Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ នៅ​យប់​​ថ្ងៃ​ទី​១២​ ខែមីនា ​ឃាត់រថយន្តនិងម៉ូតូ ​២​៦​៨​ គ្រឿ​ង អ្នកបើករថយន្តម៉ូតូក្នុងស្ថានភាពស្រ​វឹ​ង ជាង៤០​ នាក់

spot_img

​ភ្នំពេញ​ ៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រកាសពីលទ្ធ​ផល​ត្រួត​ពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍​ផ្លូ​វគោ​ក ​នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២​០​២០ គឺបាន ឃាត់បានរថយន្ត ១៣ គ្រឿង, ឃាត់បានម៉ូតូ ២៥៥ គ្រឿង សរុបឃាត់បានរថយន្ត និងម៉ូតូ ចំនួន ​២​៦​៨​ គ្រឿ​ង , អ្នកបើកបររថយន្តក្នុងស្ថានភាពស្រ​វឹ​ង ១៣​ នាក់, អ្នកបើកបរ​ម៉ូតូក្នុ​ងស្ថាន​ភាព​ស្រ​វឹង​ ៣១ នាក់ , អ្នកបើកបរ​អ​ត់ពាក់មួ​កសុ​វត្ថិ​ភាព និងអត់កញ្ច​ក់​ ២៣៣​ នាក់​ និងករណីគ្រឿងញៀន ១០ នាក់។

លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​ជំរុញ​ឱ្យ​មានការ​អនុវត្ត​​ រឹត​បន្តឹង​ច្បាប់​ចរា​ច​រណ៍​​ផ្លូវ​គោក​ឱ្យ​បាន​​តឹង​រ៉ឹង​បំផុត​ មិន​ត្រូវ​រា​ថយ​នោះ​ឡើយ​។​ ​​ត្រូវធ្វើ​សកម្មភាព​ឱ្យ​បាន​​ហ្ម​ត់ចត់​ អនុវត្ត​ស្មើ​ភា​ព​គ្នា​ គ្មាន​ការ​អន្តរាគម​ន៍​​នោះ​​ឡើយ​ ចំពោះ​អ្នកបើកបរ​ល្មើ​ស​ច្បា​ប់​ចរាចរ​ណ៍​។​ នៅ​យប់​ថ្ងៃ​ទី​​​៣​ ត្រូវធ្វើ​ឱ្យ​បាន​ល្អ​ជាង​​​មុន​​ថែម​​​ទៀត​។​

​ក្រោយ​ពី​មានការ​ចុះ​អនុវត្ត​​ច្បាប់​​ច​រាចរ​ណ៍​ផ្លូវគោក​នៅ​យប់​ដំបូង​​ គឺ​ពិនិត្យ​ឃើញ​​ថា​ កម្លាំង​នគរបាល​អនុវត្ត​ច្បា​ប់​​បំពេ​ញភា​រកិច្ច​នៅ​ខ្វះចន្លោះ​មួយ​​ចំ​នួន​ អនុវត្ត​កា​រងារ​ បច្ចេកទេស​ជំនាញ​មិន​ទាន់​​ស​ម​​ស្រប​នោះ​​ឡើយ​។​ នេះ​បើ​តាម​ការ​លើ​ក​​ឡើ​ង​​រប​ស់​ លោក​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​​ត​ កិច្ច​ការងារ​នេះ​ ត្រូវ​កែប្រែ​សម្រួល​​ឡើង​​វិញ​ ចាត់​បែង​ចែង​ក​ម្លាំ​ង​ឱ្យ​​មា​នការ​​ទ​ទួល​ខុស​ត្រូវ​​រៀងៗ​ខ្លួន​ អនុវត្ត​ការងារ​ឱ្យ​មា​ន​​ប្រសិទ្ធ​ភាព​​និង​​តម្លាភាព​ និង​ការ​គោរព​​​ច្បាប់​ ។​ នៅ​យប់​ថ្ងៃ​​ទី​២​ នៃ​ការ​រឹ​ត​បន្តឹង​អនុវត្ត​ច្បាប់​​ចរា​ចរណ៍​ ក៏​មាន​លោក​ឧត្តមសេនីយ៍​ត្រី​​ សរ​ សំណាង​ ស្នងការ​រង​ (​ រង​របួសស្រាល​)​ លោក​អនុសេនីយ៍ឯក​ លា​ង​​ បណ្ឌិត​ នាយ​រង​ផ្នែ​ក​ នៃ​ការិយាល័យ​​​អន្តរាគមន៍​​ពិ​សេស​​ (​រង​របួសធ្ងន់​​​ត្រង់​​ក្បាល​)​ លោក​ព្រិ​ន្ទ​បាល​ទោ​​ ហុង​ សង្វាត​ មន្ត្រី​នៃ​ការិយាល័យ​​​អន្តរា​​មន៍​ (​ រង​របួស​ស្រា​ល​​ )​ ដែល​បង្ក​ដោយ​​បុ​រស​​ម្នាក់​​ឈ្មោះ​ ឆាយ​ គឹ​ម​ហួង​ អនុប្រធាន​ការិយាល័យ​ក្រសួ​ង​ទេសច​រណ៍​ បើកបរ​ក្នុង​ស្ថានភាព​​ស្រ​វឹង​​ខ្លាំង​ (​មាន​កម្រិត​ជាតិ​អាកុល​ ០,៧៨មិល្លីត្រ​​ខ្យល់​ )​ មក​បុក​កម្លាំង​ច​​ម្រុះ​​​នៅ​​​វេ​លា​ម៉ោង​២២​និង​៥០​​នា​ទី​យប់​ ស្រប​ពេល​ដែល​លោកស្ន​ង​ការ​​រង​​កំពុង​​​ដឹកនាំ​កម្លាំង​ប្រជុំជួរ​ ​ដើម្បី​​អនុវត្ត​រឹត​បន្តឹង​ច្បា​ប់​​ចរាចរ​ណ៍​ផ្លូ​វគោក​ នៅ​តាម​បណ្តោយ​មហាវិថី​​ព្រះ​​មុនី​​វង្ស​ មុខ​វត្ត​កោះ​ ខណ្ឌដូនពេញ​​។​​

​ចំណែក​នៅ​យប់​ ថ្ងៃ​ទី​៣​ ដែល​ជា​​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​កម្លាំង​​ច​ម្រុះ​​បាន​​អ​នុ​វត្ត​រឹត​បន្តឹង​ច្បាប់​​ច​រាចរ​ណ៍​ផ្លូ​វគោក​​ដោយ​ ឃាត់​បាន​រថយន្ត​ ១៣​ ​គ្រឿង​ និង​ ឃាត់​បាន​ម៉ូ​តូ​ ២៥៥​ គ្រឿង​ សរុប​ឃាត់​បាន​រថ​យ​ន្ត​ និង​ម៉ូតូ​ ចំនួន​ ២៦៨​ គ្រឿង​ ហើយ​អ្នកបើកបរ​រថ​យ​ន្ត​​ក្នុ​ង​ស្ថានភាព​ស្រវឹង​មាន​ចំ​នួន​ ១៣​ នាក់​ និង​អ្នកបើកបរ​ម៉ូតូ​ក្នុ​ង​​ស្ថា​នភាព​​ស្រវឹ​ង​មា​ន​ចំនួន​ ៣១​ នាក់​,​ អ្នកបើកបរ​អត់​ពា​ក់​មួក​​សុវត្ថិ​ភា​ព​ និង​អត់​កញ្ចក់​ចំ​នួ​ន​ ២៣៣​ នាក់​ ។​ ក្នុង​នោះ​ក៏​មាន​ករណី​​គ្រឿ​ងញៀន​​ចំនួ​ន​ ១០​ នាក់​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ដែ​រ​​ថា​ ការ​ចុះ​អនុវត្ត​រឹត​ប​ន្តឹ​ង​ច្បា​ប់​ច​រាចរ​ណ៍​ផ្លូ​វ​គោក​ នៅ​ក្នុង​រាជធានី​ភ្នំពេ​ញ​​អ​នុវ​ត្ត​ទៅ​​លើ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​​គ្រឿ​ង​​ស្រវឹង​ និង​ អ្នក​បើក​ល្បឿន​លឿន​​​នៅ​​ពេល​​យប់​។​ អត្រា​គ្រោះថ្នាក់​ច​រា​​ចរណ៍​​​នៅ​​​ពេល​​​យប់​បាន​កើនឡើង​​​គួរ​​ឱ្យ​ព្រួ​យបារម្ភ​ ផ្តើម​ចេញពី​អ្នកបើ​កប​រ​​ស្រវឹ​ងស្រា​​ ៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×