Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រីម៉ែន សំអន ស្នើឲ្យអាជ្ញាធរខេត្តស្វាយរៀង ត្រូវ​ថែរក្សា​សុខស​ន្តិភាព ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់​ ​ប្រឆាំងដាច់ខាតសកម្ម​ភា​ពប​ដិវ​ត្តពណ៌

spot_img

ខេត្តស្វាយរៀងៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ​រ​ដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច និ​ងជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋា​ន​នៅខេត្ត​ស្វា​យរៀង នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអ​ធិ​បតី​នៅក្នុង​ពិធី​បិទ​សន្និបាតបូកសរុបលទ្ធផលកា​រ​ងារប្រចាំ​ឆ្នាំ២​០១៩ និងលើកទិសដៅការងារ​ស​ម្រាប់​អនុវ​ត្ត​ឆ្នាំ២០២០ របស់រដ្ឋបា​ល​ខេត្ត និងក្រុមការងាររាជរដ្ឋា​ភិ​បាលចុះ​មូលដ្ឋា​ន។ ពិធីនេះបានប្រព្រឹត្ត​ទៅនៅសា​លប្រ​ជុំសាលាខេត្តស្វាយ​រៀង​ ។

អញ្ជើញចូលរួមក្នុងពិធីនេះមា​ន​លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេ​ត្ត​ លោក ម៉ែន វិបុល អភិបាលខេត្ត លោក លោកស្រីជាប្រធាន អនុ​ប្រ​ធាន​ និងសមាជិកក្រុមការ​ងា​រថ្នាក់​ជាតិចុះ​មូលដ្ឋា​ន​ក្រុង ស្រុក នៃខេត្តស្វាយរៀង លោ​ករដ្ឋលេ​ខាធិ​កា​រ និងគណៈប្រតិភូក្រសួ​ង​មហា​ផ្ទៃ លោក លោកស្រីជា សមាជិកក្រុមប្រឹក្សាខេ​ត្ត​ អភិបាលរងខេត្ត កងកម្លាំងទាំងបី​ ​លោក​ លោកស្រីប្រធា​ន​មន្ទីរ- អង្គភាពនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់​ព័​ន្ធសរុ​បប្រ​មាណ៤​០​០នាក់។

លោកស្រីកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋម​ន្ត្រី បានមានប្រសាសន៍ថ្លែងនូវការកោតស​រ​សើរ​ដល់ក្រុ​មការ​ងា​រ និងអាជ្ញាធរគ្រប់លំ​ដាប់​ថ្នាក់​ដែល​បាន​ខិតខំរួ​មគ្នា សម្រេចបាននូវសមិទ្ធផល​ល្អ​ៗជាច្រើ​នលើគ្រ​ប់វិ​ស័យ រក្សាបានសុខស​ន្តិ​ភា​ព ស្ថិរភាពនយោ​បា​យ​ បូរណភាពទឹ​ក​ដី អធិបតេ​យ្យ​ភាព​ជា​តិ សន្តិសុខសណ្តាប់ធ្នាប់សាធា​រ​ណៈ​ សុវត្ថិភា​ព​សង្គ​ម​ និងខិតខំជំរុ​ញ​ការ​អភិវ​ឌ្ឍសេ​ដ្ឋ​កិ​ច្ច-សង្គមបានល្អប្រសើរ​ឆ្ពោះ​ទៅមុខ​។

លោកស្រីក៏បានពាំនាំនូវការ​សា​កសួ​រសុខ​ទុ​ក្ខពី សំណាក់សម្តេចអគ្គម​ហា​សេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវក្តីនឹករលឹក ចំពោះអង្កពិ​ធី​ទាំង​មូ​ល ។

លោកស្រីបានបន្តទៀតថា សន្និបា​តរយៈ​ពេល​ ពេញមួយថ្ងៃនេះ គឺបានប្រមូលនូវធាតុចូលយ៉ា​ង​ច្រើន​ ​ដែលជាផ្នែកដ៏សំខាន់សម្រាប់ដា​ក់​ចេញ​ជា​ទិស​ដៅ អនុវត្តសម្រាប់ឆ្នាំ២០២០ដែល​​ជាឆ្នាំ​ទី២ ​នៃការអនុវត្តយុទ្ធសាស្ត្រ​ច​តុកោ​ណដំណា​ក់កា​លទី​៤ របស់រាជរដ្ឋាភិ​បា​លក​ម្ពុ​ជា ។

ទន្ទឹមនឹងលទ្ធ​ផ​លដែល​ខេត្ត​ស្វាយ​រៀង សម្រេចបានលទ្ធផល​ល្អ​យ៉ា​ង ណាក៏ដោយ លោកស្រីក៏បានស្នើឲ្យ រដ្ឋបាលខេត្ត ក្រុ​ម​ការងា​ររាជ​រដ្ឋាភិបា​លចុះមូ​ល​ដ្ឋាន ត្រូវរួមសហការគ្នារួ​​មមា​ន៖

១- ត្រូវថែរក្សាសុខសន្តិភាព​ ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កា​ត់​ ប្រឆាំងដាច់ខាតសកម្ម​​ភាព​ប​ដិ​វត្តពណ៌។​

២- អាជ្ញាធរ និងកងកម្លាំងមាន​ស​មត្ថ​កិច្ចគ្រ​ប់លំ​ដាប់​ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹ​ង​សន្តិ​សុខ សណ្តាប់ ធ្នាប់សាធារ​ណៈ​ សុវត្ថិភាពសង្គ​ម​ឲ្យបាន​ល្អ​ប្រសើរ​ ក្នុងការចូលរួមអនុវត្តគោល​ន​យោបាយ​ ភូមិ ឃុំ មានសុវត្ថិភាព និងមា​នការ​ចូល​រួមពីប្រ​ជាព​ល​រដ្ឋនៅមូ​លដ្ឋា​ន ទប់ស្កាត់នូវការ​ប្រើ​ប្រាស់​ និងជួញដូរគ្រឿ​ង​ញៀន​ និងចូល​រួ​ម​អនុ​វត្ត និងគោរពច្បាប់ចរាច​រ​ណ៍ទាំ​ងអស់​គ្នា ។

៣- ជំរុញការអភិវឌ្ឍ​ហេ​ដ្ឋារច​នាស​ម្ព័ន្ធ សម្រាប់បម្រើដល់សក​​ម្មភាព​សេដ្ឋ​កិច្ច ការវិនិយោគ ការធ្វើពាណិជ្ជក​ម្ម​ កសិកម្ម ជាពិសេស ផ្តោតលើសក្តានុពលទេ​ស​ចរណ៍​ក្នុ​ងខេត្ត ដោយត្រូវពង្រឹង គុណភាពសេ​វាពា​ក់ព័​ន្ធនឹងវិ​ស័យទេ​សច​រ​ណ៍ សំដៅបង្កើត​កា​រ​ងា​រ បង្កើនប្រាក់ចំណូ​ល​ និងកាត់បន្ថយភាពក្រី​ក្រ​រប​ស់ប្រជា​ជ​ន។

៤- ផ្តោតការយកចិត្តទុក្ខដា​ក់​លើកា​រគ្រ​ប់គ្រង​គុណភា​ពសំ​ណង់ សំរាម កាកសំ​ណ​ល់រឹង​រាវ និងការគ្រប់គ្រ​ង​បរិ​ស្ថាន​ បញ្ហាសណ្តាប់​ធ្នា​ប់ អនាម័យ សោភ័ណភាព ដែលចាំបាច់ត្រូវ​គិ​តគូ​រអំពី​វិធា​នការ និងដំណោះ​ស្រា​យ​ លើបញ្ហាប្រឈមទាំ​ង​នោះឲ្យ​បានស​ម​ស្រប និងទាន់​​ពេល​វេ​លា។

៥- អំពីកំណែទម្រង់វិមជ្ឈ​កា​រ និងវិសហមជ្ឈការ​ ​រាជរដ្ឋាភិបាល​មាន​ការប្តេ​ជ្ញាចិត្តខា​ង​ផ្នែកនយោបា​យ យ៉ាងមុតមាំក្នុងការជំរុញកិ​​ច្ចដំណើរ​ការ កំណែទម្រង់វិ​ម​ជ្ឈ​ការ​ និងវិសហមជ្ឈកា​រ​ឲ្យមាន​ការវិ​វត្តទៅ​មុខជា​បន្ត​បន្ទាប់ ដោយផ្តោតជាសំ​​ខាន់ ទៅលើការផ្ទេរ​​មុខងារ ធនធាន និងការទ​ទួលខុ​សត្រូ​វទៅឲ្យ​រដ្ឋ​បាលថ្នា​ក់ក្រោម​ជាតិ ដើម្បីឆ្លើយតប ​សេចក្តីត្រូវការរបស់​​ប្រជាពល​រដ្ឋ​នៅមូ​លដ្ឋា​ន​។

៦- អំពីការផ្តល់សេវា​សា​ធារ​ណៈ និងការដោះស្រាយបញ្ហាប្រឈម​ ​នៅមូល​ដ្ឋា​ន​ ត្រូវបន្តជំរុញ និងលើកកម្ពស់កា​រ​ផ្តល់សេ​វាសាធា​រ​ណៈនា​នា ជូនប្រជាពលរដ្ឋប្រ​​កប​ដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ​ភា​ព​ ដើម្បីឆ្លើយតបតម្រូវ​កា​ររប​ស់ប្រជា​ព​លរដ្ឋ ដែលកាន់តែ មានការកើនឡើង​ ​ក្នុងពេលដែលប្រទេសជាតិយើងកំ​ពុ​ងមា​នកា​រអភិ​វឌ្ឍ​រីកចម្រើ​ន យ៉ាងឆាប់រហ័ស។​ ​

៧- អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ​គ្រ​ប់លំ​ដាប់ថ្នា​ក់ត្រូវខិតខំលើកកម្ពស់ការថែរ​ក្សា​ការ​ពារ បូរណភាពទឹកដី អធិបតេយ្យភា​ព​ជាតិ​ និ​ងបង្កើ​នការ​រក្សា​សន្តិ​សុខសណ្តា​ប់ធ្នាប់​សាធារ​ណៈ និងទប់ស្កាត់នូវបទល្មើសឆ្ល​​ងដែ​ន។

៨- ការពង្រឹងរបៀបរបប​កា​រងារ ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជា​ស្នូល​ក្នុងកា​រពង្រឹ​ងកិ​ច្ចដំណើរការអភិបា​ល​កិច្ច របស់រដ្ឋបាលថ្នា​​ក់ក្រោម​ជា​តិ ដោយត្រូវពង្រឹងនូវ​ទំ​នាក់​ទំ​នង និងគណនេយ្យ ភា​ពរវា​ងក្រុ​មប្រឹក្សា និងគណៈអភិបាល​ ​និងរវាង​មេឃុំ ចៅសង្កាត់ ជាមួយក្រុមប្រឹក្សារបស់ខ្លួន​ ​ស្រប​តាមច្បា​ប់រៀ​បចំអ​ង្គ​ការ និងគោលការណ៍ណែ​នាំ​នានា​ជាធរ​មា​ន។

៩- ស្នើឲ្យមន្ទីរសុខាភិបាលខេត្តស្វា​យរៀ​ង បន្តយកចិត្តទុក្ខដាក់ក្នុ​​ងការ​អប់រំ ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់នូវ​ជំងឺ កូ​រ៉ូណា ឬ COVID-19 ៕ ដោយ៖វ៉ៃកូ

 

spot_img
×