Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាកនា​វាដឹក​អ្នក​ដំណើរ ឬអ្នកទេសចរ​ ចូលក​ម្ពុជា ដើម្បីការពារវីរុស​C​OVI​D-​19

spot_img

ភ្នំពេញ៖ ក្រសួងសាធារណការ និ​ងដឹកជញ្ជូន បានប្រកាស​ផ្អាក​ដោ​​យ​​មិន​​អនុ​​ញ្ញាត​ឱ្យនា​វាដឹ​កអ្ន​កដំណើ​រ ឬអ្នកទេសចរចូលម​ក​ក​​ម្ពុ​ជាតទៀ​ត​​​ទេ ដើម្បី​ទប់ស្កាត់ការ​ឆ្ល​ងរី​ករា​​ល​​ដា​លជំ​​ងឺរលា​​ក​សួ​​តប្រ​ភេទថ្មី បណ្តាលមកពីវីរុ​សCO​VID-19 ។

លិខិតរបស់ក្រសួងសាធា​រ​ណ​ការ និងដឹកជញ្ជូន ដែលចុះហត្ថលេខាដោយលោ​កអ​គ្គនា​យក ​ម៉ក់ ស៊ីដេត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះឲ្យដឹ​ងថា​ អគ្គនាយកដ្ឋានដឹក​ជញ្ជូ​នផ្លូ​វ​ទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជម្រាបជូន ម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្ន​កដំ​ណើរ​​ ​ឬអ្នកទេ​សច​រ ស្តីពីការផ្អាកអ​នុញ្ញា​តចូល​នៃនា​វាដឹក​អ្ន​កដំណើរ ឬអ្នកទេសចរមកក្នុងព្រះ​រា​ជាណាច​ក្រក​ម្ពុជា ដោយយោងតាម​ការ​​ចាំ​បាច់​​ក្នុង​ការ​បង្ការ​ការ​រីករា​​​ល​​ដាល​នៃជំ​​ងឺឆ្ល​ង ​COVID-19 ពី​អ្នកដំណើ​​​របរ​ទេស ដែលធ្វើដំណើរតាមនា​វា​ អគ្គនាយកដ្ឋាន​ដឹកជ​ញ្ជូ​នផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុ​ញ្ញា​តចូល នៃនាវាដឹកអ្នក​ដំ​ណើរ ឬអ្នកទេសច​រ ចូលមកក្នុងព្រះរាជាណាច​​ក្រកម្ពុ​ជា​ថ្ងៃនេះ តទៅ រហូតដល់មានការ​ស​ម្រេច​ជាថ្មី​។

អាស្រ័យហេតុដូចបានជម្រាបជូ​ន​ខាងលើ សូមលោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុន ភ្នា​ក់ងារនាវា នៃនាវាដឹកអ្នកដំណើ​រ​ ឬអ្នកទេសចរ​ទាំ​ងអ​ស់ ជ្រាបជាព័ត៌មា​ន និងអនុវត្តប្រកបដោយប្រ​សិ​ទ្ធភា​ព ៕ ដោយ ៖ កូឡាប

spot_img
×