Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយារបស់នា​យក​រដ្ឋ​មន្រ្តី​កាណាដា​ ឆ្ល​ងវីរុស COVID-19

spot_img

អ្នកស្រី Sophie ភរិយារបស់នា​យករ​ដ្ឋមន្រ្តី​កាណា​ដា Justin Trudeau ត្រូវបានគេធ្វើតេស្តរក​ឃើ​ញថា​ មានផ្ទុកវីរុសកូ​រ៉ូ​ណា។ នេះបើតាមការបញ្ជាក់របស់ការិយាល័​យ​នាយ​ករ​ដ្ឋមន្រ្តី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិ​ញ​នេះ។​

នៅក្នុងសេចក្តីប្រកា​ស បាននិ​យាយ​ថា”អ្នកស្រី Sophie Gregoire Trudeau ត្រូវបានធ្វើតេស្តរកឃើញមា​ន​ផ្ទុក​វី​រុស COVID-19 នៅថ្ងៃនេះ។ ការធ្វើតេស្តចេញលទ្ធផល​វិ​ជ្ជមា​ន​”។

“ដោយមានការណែនាំផ្នែកវេ​ជ្ជា​សាស្រ្ត​ អ្នកស្រីនឹងស្នាក់នៅដាច់ដោយ​​ឡែក​មួយ​រយៈ។ អ្នកស្រីមានស្ថាន​​ភាព​ល្អ និងទទួលយកការណែ​នាំ​ទាំង​អស់ ហើយរោគសញ្ញារបស់គាត់​មិ​នធ្ង​ន់ធ្ងរ​នោះ​ទេ​”។​

សេចក្តីប្រកាសបញ្ជាក់​​ទៀ​តថា នាយករដ្ឋមន្រ្តីកា​​ណាដា​ វ័យ ៤៨ឆ្នាំ មានសុខភាពល្អ ​និងគ្មានរោគ​ស​ញ្ញាទេ​ ប៉ុ​ន្តែគាត់នឹងនៅតែស្ថិតនៅដាច់​ដោ​យឡែ​ករ​យៈ​ពេល ១៤ថ្ងៃ ដែលនោះជាវិធានការប្រុ​​ងប្រ​យ័ត្ន​ជាមុន​។​ លោកនឹងមិនត្រូវធ្វើតេ​​ស្តដើ​ម្បីរក​វីរុស​នោះឡើយ​។​

“នាយករដ្ឋមន្រ្តីនឹងនៅតែបន្ត​បំ​ពេញ​តួនា​ទីរបស់គាត់យ៉ាងពេញលេ​​ញដ​ដែល​ ហើយនឹងត្រូវធ្វើ​កា​រថ្លែ​ងទៅ​កាន់ប្រ​ជា​ពល​រដ្ឋកា​ណា​ដា នៅថ្ងៃស្អែក”។

នាយករដ្ឋមន្រ្តីកាណាដា ​​លោក Justin Trudeau និងភរិយារបស់គាត់​បា​ន​ប្រកាស​ដំបូ​ងថា ពួកគេបានដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ​ខណៈភរិយាគាត់បានធ្វើតេស្ត​​រកវី​រុ​ស ក្រោយពេលត្រឡប់​ម​កពី​ការធ្វើ​ការថ្លែ​ងសន្ទរ​ក​ថា​។

រហូតមកដល់ពេលនេះ រោ​គសញ្ញារបស់អ្នក​ស្រី​ មានដូចជាគ្រុនក្តៅក​​ម្រិតទា​ប​។

សូមបញ្ជាក់ថា ប្រទេសកា​ណាដា​មានអ្ន​កឆ្ល​ងវីរុ​សកូរ៉ូ​ណាសរុ​បជាង ១៣០នាក់៕

​អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×