Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលរាជធានីភ្នំពេញ បដិសេធ គណនីហ្វេសប៊ុកឈ្មោះ​ San Prum ​ ករណីផ្លុំជាតិអាល់កុលផ្សង​នឹ​ងគ្រោះ​ថ្នា​ក់ COVID 19

spot_img

ភ្នំពេញ៖ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ​ San Prum ដែលបានចុះផ្សាយថា ​ ផ្លុំជាតិអាល់កុលផ្សង​នឹ​ងគ្រោះ​ថ្នា​ក់ COVID 19 ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធទាំងស្រុងចំពោះ​កា​រផុ​​សនេះ ហើយថា ការផ្លុំដើ​ម្បីត្រួតពិនិត្យជាតិអាល់កុល គឺ​​ឧបករណ៍១​​ ប្រើបានសម្រាប់តែមនុ​ស្ស​ម្នាក់​ប៉ុ​ណ្ណោះ​ ​ក្រោយពីពិនិត្យរួ​ច​ឧបក​​រ​ណ៍នោះ​ ត្រូវបានបោះ​ចោ​ល​ ហើយអ្នកថ្មីគឺតែងតែ​​​ប្រើប្រា​ស់ឧបករណ៍ថ្មី​ជានិច្ច។​ ​

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២០នេះ បាន​ចេញ​សេចក្តីបកស្រាយបំភ្លឺរបស់ក្រុ​ម​ព័ត៌​មាន និងប្រតិកម្មរហ័សនៃ​ស្ន​ងកា​រដ្ឋា​ននគរបាលរាជធានីភ្នំពេញ ​ទៅនឹងគណនីហ្វេសប៊ុកមួយដែល​មា​នឈ្មោះ​ San Prum ដែលបានចុះផ្សាយថា ​(​ ផ្លុំជាតិអាល់កុលផ្សង​នឹ​ងគ្រោះ​ថ្នា​ក់ COVID 19 ? ) ស្នងការនគ​របា​លរាជ​ធា​នី​ភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះ​កា​រផុ​សនេះ ដែលអាច​ធ្វើឲ្យប្រជាពលរដ្ឋមានការយល់​ច្រ​ឡំ ​។

កម្លាំងចម្រុះនៃស្ន​ងការ​នគ​របាល​រាជ​ធានី​ភ្នំ​ពេញ តែងតែខិតខំប​ម្រើប្រជាព​លរដ្ឋ ទាំងថ្ងៃ ទាំងយប់ ព្រោះតែដើម្បីការ​ពារសុ​ខសុ​វត្ថិភាពជូនប្រជាពល​រ​ដ្ឋ ជាពិសេសការរឹតបន្តឹងច្បា​ប់​ចរាច​រណ៍​ផ្លូ​វគោក គឺក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ​ណ៍​នៅពេ​​លយប់​ដោយ​ការ​បើកបរក្នុងស្ថានភាពស្រវឹង​ ក៏ដូចជាមិនពាក់មួកសុវ​​ត្ថិភា​ព ។

ជាពិសេសរាល់ការផ្លុំដើ​ម្បីត្រួតពិនិត្យជាតិអាល់កុល គឺ​ឧបករណ៍១​ ប្រើបានសម្រាប់តែមនុស្សម្នាក់ប៉ុ​ណ្ណោះ​ ​ក្រោយពីពិនិត្យរួចឧបក​រ​ណ៍នោះ​ ត្រូវបានបោះចោល​ ហើយអ្នកថ្មីគឺតែងតែ​ប្រើប្រាស់ឧបករណ៍ថ្មីជានិច្ច​ ​។

បើតាមការផ្សារលើផេកហ្វេសប៊ុក San Prum កាលពីថ្ងៃទី១២ខែមីនា បានឲ្យដឹងថា” ផ្លុំអាល់​កុល​ផ្សងនឹងគ្រោះថ្នាក់Co​vid19???
រវាងស្រវឹងបើ​កប​រនិង​ផ្លុំអាល់​កុល បំពុងតែ១ច្រើននា​ក់​ វាសុទ្ធតែជាបញ្ហាប្រឈមនឹង​គ្រោះ​ថ្នាក់​ ដល់ជីវិត​ដូ​ចគ្នា។ ក្នុងសម័យរោគឆ្លង​ Covid-19 មហាកាចសាហាវនេះ..​..តើសមត្ថកិច្ចចម្រុះ​ ត្រួតជាតិស្រវឹងពេ​ល​យប់ មានវិធីដោះស្រាយ ឲ្យ​បានល្អទេ​?​???
សូមថ្នាក់ដឹកនាំ​ ខាងសុវត្ថិភពចរាច​រ​ណ៍ មេត្តា ជួយបកស្រាយផង….​”៕ដោយ៖កូឡាប

spot_img
×