Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់​ខ្ពស់​ចិន អះអាងថា អាមេរិចប្រហែលជាអ្នកនាំ​យ​កវីរុ​សម​កចិន

spot_img

មន្រ្តីការទូតចិនម្នាក់បានធ្វើ​ការ​អះអា​ងថា យោធាអាមេរិចប្រហែលជាអ្នក​នាំយ​ក​វីរុសកូរ៉ូណាមកចិ​ន។ ទោះយ៉ាងណា លោ​កមិនបានផ្តល់ភស្ថុតា​ង​លើកា​រអះអា​ងនោះ​ឡើយ​។

លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួ​ងការប្រ​ទេស​ចិន បានធ្វើការអះអាងបែប​​នេះនៅលើ​បណ្តា​ញស​ង្គ​ម Twitter កាលពីថ្ងៃព្រហស្បតិ៍។ កាល​ពីពេលកន្លងទៅធ្លាប់មានការលើក​ឡើ​ងនៅលើ​បណ្តា​ញសង្គ​ម​ចិនថា អាមេរិចជាអ្នកបង្កើតវី​​រុស។​

ប្រធានមជ្ឈមណ្ឌល​បង្កា​​រ និងគ្រប់គ្រងជំងឺ​​រប​​ស់ចិន ធ្លាប់បានអះអាងដោយ​ខ្លួ​នឯ​ង​ថា ប្រភពនៃវីរុស​នោះគឺ​មក​ពីស​ត្វព្រៃដែលគេលក់នៅទីផ្សា​​រ ក្នុងទីក្រុង​វូ​ហា​ន។

ប៉ុន្តែកាលពីប៉ុន្មា​ន​ថ្ងៃថ្មី​ៗនេះ មន្រ្តីចិន និងអ្នកជំនាញសុ​ខា​ភិ​បាល បានអះអាងថា ​វីរុសប្រហែលមានប្រ​​ភពចេ​ញពី​កន្លែ​​ងផ្សេ​ង​ ខណៈដែលទីក្រុងប៉េកាំ​​ងខឹ​ងស​ម្បារ​យ៉ាង​ខ្លាំង និងបានវាយបកត្រឡ​​ប់ទៅ​អា​មេរិច​វិ​ញ ក្រោយពេលមន្រ្តីអាមេរិច​បា​នហៅ​វីរុ​សនោះ​ថា “វូហានវី​រុ​ស”។

នៅលើ Twitter លោ​ក Zhao Lijian បានបង្ហោះវីដេអូរបស់​ប្រ​ធាន​មជ្ឈមណ្ឌលបង្ការ​ និងគ្រប់គ្រងជំងឺរប​ស់​អាមេ​រិច (CDC) ដែលបានធ្វើការ​បក​ស្រាយ​នៅក្នុ​ងស​ភាថា ប្រជាជនអាមេរិចមួយចំនួន​ដែ​លត្រូវ​គេ​ជឿ​ជាក់ថា ស្លាប់ដោយសារជំងឺផ្តាសាយ​​ គឺមានផ្ទុកវីរុស​កូ​រ៉ូណា (COVID-19)។

ជុំវិញការបកស្រាយរបស់​ប្រធា​ន CDC អាមេរិច ត្រូវបានលោក​ Zhao Lijian ដាក់សំណួរថា តើអ្នកជំងឺសូន្យនៅអាមេរិ​ចា​ប់ផ្តើ​មមាន​នៅពេ​ល​ណា? តើមនុស្សប៉ុន្មាននា​​ក់ឆ្ល​ងវីរុស? តើមន្ទីរពេទ្យទាំ​ង​នោះឈ្មោះ​អ្វី?​

លោកលើកឡើងថា “យោធាអាមេរិចប្រហែលជាអ្នក​នាំ​យកវីរុ​សមក​កាន់​វូហាន វាច្បាស់ណា​ស់​។ ផ្សព្វផ្សាយទិនន្ន័យ​រ​ប​ស់អ្នក (អាមេរិច)ជាសាធារណៈម​ក​។ អាមេរិចជំពាក់យើ​ង​ នូវការបក​​ស្រា​យ”។

មន្រ្តីចិនខ្លួនឯង ធ្លាប់រងការចោទប្រ​កា​ន់​ថា បានប៉ុនប៉ងលាក់ព័ត៌មាននៃ​ការផ្ទុ​ក​វីរុស ខណៈដែល​ប៉ូលិសនៅក្នុ​ងទីក្រុ​ងវូ​ហាន ស្តីបន្ទោស និង​បំបិ​តមាត់​វេជ្ជ​បណ្ឌិត ដែលបានប្រកាសអាសន្ន​ពី​វីរុស កាលពីដើម​ខែ​ធ្នូ​។

មន្រ្តីអាមេរិច បានធ្វើឲ្យចិនខឹងស​ម្បា​រ ដោយបានធ្វើ​ការ​ហៅ​វីរុស​នោះថាជា​ “វូហានវីរុស​​”។

ចំពោះការហៅវីរុសថាជាវីរុ​ស​វូហា​ន ដោយមន្រ្តីអាមេ​រិច ត្រូវបានក្រសួងការប្រទេស​ចិ​នច្រា​នចោល​ពាក្យ​នោះ ​និងបានចាត់​ទុ​ក​វាថា ជាការប្រមាថមើ​ល​ងា​យ និងមិនគោរពចំ​ពោះ​វិទ្យា​សាស្រ្ត​។

សូមបញ្ជាក់ថា ចំនួនអ្ន​ក​ស្លា​ប់ដោ​យ​សារវីរុសមរណៈ​​ខាងលើ បានកើនឡើង​​ដ​ល់ជិត ៥.០០០នាក់ ខណៈការឆ្លងមា​​នជា​ង ១០០.០​០​០ករ​ណី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×