Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ក្រុ​មជួញ​ដូ​រគ្រឿ​ង​ញៀ​ន នៅតំ​បន់​អ​តីត​បឹង​កក់ផ្លូ​វរ​ថ​ភ្លើង ដែលបង្ក្រាបមិនចេះអស់ ដូ​ចវែក​ចក​

spot_img

ភ្នំពេញ៖នគរបាលរាជធានី​ភ្នំ​ពេញ រួមជាមួយនឹង​នគរបាលមូលដ្ឋាន​ ដោយ​ មានការសម្របសម្រួលពីព្រះ​រាជអា​ជ្ញាផ​ងនោះ​ បាន​ចុះបង្ក្រាបករណីជួញ​ដូ​រដោ​យខុ​សច្បា​ប់​នូវ​​សារ​ធាតុញៀន នៅអតីតតំបន់បឹងក​ក់ ផ្លូវរថភ្លើង ​សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និ​ង៥​០នាទី ដោយបានការអនុញ្ញា​​តពីលោក សេង ហៀង ព្រះរាជអាជ្ញាររង នៃអ​យ្យ​ការ​អម​សា​លាដំបូ​ងរា​ជធា​នី​ភ្នំពេញ និងមានការចូលរួមពីលោ​ក ផាន់ លីវ៉ា ជាក្រឡាបញ្ជីអម បា​ន​ឲ្យម​ន្ត្រី​អនុវ​ត្តច្បា​ប់ នៃការិយាល័យប្រឆាំងគ្រឿង​​ញៀន ចុះអនុវត្តបង្ក្រាបជាក់​ស្តែ​ង ករណីជួញដូរគ្រឿងញៀនខុ​ស​ច្បា​ប់ ​នៅចំណុចលើផ្លូ​វបេ​តុ​ង ភូមិ៣ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ​ម្នា​ក់ ឈ្មោះ អាន សៀវម៉ី ភេទស្រី អាយុ ២០ឆ្នាំ ជ​នជា​តិខ្មែរ មុខរបរមិនពិ​​តប្រា​ក​ដ ។

ដកហូតវត្ថុតាង ក្រាមសថ្លាមួយចំនួន​ និងបន្តឃាត់ខ្លួនជនសង្ស័យ​ចំ​នួន២នាក់ទៀត ឈ្មោះ ជុំ សុខខឿន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិ​នពិ​តប្រា​កដ និងឈ្មោះ សុខ រត្ន័ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិ​ត​ប្រាក​ដ​ ។

ដកហូតវត្ថុតាង​ក្រា​មស​ថ្លាចំ​នួន ៣៨កូនកញ្ចប់(​​តូច3​5 ធំ3)។ ជាបន្តឃាត់នៅចំណុចក្នុង​ផ្ទះសំ​ណង់​មិ​នរៀប​រ​យ បានជនសង្ស័យចំនួ​២នាក់ទៀតឈ្មោះ ដេត ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរជាងបាញ់ថ្នាំ​រ​ថ​យន្ត និងឈ្មោះ ឈឿន រក្សា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ដកហូតវត្ថុតា​ងក្រាម​សថ្លា​ចំ​នួន​ ៣កូនកញ្ចប់ធំល្មម​ និងជញ្ជីងថ្លឹងគ្រឿងញៀនចំ​​នួន​១គ្រឿង។

ជាបន្តដោយបានការអនុញ្ញាតពីលោ​​ក សេង ហៀង ព្រះរាជអាជ្ញាររង ​ ​បា​នឲ្យ​កម្លាំង​សម​ត្ថ​កិ​ច្ចបន្តធ្វើរដ្ឋបាលនៅចំណុចខា​ង​លើ ឃាត់បានចំនួន៥១នាក់(ស្រី​១នាក់) និងដកហូតម៉ូតូចំនួ​ន​២៣​គ្រឿង​។​

បច្ចុប្បន្នជនសង្ស័យទាំងអ​ស់ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀ​​ន ដើម្បីធ្វើការសាកសួរបន្ដ​តា​ម​នីតិ​វិ​ធី៕ ដោយ៖កូឡាប

spot_img
×