Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ម្តងនេះ​លោក បេន ស្ទើរ​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​ត្រូវ​ជនខិលខូច​ដេញ​កាប់ ពេល​ចុះ​ល្បាត​ព្រៃឈើ​…

spot_img

​បងប្អូន​បាន​ជ្រាប​ច្បាស់​ហើយ​ថា គ្រួសារ​បរទេសមួយនេះ ព្រោះតែ​ស្រឡាញ់​ប្រទេស​កម្ពុជា ជាពិសេស​ព្រៃឈើ ដែលជា​ជម្រក​សត្វព្រៃ​ដ៏​ធំធេង បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​សូម្បី​ប្រថុយ​នឹង​អាយុជីវិត ដើម្បី​មកជួយ​ការពារ​សត្វព្រៃ​នៅក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន ដែល​កាប់បំផ្លាញ​ព្រៃឈើ និង​ដុត​ព្រៃ​ជាដើម​។​

​ពិតណាស់ មួយរយៈ​ពេល​ចុង​ក្រោយនេះ គ្រួសារ​បរទេស​នេះដែលមាន​លោក បេន ជា​បង្គោល ហាក់​បាននិងកំពុង​ប្រឈម​នឹង​ពួក​ជន​បំផ្លាញ​ព្រៃឈើ​ជាខ្លាំង ដោយ​កាលពីពេល​កន្លងទៅនេះ ពួកគេ​គ្មាន​វិធី​អ្វី​បំបែក​ទៅលើ បេន បាន​ក៏​ជ្រើសរើស​វិធី​ដ៏​អាក្រក់​បំផុត ដុត​ស្ពាន​ឆ្លង​ទៅផ្ទះ​របស់លោក​តែម្តង ។ ដោយឡែក កាលពី​យប់​ថ្ងៃទី​១១ មីនា ក្នុងអំឡុង​ពេលដែល​លោក​កំពុងតែ​ចុះ​ប្រតិ​ប​ត្ត​ការការពារ​ព្រៃឈើ ស្រាប់តែ​លោក​បាន​ជួប​ជនខិលខូច​កំពុង​ធ្វើ​សមក្ម​ភាព​ដឹកឈើ ហើយ​បាន​ដក​កាំបិត​ដេញ​កាប់​លោក​ទាំង​កម្រោល​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក តាន គីម​សួរ បាន​សរសេរ​រៀបរាប់ថា​៖ «​សូម​គោរព​ប​បង ដោយ​ពី​យប់មិញ​មាន​ភាពស្មុគស្មាញ​ពេក​ខ្ញុំ​បាន​ណែនាំ​អោយកម្លាំង​ប្រតិ​ប​ត្ត​ការ​ទាំងអស់​ដេក​យាម​រហូតដល់​ភ្លឺ​ចាំ​ចាត់ការ ព្រឹក​ឡើងកម្លាំង​ព័ទ្ធចាប់​ជនសង្ស័យ​ក្នុង​ទីតាំង​កើតហេតុ​នោះ តែ​ជនសង្ស័យ​ឈ្មោះ ទា​លុច​បាន​ទាញ​កាំបិត​ហក់​មក​កាប់​លោក​បេន​ទាំង​កម្រោល ពេលនោះ​លោក​បេន​ក៏​រត់គេច​ពី​កា​តាម​កាប់សម្លាប់​គាត់​រត់​មកអោយ​ប៉េ​អុ​ឹ​ម​ជួយ ជនសង្ស័យ​ក៏​រត់​គេចខ្លួនបាត់​ជាមួយនិង​កាំបិត​១​ដើម​។​បេន​អើយ​បេន​!

​ខ្ញុំ​ទទួលដំណឹង​នេះ​ភ្លាម ស្ទើ​តែ​ទប់ទឹក​ភ្នែក​មិនជា​ប់ ហេតុ​អី​បាន​លោក​ប្រថុយ​ដល់​ថ្នាក់​នេះ​? អរគុណ​បងៗ​កងកំលាំង​ទាំងអស់​ដែល​នៅ​ការពារ​បេន​» ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×