Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ចូ​លរួ​មបើ​ក​សម័យ​ប្រជុំ​វិ​សាមញ្ញ រ​ដ្ឋ​សភា ដើម្បីពិភាក្សា និងអនុម័ត សេច​ក្តីព្រា​ងច្បា​ប់ បង្កើតក្រសួងឧស្សាហក​ម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត​ន៍

spot_img

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកសម័​យ​ប្រជុំវិ​សាម​ញ្ញ រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់បង្កើត​ក្រសួ​ងឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តី​ព្រាងច្បា​ប់៥​ទៀ​ត។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាជាវិ​សាម​ញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តី​ព្រាងច្បា​ប់បង្កើ​តក្រសួ​ងឧស្សា​ហ​កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង​សេច​ក្តីព្រាង​ច្បាប់៥​ទៀ​ត​។

កិច្ចប្រជុំនេះ ដឹកនាំដោយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួម​ពី​សម្តេច​អគ្គ​មហាសេ​នាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ក​ម្ពុជា រួមទាំងសមាជិករ​ដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល​​ផងដែ​រ​។

សេចក្តីព្រាងច្បាប់ ទាំង៦ ដែលលើមកពិភាក្សា និ​ងអនុម័តនាពេលនេះ​ ​រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការប​ង្កើតក្រ​សួង​ឧស្សា​ហ​កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។

២-សេចក្តីព្រាងច្បា​ប់ស្តី​ពី ការអនុម័តយល់ព្រមលើ​ពិ​ធី​សារ​ទីពីរ ស្តីពីវិសោធន​ក​ម្ម​ កិច្ចព្រមព្រៀងវិនិយោគ​ទូ​លំ​ទូលា​យអា​ស៊ាន​។

៣-សេចក្តីព្រាងច្បាប់ស្តីពី​ ​ការអនុម័តយល់ព្រមលើពិធី​សា​រ​ទីបី ស្តីពីវិសោធនកម្ម​ ​កិច្ចព្រមព្រៀងវិនិយោគ​​ទូលំទូ​លាយ​អាស៊ា​ន​។

៤-សេចក្តីព្រាងច្បាប់ស្តី​​ពី ការអនុម័តយល់ព្រមលើ​​ពិធី​សារទី១ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តី​ពី​ពាណិ​ជ្ជក​ម្មទំនិ​ញ​អាស៊ា​ន។

៥-សេចក្តីព្រាងច្បាប់ស្តីពី​ ការអនុម័តយល់ព្រមលើសន្ធិ​ស​ញ្ញាស្តី​ពីកា​រផ្ទេ​រទណ្ឌិត រវាងព្រះរាជាណាច​​ក្រក​ម្ពុ​ជា និងសាធារណ​​រដ្ឋស​ង្គម​និយ​មវៀ​តណា​ម​។

៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់​​ព្រមលើ​សន្ធិ​សញ្ញា​ស្តីពីកា​រ​ជួយគ្នា ទៅវិញទៅមកផ្នែកច្បា​ប់​ ​ក្នុងវិស័យព្រហ្មទណ្ឌរវាង​​ព្រះរាជា​ណាច​ក្រក​ម្ពុជា និងសាធារណរដ្ឋសង្គ​​ម និយមវៀតណា​ម​៕ ដោយ៖កូឡាប

spot_img
×