Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​ ៣៤​ ខ្សែ នៅ​ខេត្ត​ព្រះសីហនុ

spot_img

​ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ និង​កងវិស្វកម្ម ផងដែរ​។

តាម​របាយការណ៍​រប​ស់​ក្រុមការងារ​បច្ចេកទេស ពិនិត្យឃើញថា​មកដល់​បច្ចុប្បន្ន ការងារ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ជួប​បញ្ហា​ប្រឈម​មួយចំនួន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​កងវិស្វកម្ម​ស្ថាបនា​ផ្លូវ​ទាំង​៨ ត្រូវ​ព​ន្លឿ​ន​ការ​សាង​សង់​ផ្លូវ និង​ដាក់លូ​ឱ្យបាន​ទ្វេ​រដង​ទើប​ទាន់ពេលវេលា​។ ការស្ថាបនា​ផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប្រើពេល​រយ​:​ពេល ៨​ខែ ដោយបាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មកដល់ពេលនេះ​ការអនុវត្ត​ការងារ​សាងសង់​អស់​រយ​:​ពេល​ជិត ៤​ខែ​ហើយ​។​

ក្រុមហ៊ុន​ទាំង​៨ បាន​ធានា​ការ​ព​ន្លឿ​ន​ដំណើការ​សាងសង់​ផ្លូវ​ចាក់​បេតុង និង​ដាក់លូ​ឱ្យបាន​ទាន់​តាម​ផែន​ការ​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន និង​កងវិស្វកម្ម​ទាំង​៨ ដូចជា ត្រូវ​ព​ន្លឿ​ន​ការសាងសង់​ឱ្យបាន​ទ្វេរ​ដងដោយ​ក្រុមហ៊ុន​២ បាន​ស្ថាបនា និង​ដាក់​ប្រព័ន្ធ​លូ​តាម​ផែនការ ចំពោះ​ក្រុមហ៊ុន ៦ ទៀត ការស្ថាបនា​ផ្លូវ និង​លូ​មិនទាន់​តាម​តម្រូវការ​នៃ​រយ​:​ពេល​សាងសង់​៨​ខែ​។ បញ្ហា​ការកកស្ទះ​ចរាចរណ៍​នៅតាម​ការដ្ឋាន​មួយចំនួន ពិសេស​ការដ្ឋាន​ផ្លូវ​ឯករាជ្យ ក្រុមហ៊ុន​ចង់​លឿន មិនបាន​គិតពី​ផលប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ ក៍​ដូចជា​ការកាយ​ដាច់​ប្រព័ន្ធ​ទឹកស្អាត ខ្សែកាប​អគ្គីសនី កាប​អុ​ប​ទិច​ជាដើម ពិសេស​ត្រូវដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ ។ ប្រព័ន្ធ​លូ​ត្រូវធ្វើ​ការកែសម្រួល​តាម​បទដ្ឋាន​បច្ចេកទេស និង​តាម​កិច្ចសន្យា និង​បាន​ជម្រុញ​ឱ្យ​ក្រុមបច្ចេកទេស​ចុះ​ពិនិត្យ​គ្រប់​ការដ្ឋាន ប្រសិនបើ​រកឃើញថា ដាក់លូ​មិនមាន​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ​តម្រូវឱ្យ​កាយ​ចេញ ។ បញ្ចៀស​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចេញ​-​ចូល ក៍​ដូចជា​ការធ្វើដំណើរ​។ ការ​ស្ថាន​នា​ផ្លូវ ដាក់លូ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដូចជា ដែក បេតុង​មានគុណ​ភាព និង​ការ​ស្រោច​ទឹក ។​ល​។

លោក​អភិបាលខេត្ត បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទាំង​៨ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​អាន​កូ (​ផលិត​ទឹកស្អាត​) ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច និង​អគ្គិសនី​ខេត្ត ដើម្បី​ការស្ថាបនា​ផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ ឱ្យបាន​រលូន​តាម​ការ​គ្រោងទុក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×