Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បញ្ជាក់ថា មានទូ​​រ​ទ​ស្ស​ន៍ប​​​រទេ​ស​មួ​យ បាន​ផ្សាយ​ថាខ្ញុំ​​ បានឬ​​ប្រហែល ​ឆ្ល​ងកូវីដ១៩

spot_img

ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន Samdech Hun Sen, Cambodian Prime Minister បានឲ្យដឹងថា “មានទូ​រទ​ស្សន៍ប​រទេ​ស​មួយបាន​ផ្សាយ​ថាខ្ញុំ​បានឬ​ប្រហែល​ឆ្ល​ងកូវីដ១៩ទៅហើយ”។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋ​ស​ភានិ​ង
ថ្ងៃស្អែកត្រូវចេញ​ទៅខេ​ត្តបាត់​ដំ​ប​ងដែល​ខ្ញុំត្រូវ​នៅទី​នោះរ​ហូតព្រឹ​ក​ថ្ងៃអាទិ​ត្យទី១​៥មី​នា​២០២០”។

សម្តេច បានបញ្ជាក់ថា កូវីដ១៩វាកាចសាហាវណាស់ទៅហើយ តែ​ព័​ត៌មានក្លែងក្លាយវា​កា​ចសា​ហាវ​ជាង
ជំងឺនេះទៅទៀតដែលយើងចាំបាច់​ត្រូ​វតែប្រ​យុទ្ធ​ប្រឆាំង​ជាមួ​​យជំងឺដ៏គ្រោះថ្នា​ក់នេះ។​

សូមបងប្អូនជនរួមជាតិចូ​ល​រួម​ទ​ប់​ស្កាត់ការរី​ករា​លដា​លនូ​វជំងឺឆ្លងនេះតាមរយៈ​វិធា​នកា​រអ​នាម័យ​ដោយចា​ប់​ផ្តើ​ម​ពី
មនុស្សម្នាក់ៗគ្រួសារនីមួយ​ៗ​ភូមិ​នី​មួយៗដើម្បី​ធានាថា​នៅក​ម្ពុជា​យើង​គ្មា​នជំងឺឆ្លងប​ន្ថែម​ទៀត លើចំនួនដែលបានឆ្ល​ង
រួចមកហើយចំនួន៥នាក់ក្នុងនោះ​ជ​នជា​តិខ្មែរ​១នាក់ អង់គ្លេស៣នាក់និ​ង(ចិ​ន​១នាក់ដែល​បានព្យា​បាលជាសះស្បើ​យរួ​ចហើយ​)។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា​ជា​វិសា​មញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តីព្រា​ងច្បា​ប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត។​ កិច្ចប្រជុំនេះ ដឹកនាំដោយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីស​ម្តេចអ​គ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុ​ជា​ រួមទាំងសមាជិករដ្ឋ​​សភា និងតំណាងរាជរដ្ឋាភិបាលផង​​ដែរ៕ដោយ៖កូឡាប

spot_img
×