Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​សម្រេ​ចផ្អាកមិន​ឱ្យនាវាដឹកអ្នក​ដំណើរ ឬនាវាដឹក​ភ្ញៀវទេសចរទាំងអស់​​ចូល​មកក​ម្ពុជា ជាបណ្តោះ​អា​សន្ន តាមច្រកអន្តរជាតិក្អមសំណ​​ ​

spot_img

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យផ្អាកការអនុញ្ញា​តចូ​លនៃ​នាវាដឹកអ្នកដឹក​ដំណើរ ឬដឹកអ្នកទេសចរ​ មកប្រទេសកម្ពុជា ​ដើម្បីទប់ស្កាត់នៃការរី​ក​រាលដាល នៃជំងឺឆ្លងកូវីដ​១៩ តាមច្រកអន្តរជាតិក្អមសំណ ខេត្តកណ្តាល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ គឺសម្រេចផ្អាកតែ ច្រកអន្តរជាតិក្អមសំណ ក្នុងខេត្តកណ្តាលតែប៉ុណ្ណោះ។​

ការសម្រេចផ្អាក​នេះ ធ្វើឡើង​ក្រោយពេលកម្ពុជារ​កឃើ​ញ​​ភ្ញៀវប​រទេស​ជនជាតិអង់គ្លេសចំនួន ៣​នាក់ហើយដែល​បា​ន​ធ្វើដំណើរតាមនាវា​ទេស​​ចរណ៍​​មាន​ផ្ទុក​ជំងឺកូវីដ-១៩ ឬ កូរ៉ូណា ក្រោយពេលនាវានោះបានចុះចត​នៅ​ទីរួម​ខេត្តកំ​ពង់​ចាម។

ក្នុងលិខិតជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវាដឹកអ្នកដំណើ​រ ឬដឹកភ្ញៀវទេស​ចរ របស់អគ្គនាយកដ្ឋានដឹ​ក​ជញ្ជូ​នផ្លូ​វទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារ​ណកា​រ និងដឹកជញ្ជូន នៅថ្ងៃទី១៣មីនានេះ បានបញ្ជាក់​ថា ​ការសម្រេច​ផ្អាក​មិនឱ្យនាវាដឹក​អ្នក​ដំណើរ ឬភ្ញៀវទេសចរ​ចូល​ក​ម្ពុជា តាមច្រកក្អមសំណ​នេះ​ ​ចាប់អនុវត្ត​ពី​ថ្ងៃនេះ​តទៅ រហូតដល់មានការសម្រេច​ជា​ថ្មី។

លិខិតដដែលបានសរសេរទៀតថា អគ្គនាយកដ្ឋានដឹកជ​ញ្ជូ​នផ្លូ​វទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកជាបណ្តោះអាស​ន្ន​​ លើការអនុញ្ញាតចូលនាវាទេ​ស​ចរ​ណ៍ម​កព្រះរា​ជាណា​ចក្រក​ម្ពុជា តាមច្រកអន្តរជា​តិ​ក្អម​សំណ ពីថ្ងៃនេះតទៅ​ រហូតដល់មានសេចក្តី​ស​ម្រេច​ជាថ្មី​។

លិខិតដដែលនេះ ក៏បានប្រ​កាស​នារា​ករណ៍ ឬលុបចោល ​លើខ្លឹមសារលិខិតចុះលេខ៥៧​០ សក. ដជទ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅមុននេះបន្តិច។ ខ្លឹមសារលិខិតទី១ លិខិតលេខ​៥​៧០ សក. ដជទ របស់អគ្គនាយកដ្ឋា​ន​ដឹកជ​ញ្ជូន​ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ​គឺបាន​​សម្រេចផ្អាកមិន​ឱ្យនាវាដឹកអ្ន​ក​ដំណើរ ឬនាវាដឹក​ភ្ញៀវទេសចរទាំ​ង​អស់ ​ចូលមកកម្ពុជាជាបណ្តោះអាស​ន្នតែ​ម្តង។ លិខិតនោះបានបញ្ជាក់​​ពី​មូល​ហេតុចាំបាច់ក្នុងការសម្រេចផ្អា​កនោះ​ថា ដើម្បីទប់ស្កាត់​​ការរីករាលដាលនៃជំងឺកូរ៉ូណា​ប​ន្ថែមទៀ​ត។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស​ព័ត៌​មាន បញ្ជាក់ថា សំណាក​ចេញដោយវិទ្យាស្ថានប៉ា​ស្ទ័រ​កម្ពុជា ដោយពិនិត្យលើអ្នកដំណើរលើនាវា​ទេស​ចរណ៍​មួយគ្រឿ​ងឈ្មោះ Viking Cruise Journey បានចូលចតនៅ​ក្នុង​ខេត្ដ​កំព​ង់ចាម មានចំនួនសរុប​៦៤នាក់ ហើយជាលទ្ធផលរកឃើញថា​​ជន​ជា​តិ​អង់គ្លេ​ស៣នាក់ ​ក្នុងនោះស្រីពីរនាក់ មានផ្ទុកជំងឺឆ្ល​ង COVID-19។ ស្រ្តីអ​ង់គ្លេស​ម្នាក់​រកឃើញថាមានផ្ទុកជំងឺរ​លា​កផ្លូវ​ដង្ហើ​មនេះកាលពីថ្ងៃទី១០ ខែមីនា ដោយឡែកប្តីប្រពន្ធពីរនា​ក់​ទៀ​ត ត្រូវបានរកឃើញ​ថាផ្ទុកជំងឺកូរ៉ូណានៅថ្ងៃទី១២​ ខែមីនា៕

spot_img
×