Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ផែង វណ្ណៈ ហៅ​បុរស​ម្នាក់​ថា «អ្នកកាសែត​ត្បាញ​អាយ​» ក្រោយ​ផ្សាយ​​ព័ត៌មាន​​ទាំង​​មិន​ដឹង​ទិស និងផ្ញើជូនមេត្តា​ជ្រាបចំពោះ​ឡាន​១​គ្រឿង​មាន​ស្លាក​លេខ​២ បែបនេះ (​វីដេអូ​)

spot_img

​អ្នកកាសែត​អន​ឡាញ​ម្នាក់ បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង ក្នុង​ហេតុការណ៍​ចុះផ្សាយ​ព័ត៌មាន​ស្ទាក់​ឃាត់​ឡាន​ដឹក​ជ្រូក​១​គ្រឿង ព្រោះ​ឆ្ងល់​មាន​ស្លាក​លេខ​ដល់​ទៅ​២ ដោយ​មហាជន​ចោទឡើង​ថា ស្ថិតក្នុង​កាយវិការ​និយាយ​ស្តី​គ្មាន​ក្រ​មសិល​ធម៌ និង​មាន​វិជ្ជាជីវៈ​ជា​អ្នកកាសែត ។​

​ពិតណាស់ ក៏​គួរ​ឲ្យ​កោតសរសើរ ចំពោះ​សេចក្តីក្លាហាន​របស់គាត់ ប៉ុន្តែ ជាមួយ​សកម្មភាព​តាម​ឃាត់​រថយន្ត​ដឹក​ជ្រូក​មួយគ្រឿង​នេះ ត្រូវបាន​គេ​មើលឃើញថា​ហាក់ដូច​ជ្រុល​ហួស ដែល​ទាំង​មិនដឹងថា ខ្លួនឯង​គាត់​ជា​អ្នកណា មាន​សិទ្ធិ​កំរិតណា​នោះ​? ខណៈដែល​អ្នកកាសែត​មាន​សិទ្ធិ​ត្រឹមតែ​ជា​អ្នក​ថត​ផ្សាយ​ព័ត៌មាន​ជូន​មហាជន​តែប៉ុណ្ណោះ មិនមែនជា​សមត្ថកិច្ច​ជំនាញ​ឡើយ ។​

​ជុំវិញ​រឿងនេះ លោក ផែង វណ្ណៈ ដែលមាន​ការហួសចិត្ត​ជាខ្លាំង និង​បាន​ហៅ​អ្នកកាសែត​រូបនេះ​ថា​«​តម្រួត​កាសែត ឬ អ្នកកាសែត​ត្បាញ​អាយ​» បានធ្វើការ​បកស្រាយ ដោយ​ភ្ជាប់​ឯកសារ និង​រូបភាព​ពន្យល់​បង្ហាញថា​៖ «​ជូន​លោកអ្នក​កាសែត​ត្បាញ​អាយ មេត្តា​ជ្រាប​ជា​ដំណឹង ! លេខ​ឡាន​មុខ និង លេខ សណ្ដោង​រ៉ឺម៉ក មិន​ដូចគ្នា​ទេ !​ក្បាល​រថយន្ត​សណ្តោង អាច​សណ្តោង រ៉ឺម៉ក​

​ឬ​សឺ​មី​រ៉ឺម៉ក​បាន យានជំនិះ​ទាំងពីរ​ប្រភេទ​នេះ ត្រូវមាន ផ្លាកលេខ​សម្គាល់​ផ្សេងគ្នា ។ រថយន្ត​ធុន​ធ្ងន់ និង​ក្បាល​រថយន្ត​សណ្តោង​៖ លេខ​កូដ​យានជំនិះ « 3 » រ៉ឺម៉ក និង​សឺ​មី​រ៉ឺម៉ក​៖ លេខ​កូដ​យានជំនិះ « 4» ។​

​សូមបញ្ជាក់ថា ការដែល​អ្នកកាសែត​រូបនេះ និង​ក្រុមការងារ​របស់គាត់ ធ្វើការ​ឃាត់​ឡាន​ដឹក​ជ្រូក​១​គ្រឿង យ៉ាង​ម៉ឺងម៉ាត់​ប្រៀប​ដូច​សមត្ថកិច្ច​នោះ គឺ​ដោយសារតែ​ពួកគាត់​មិនដែល​ធ្លាប់​ដឹងថា ហេតុអ្វី​ឡាន​១​គ្រឿង​មាន​ស្លាក​លេខ​ដល់​២​ផ្សេងគ្នា​បែបនេះ ដែល​១​ភ្នំពេញ និង​១​ទៀត​កំពង់ចាម​? ។ តែ​ទោះយ៉ាងណា ក៏​មានមតិ​មួយចំនួន​បាន​លើកឡើងថា បើ​កុំ​មាន​អ្នកកាសែត​«​ឡេ​ឡឺ​»​បែបនេះ នោះ​ក៏​មិនមែន​ការបកស្រាយ​ដែរ ព្រោះ​មនុស្ស​ជាច្រើន ក៏​ពុំដែល​បានដឹង​ដូច្នេះ ៕ អត្ថបទ​៖ លឹម ហុង​

https://www.mpwt.gov.kh/kh/documents/sub-decree/157

spot_img
×