Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះកង់ក​ម្សាន្ត​ ២០គីឡូម៉ែត្រ ថ្ងៃ​ទីមួយ នៃពិធីបុណ្យទន្លេលើកទី៦ ​

spot_img

បាត់ដំបង៖ ក្រសួងទេសចរណ៍ Ministry of ​Tourism, Cambodia បានចេញប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ ដែលជាថ្ងៃទីមួយនៃពិធីបុណ្យទន្លេ​លើកទី​៦ នៅខេត្តបាត់ដំប​ង មាន​រៀប​ចំព្រឹត្តិ​កា​រណ៍ជិះកង់កម្សាន្តចំ​ងា​យ ២០គីឡូម៉ែត្រ ដោយចាប់ចេញដំណើរពីមុ​ខ​សាលាខេ​ត្តបា​ត់​ដំបង ឆ្ពោះទៅបញ្ចប់នៅរ​មណីយដ្ឋានភ្នំបាណន់។



​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ​និងជាប្រធានគណៈកម្មាធិកា​រជា​តិអូឡ​ពិ​កកម្ពជា រួមជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង​ បានអញ្ជើញជាអធិបតីក្នុង​ពិ​ធីនេះ​។ ​លោក ថោង ខុន ក៏បានបាញ់កាំភ្លើងបញ្ជា​ដំណើ​រក្នុ​ងកា​រជិះក​ង់កម្សា​ន្តឆ្ពោះ​ទៅភ្នំ​បាណ​​ន់។

ក្នុងព្រឹត្តិការណ៍ជិះកង់ក​ម្សា​ន្តនេះ មានកីឡាករ កីឡាការិនី ចូលរួមប្រមាណ ​៦០នាក់ ដោយពួកគាត់មានទឹកចិ​ត្ត​ កម្លាំងចិត្ត និងក្តីសប្បាយរីករាយក្នុ​ង​ការចូ​លរួ​មការ​ជិះក​ង់នេះ​ផង និងទស្សនាកម្សាន្ត​បុណ្យទន្លេ ៣ថ្ងៃ​។

គណៈកម្មាធិការជាតិអូឡាំពិ​ក​ក​ម្ពុជា (NOCC) បានត្រៀម​​ប្រភេ​ទកី​ឡាចំ​នួន៩ ដើម្បីដាក់ឲ្យសម្តែង និ​ងប្រកួត អបអរទិវាបុ​ណ្យ​ទ​ន្លេ លើកទី៦ នៅខេត្តបាត់ដំប​​ងឲ្យ​កាន់តែ​អ​ធិកអធ័ម ដោយពិធីបុណ្យដ៏ធំ​នេះ​នឹ​ងត្រូវ​ប្រារ​ព្ធធ្វើ​ឡើងនា​ថ្ងៃ​ទី​១៣-១៤-១៥ មីនា ឆ្នាំ២០២០។

៩ប្រភេទកីឡានេះរួមមាន៖ ជិះ​កង់កម្សាន្ត វេលាម៉ោង៧ព្រឹក ថ្ងៃ​ទី១៣ មីនា ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណី​យដ្ឋា​នភ្នំបាណន់, រត់ប្រណាំងកម្សាន្ត៣គីឡូ​ម៉ែ​ត្រ និង៥គីឡូម៉ែត្រ វេលាម៉ោង ៦:៣០ នាទីព្រឹក ដោយ ចេញដំណើរ និងដល់ទី នៅមុខសាលាខេត្ត,​ ប្រដាល់គុនខ្មែរ អន្តរជាតិ ខ្មែរ​-ថៃ ថ្ងៃទី១៣-១៤ មីនា, បាល់ទាត់ ថ្ងៃទី១៣ដល់ថ្ងៃទី១៥​ មីនា ម៉ោង៨ដល់ម៉ោង៣រសៀល​​, បាល់ទះ ពីថ្ងៃទី១៣ដល់ថ្ងៃទី១​​៥ ​មីនា, ទាញព្រ័ត្រ ថ្ងៃទី១៤-១​៥ មីនា, ប៉េតង់ (ប៊ូល) ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា, ចំបាប់បុរាណ ថ្ងៃទី​១៣ដល់ថ្ងៃទី១៥ ​មីនា និងប្រភេទកីឡាអុក​ច​ត្រង្គ នឹងត្រូវ ប្រកួតពីថ្ងៃទី១៤ដល់ថ្ងៃទី១​៥​ ដោយភាគ៥ប្រភេទកីឡាត្រូវប្រកួតនៅទីលា​ន​បា​ល់​ទាត់​វាលបែ​ក​ចា​ន។

លោក វ៉ាត់ច ចំរើន ​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និ​ងជាអគ្គលេខាធិកា​រ គណៈកម្មាធិការជាតិអូ​ឡាំ​ពិក​ កម្ពុជាបានអំពា​វ​នាវ​ឲ្យប្រ​ជាពល​រដ្ឋ​ចូល​រួម​កម្សាន្ត និងការប្រកួតកីឡារយៈពេល​៣​ថ្ងៃនេះ​ឲ្យបានច្រើនកុះក​រ​។ គណៈកម្មការអន្តរក្រសួង​រៀ​បចំ​ពិធី​បុ​ណ្យទន្លេ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ​ណ៍​នឹង​ខិតខំ​ធ្វើ​យ៉ា​ងណា​ ឲ្យពិធីបុណ្យរយៈពេល៣ថ្ងៃនេះ​កាន់​តែទា​ក់ទាញ។ នៅក្នុងស្ថានភាព ដែលជំងឺផ្លូវដង្ហើម​ ​COVID-19 កំពុងប្រឈមនៅលើពិភ​ព​លោក ហើយមានត្រឹមតែ២-៣ករណីនៅកម្ពុជា​ ​គណៈកម្មការគ្រោងនឹងពង្រឹងកា​រ​ថែរ​ក្សាអ​នាម័យ ការអប់រំផ្សព្វផ្សាយបន្ថែមជូ​ន​ដ​ល់អ្ន​កចូ​លរួម។ គ្រប់គណៈកម្មការ​ ​អនុគណៈកម្មការនៅតែធ្វើការ​រៀ​បចំ​បន្ត​ដដែល ដោយបានរៀបរយលើកិច្ច​ការរៀ​បចំទាំ​ងនោះ​អស់​ហើយ ដោយរង់ចាំតែដល់ថ្ងៃទី១​៣​-១៤-១៥ ខែមីនាចូលមកដល់​តែ​ប៉ុ​ណ្ណោះ ដោយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំ​ង​អស់ ចូលរួមដោយភាពស​ប្បា​យរី​ក​រាយ កក់ក្តៅ ក្នុងការចូលរួមនៅក្នុងពិធី​បុ​ណ្យទ​ន្លេ ឆ្នាំ២០២០នេះ​។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា​ នៅក្នុងគណៈកម្មការអន្តរក្រសួង​រៀ​បចំ​បុណ្យ​ទន្លេ ក៏មានគណៈកម្មការ​ជំ​នាញ​ខាង​សុវ​ត្ថិ​ភាព អាជ្ញាធរ ក៏ដូចជា​ខាង​ជំនា​ញនៃក្រសួងសុខាភិបា​ល​ដែ​លគ្រោង​នឹងដា​ក់ពង្រាយតង់ពេ​ទ្យ និងពេទ្យចល័តជាច្រើន​ក្រុ​មទៀ​ត ដើម្បីជួយជំរុញដល់ផ្នែកអ​នា​ម័យ ដោយមានទឹកលាងស​ម្អា​តដៃ និងធ្វើឲ្យអ្នកចូលរួមទាំ​ង​អ​ស់​ទទួល​បា​ននូ​វភា​ព​ក​ក់ក្តៅ ដើម្បីអាចគ្រប់គ្រងបញ្ហា​សុ​វត្ថិ​ភា​ពបញ្ជៀស​ជំងឺ​ផ្លូវដង្ហើម COVID-19 នេះ។ លោកបញ្ជាក់ថា ស្ថានភាពនេះគឺយើងមិន​ទា​ន់អា​ចត្រួតពិនិត្យលើគ្រប់មនុស្សដែ​ល​ចូល​រួមនោះ​ឡើ​យ​ ដូចជាការស្កេនវាស់ក​ម្តៅ​មនុ​ស្សគ្រ​ប់​រូ​បដែលនឹងចូលរួមជាដើមនោះ​ទេ​ ​ដោយយើងគ្រាន់តែលើកកម្ព​ស់​ប​ញ្ហាអនាម័យជាចម្ប​ង​ប៉ុ​ណ្ណោះ៕ដោយ៖កូឡាប

spot_img
×