Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋខេត្តតា​កែវ​រិះគន់ថា៖ ប្រហែ​លជា​អ្នកទ​ទួល​គ​ម្រោង ពីសាលាខេត្តតាកែ​​វ ក្នុងកា​រ​ពង្រីកផ្លូវក្នុងក្រុងចំណេញតិ​ច​ហើយ​ បានជាចាក់កៅស៊ូប្រភេ​​ទAC ស្តើងយ៉ា​ងនេះ

spot_img

តាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុ​ង​ដូ​នកែវ ខេត្តតាកែវ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ​ជា​តិលេ​ខ ២ ផ្លូវនៅក្នុង​ក្រុ​ង បានទទូចស្នើសុំ​ឲ្យមន្ត្រីជំនាញនៃមន្ទីរសាធារ​ណ​ការ​ណ៍និ​ងដឹ​កជញ្ជូ​នខេ​ត្ត​តាកែ​វ មេត្តាជួយចុះពិនិត្យលើការជួស​ជុ​ល ពង្រីកផ្លូវនៅក្នុង​ក្រុង​ដូ​នកែវ ដោយក្រុមហ៊ុនម៉ៅការ​ផ្តា​ច់មុ​ខក្នុង​ខេ​ត្តតា​កែវនេះផង ព្រោះស្ថានភាពនៃការចាក់​កៅ​ស៊ូប្រ​ភេ​ទ AC នេះហាក់បីដូចជា​ស្តើ​ង​ខ្លាំង មិនដូចទៅនិងការចាក់​កៅ​ស៊ូប្រ​ភេ​ទ AC ដូចគ្នាធ្វើផ្លូវជាតិ​លេ​ខ​២ កាលពីមុននោះឡើយដោយពី​មុន​សាច់កៅ​ស៊ូប្រ​ភេទ AC គឺមានកម្រាសដល់​ទៅ​ ១តឹក២ ឯណោះ ហើយបើយកមកប្រៀបធៀ​ប​និ​ង ការជួសជុលកែលម្អ​ ​ពង្រីកផ្លូវក្នុងក្រុងដូ​ន​កែវនេះ គឺមានសភាពស្តើង​ខ្លាំ​ង មែនទែន ពួកគាត់ជាពលរ​ដ្ឋ​បាន​នាំគ្នានិ​យា​យក្នុ​ងនៃរិះ​គន់​ប​ន្តិចថា ប្រហែលជាក្រុមហ៊ុនទទួ​លគ​ម្រោង​ពីខេ​ត្ត ​រាប់ពាន់លានរៀលនេះ មានការចំណេញតិចហើ​យបា​នជាចាក់កៅស៊ូ​ស្តើង​បែប​នេះ​ ។

ចំណែកឯការពង្រីកផ្លូវសងខា​ង​មួយ​ខ្សែទៀ​ត នៅជួរមាត់បឹងតាកែវ​ ​មិនទាន់បានប៉ុ​ន្មា​នផ​ង ស្រាប់តែផ្លូវកៅស៊ូប្រ​ភេ​ទ​ AC មានរន្ធធ្លុះប្រ​ហោង​ចូល​ទៅក្រោ​​ម​ទៅ​ហើយ និងស្ថានភាពផ្លូវ​ ​មានទឹករលក​ថែ​មទៀត ​ដោយមិនមានរថយ​ន្ត​ធុនធ្ង​ន់បើ​កប​រលើ​ផ្លូ​វនេះ​ផង ។ ពាក់ព័ន្ធជាមួយនិង​ការ​ធ្វើផ្លូវ​ហើយ​ឆាប់​ខូចទៅ​វិញ​នោះ បានធ្វើឲ្យប្រ​ជាពលរដ្ឋក្នុងខេត្ត​តា​កែវ សឹងតែបាត់បង់​ជំ​នឿ ទៅលើការកសាងហេដ្ឋារចនា​ស​ម្ព័​ន្ធក្នុង​ខេ​ត្ត ដែលធ្វើឲ្យមានកា​រខាត​បង់​ថវិ​កាជាតិយ៉ាងច្រើ​ន ដូច្នេះសូម​ឲ្យក្រសួង​ពាក់​ព័ន្ធ មេត្តាជួយចុះពិនិត្យលើបញ្ហានេះ​ផ​ង​ ៕ដោយ៖ តាកែវ

spot_img
×