Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ក្មេងស្រី​ម្នាក់​យំ​ប្រាប់ថា សង្សារ​ខ្លួន​សុំ​បែក ដោយ​កុហក់ថា​មាន​អ្នកថ្មី តែ​ការពិត​រូបគេ​កើត​ជំងឺ​កូ​រ៉ូ​ណា​និង​បាន​ស្លាប់​ហើយ សូម​ក្រសួង​ជួយ​មើល​ផង (​វីដេអូ​)

spot_img

​កាលពីពេល​ថ្មីៗ​នេះ (​ថ្ងៃទី​១១ មីនា​) តាមរយៈ​បណ្តាញ​សង្គម​ដ៏​ល្បី​របស់​ចិន Tik Tok មាន​អា​ខោ​ន​មួយ​ឈ្មោះថា «ounputt» បាន​បង្ហោះ​វីដេអូ​ចំនួន​២​រៀបរាប់​យ៉ាង​ក្តុកក្តួល ។​

​វីដេអូ​ទី​១ ម្ចាស់​អា​ខោ​ន Tik Tok នេះ បាន​និយាយ​រៀប​រាប់ទាំង​ទឹកភ្នែក​តប​ទៅកាន់​ខ​មិន Bro មួយ​ដែល​បាន​សួរ​ហេតុអ្វី​នាង​យំ ដោយ​នាង​បាន​ប្រាប់ថា នាង​ពិតជា​ខូចចិត្ត​យ៉ាងខ្លាំង នៅពេល​សង្សារ​របស់​នា​ង​សុំ​បែក ដោយ​រូបគេ​បាន​ប្រាប់ថា មាន​អ្នកថ្មី ប៉ុន្តែ តាម​ការពិត មិនមែន​អ៊ីចឹង​ទេ គឺ​ដោយសារតែ​គាត់​កើត​ជំងឺ​កូ​រ៉ូ​ណា ១៩ ។​

​ចំណែក​វីដេអូ​ទី​២ ឆ្លើយតប​ទៅនឹង​ខ​មិន​បងស្រី​ម្នាក់​ដែលថា​ធ្វើ​ចឹ​ង​ចង់​ល្បី​មែន​! នាង​បាន​បញ្ជាក់ប្រាប់​វិញ​ថា មិន​ចង់​ល្បី​ទេ ពិតណាស់​សង្សារ​របស់​នាង​ធ្វើការ​នៅ​កំពង់សោម ហើយ​បាន​ស្លាប់​ហើយ នៅពេល​ម៉ោង​១២​យប់ម្សិល​មិញ ។​

​ទោះយ៉ាងណា ការរៀបរាប់​របស់​នា​ង ហាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​អ្នកលេង​បណ្តាញ​សង្គម​យ៉ាងច្រើន​បាន​វាយបក​ទៅកាន់​នាង​យ៉ាង​ចាស់ដៃ ដែល​ក្នុងនោះ​ពួកគេ​ភាគច្រើន​ថា នាង​ចង់​ល្បី និយាយ​បំ​ភ្លើ​ស​ការពិត​តែម្តង ។​

​ជុំវិញ​ករណី​ម្ចាស់​អា​ខោ​ន Tik Tok រូបនេះ ដែល​បង្ហោះ​វីដេអូ​និយាយ​ការពិត ឬ យ៉ាងណា​នោះ សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ និង​ចាត់ការ​ជាបន្ទាន់​ផង បើសិន​ជាការ​បង្ហោះ​រប​ស់​ក្មេងស្រី​រូបនេះ​គឺជា​ការ​ចង់យក​ល្បី ដើម្បី​ទប់ស្កាត់​យុវជន​មួយចំនួន​យក​បណ្ដាញ​សង្គម​ទៅធ្វើ​រឿង​លេងសើច​បំពុល​ដល់​សង្គម ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×