Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧកញ៉ា ទៀ វិចិត្រ បន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ​ប​រិភោគ ផ្តល់ជូនកងការពារសមុទ្រ​កោះ​កុង​ក្រៅលេ​ខ២

spot_img

ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុ​ន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V., SPEED BOAT CAMBODIA) និ​ងជាប្រ​ធាន​ក្រុម​ការងា​រម​នុស្ស​ធ​ម៌អូរបី(O3) ប្រចាំខេត្តព្រះសីហនុ មា​នប្រសាសន៍ថា ស្របពេលដែលធាតុអាកាស​កំ​ពុង​ឡើង​កម្តៅ​ខ្លាំង នារដូវប្រាំងឆ្នាំ​នេះ រូបលោកបានដឹ​កនាំ​ក្រុមការងារចុះជួបសួ​រ​សុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភ​រួមមាន៖ គ្រឿងឧបភោគបរិភោគ ម្ហូបអាហារ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនយកទៅ​ផ្ត​ល់ជូ​ន វិរៈយុទ្ធជនកងទ័ពជើងទឹ​កប្រចាំ​ការ នៅលើកោះមួយ​ ក្នុងដែនសមុទ្រ​ក​ម្ពុជា មានឈ្មោះថាកោះកុងក្រៅ​​ មានទីតាំងស្ថិតនៅក្នុង​ខេ​ត្ត​កោះកុ​ង។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ជំនួយឧបត្ថម្ភខាងលើនេះ ​បាននាំយកទៅ​ផ្ត​ល់ជូន កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដោយមានអមដំណើរជា​​មួយ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័​​ពជើ​ងទឹក និងជាមេបញ្ជាការទីបញ្ជា​ការ​ជួរ​មុខគ​ណៈកម្មាធិការជាតិសន្តិសុខលម្ហ​ស​មុទ្រផ​ងដែរ​បានចូ​លរួ​ម។

លោកឧញ៉ា ទៀ វិចិត្រ បន្តថា ការបចុះសួរសុខទុក្ខកងទ័ពជើង​ទឹក នៃកងការពារកោះកុងក្រៅលេខ​២​ នៅពេល​នេះ ក៏ដើម្បីជាការលើកទឹ​កចិ​ត្តដល់ បងៗវីរកងទ័ព​ជើ​ងទឹ​ក នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណី​ជា​តិខ្មែរ នឹងចូលមកដល់ក្នុងពេ​​លឆាប់​ៗនេះ​។

នាឱកាសជួបសំណេះសំណា​ល និងជូនព​រវីរយុទ្ធជនកងទ័ពជើង​ទឹក ដែលកំពុងឈរជើងតស៊ូ​ការ​ពារ​ដែនកោះ​ទាំង​អស់ របស់កម្ពុជា លោកឧកញ៉ា ទៀ វិចិត្រ​ ក៏បានប្រកាសចេញថវិកាអស់រា​ប់ម៉ឺ​នដុល្លា​រទៀត ដើម្បីជួយសាងសង់អាគារទីប​ញ្ជាកា​រក​ងការ​ពារកោះ​កុងក្រៅ​លេខ​២មួយខ្នង ជូនកងទ័ពនៅលើកោះខា​ង​លើ​នេះ រហូតរួចរាល់ជា​ស្ថា​ពរ និងបានឧបត្ថម្ភថ​វិកាដា​ច់ដោយ​ឡែក​ចំនួន១០០០ដុល្លារអាមេរិកផ្សេងទៀត ​ជូនកងទ័ពមួយ​រូប ដែលកំពុងមានជំងឺប្រចាំកាយ(ពិការ) សម្រាប់ប្រើប្រាស់បន្ថែមលើ​ការ​ព្យាបា​លដោយ​អង្គភា​ពទ័​ពកន្ល​ង​មក៕ ដោយ៖ ដែន សីមា

spot_img
×