់​។ ហើយ​ឈ្មោះ សុខ ទាំង ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​តំណាង​ឱ្យឈ្មោះ ឆិ​ន លីន ឆិ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​ថៅកែ​រោងចក្រ TRCA ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ​ទាំង​០៤​នាក់ ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕ ដោយ​៖​កូ​ឡាប​

spot_img
×