Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េ​អ៊ឹម​ខេត្តតាកែវ​ ចាប់បាន​ឈើ​គ្រញូង​ជិត​២​តោន ​ដែល​បម្រុង​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម​

spot_img

តាកែវ​៖ ឈើ​ក្រញូង​មាន​ទំងន់​ជិត ២​តោន ដែល​ជនខិលខូច​ក្រុម​ឈ្មួញ​ច្រក​ស្បោង​រួច​បំរុង​យកទៅលក់​នៅ​ក្រៅប្រទេស ត្រូវបាន​កំលាំង​ប៉េ​អ៊ឹម​ខេត្តតាកែវ​ធ្វើការ​បង្ក្រាប​ក្នុង​ទីតាំង​ផ្ទះ​ស្តុក​ឈើ​មួយ​កន្លែង​នៅ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ កាលពី​ថ្ងៃ​ទី ១៦ មករា ២០១៨ ។​សូម​បញ្ចាក់​ផងដែរ​ថា ការឈាន​ដល់​ការបង្ក្រាប​ទីតាំង​ស្តុក​ឈើ​នេះ គឺ​មាន​ការចូលរួម​សហកា​រ​ជាមួយ​និង​កងកំលាំង​អាវុធហត្ថ​ខេត្ត និង​សម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោក ជីវ ចាន់​តារា ព្រះ​រាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ។


លោក ង៉ែត ចាន់​ធី មេបញ្ជាកា​ររ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​ដែល​បាន​ដឹកនាំ​មន្ត្រី​អាវុធហត្ថ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​គ្រញូង​បាន​ថ្លែងអោយដឹងថា ការចុះ​ទៅ​បង្ក្រាប​ឈើ​គ្រញូង​ទាំង​យប់​នេះ​គឺ​មាន​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​ខេត្តតាកែវ ដោយ​មន្ត្រី​របស់​លោក​បាន​ធ្វើការ​រឹបអូស​ឈើ​គ្រញូង​ដែល​ឈ្មួញ​ខិលខូច​បាន​កាត់​ជា​កង់ៗ​ដាក់​ក្នុង​បាវ​ស៊ីម៉ង់​ប្រមាណ​៨០​បាវ ហើយ​បើ​គិត​ជា​ទម្ងន់​គឺ​មាន​ទម្ងន់​ប្រមាណ​ជិត​២​តោន​។​ឈើ​ទាំងអស់នេះ​ត្រូវ​ក្រុម​ឈ្មួញ​បំរុង​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​
​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​បន្តថា ឈើ​គ្រញូងដែល​បង្ត្រាបបាន​ត្រូវបាន​បញ្ជូន​មក​រក្សាទុក​ជា​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ដើម្បី​ធ្វើការ​ថ្លឹង​ទម្ងន់ ដោយ​មាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា មន្ត្រី​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ បន្ទាប់​ពី​ថ្លឹង​ទម្ងន់​រួចហើយ មន្ត្រី​កងរាជអាវុធហត្ថ​និង​បំពេញ​សំណុំបែបបទ​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​ជា​បន្តទៅទៀត​។ ដោយឡែក​អ្នកពាក់ព័ន្ធ​និង​ឈើ​គ្រញូង​នេះ​សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕ តាកែវ​

spot_img
×