Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លឿនខ្លាំងណាស់! អ្នកស្លាប់ដោយសារវីរុសកូរ៉ូ​ណានៅ​អ៊ី​តាលីកើ​​នលើស​ ១.០០០នាក់ ខណៈអ្នកឆ្លងមា​​ន​ជាង ១៥.០០០នាក់

spot_img

ចំនួនអ្នកស្លាប់ដោយសារវីរុ​សកូ​រ៉ូណា​នៅក្នុង​ប្រ​ទេស​អ៊ីតាលី បានកើនដល់ ១.០១៦នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែ​មចំ​នួ​ន ១៨៩នាក់ទៀត ខ​ណៈដែលសេដ្ឋកិច្ចប្រ​​ទេសនេះ​កំពុ​ងរង​ផលប៉ះ​ពាល់ខ្លាំ​ង​។

ចំណែកការឆ្លងវិញ បានកើន​ឡើ​ងពី ១២.៤៦២ករណី មក ១៥.១១៣ករណី នៅថ្ងៃព្រហស្បតិ៍ ដែ​ល​វាគឺជាការឆ្លងដ៏អាក្រ​ក់​បំផុ​តក្នុង​រយៈពេ​ល ១ថ្ងៃ ចាប់តាំងពីមានប្រទេសនេះមា​ន​វី​រុស នៅថ្ងៃទី ២១ ខែកុម្ភៈកន្លងទៅ។

​សូ​មបញ្ជាក់ថា ប្រទេសអ៊ីតាលី នៅ​ថ្ងៃពុធក​ន្លង​ទៅនេះ បានធ្វើការបិទហាងលក់​ទំ​និញ​ទាំងអ​ស់ទូ​ទាំង​ប្រទេ​ស​​ លើកលែងតែឱស​ថ​ស្ថាន និងហាងលក់ម្ហូប​អា​ហា​រ ដើម្បីទប់ស្កាត់ការរាតត្បាត​រ​ប​ស់វីរុ​សកូ​រ៉ូណា​ ​ដែលបានរាតត្បា​ត​យ៉ាង​លឿន​នៅអ៊ី​តាលី​។

នាយករដ្ឋមន្រ្តីអ៊ីតាលី លោក G​iuseppe Conte បាននិយាយថា ការបិទអ្វីៗស្ទើរគ្រប់យ៉ា​ង​ក្នុងប្រ​ទេ​ស​នឹង​ប​ន្តរហូតដល់រយៈពេល​​យ៉ាង​តិច ២សប្តាហ៍៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×