Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើអាចបានគួរជៀសទៅ​! មនុស្ស​១១​នាក់​នៅ​ថៃ​ឆ្លង​វីរុស Covid-19 បន្ទាប់​ចែករំលែក​បារី និង​ភេសជ្ជៈ​ឲ្យ​គ្នា នៅក្នុង​ពិធីជប់លៀង ដែល​ចាត់ទុកជា​ក្រុម​បង្ក​ការ​រាលដាល​ដ៏​ធំ​

spot_img

​ជាមួយនឹង​ស្ថានភាព Covid-19 បច្ចុប្បន្ន កំពុង​បង្កការព្រួយបារម្ភ​នៅ​ទូទាំង​ពិភពលោក មនុស្ស​គ្រប់គ្នា​ត្រូវបាន​គេ​ណែនាំ​ឱ្យ​ជៀស​ឆ្ងាយ​ពី​កន្លែង​សាធារណៈ និង​ការជួបជុំ​ណាមួយ​។ ករណីនេះ​ត្រូវបាន​បង្ហាញឱ្យឃើញថា វីរុស​អាច​ឆ្លង​តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ ហើយ​ប្រសិនបើ​អ្នក​មានវត្តមាន​​នៅ​កន្លែង​សាធារណៈ នោះ​ចម្ងាយ​សុវត្ថិភាព ២ ម៉ែត្រ ត្រូវបាន​ណែនាំ​។ ទោះយ៉ាងណា “ ក្រុមមនុស្ស​ជួបជុំ​កម្ម​ពិធីជប់លៀង​” ទាំងនេះ​មិន​អើពើ​នឹង​ការប្រុងប្រយ័ត្ន​ខាង​សុវត្ថិភាព​សោះឡើយ និង​នាំ​ភាពស្និទ្ធស្នាល​របស់​ពួកគេ ឈានដល់​កម្រិត​ថ្មី​មួយ​ដែល​ទទួលរង​នូវ​ផលវិបាក​នៅពេល​ក្រោយ​។​

​ជនជាតិ​ថៃ​ចំនួន ១១ នាក់ ត្រូវបាន​រកឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ចែករំលែក​ភេសជ្ជៈ និង​បារី​​ឲ្យគ្នា​​ក្នុងចំណោម​ក្រុម ១៥ នាក់​! ក្រុម​នេះ​ថែមទាំង​រួមបញ្ចូល​ជនជាតិ​ចិន​ម្នាក់​មកពី​ហុងកុង​ផងដែរ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​តើ​អ្នក​ដែល​ឆ្លង​វីរុស​នេះ​ជា​អ្នកធ្វើដំណើរ​បាន​វិល​ត្រឡប់មក​ហុងកុង ភ្លាមៗ​បន្ទាប់ពី​ពិធីជប់លៀង​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ និង ២៩ ខែកុម្ភៈ នោះទេ​។​

Khaosod បាន​រាយការណ៍​ថា ការប្រកាស​នេះ​នាំឱ្យមាន​ករណី​ដែល​បាន​រាយការណ៍​សរុប​នៅក្នុង​ប្រទេស​ថៃ ឡើងដល់ ៧០ ។ វេជ្ជបណ្ឌិត Sukhum Karnchanapimai លេខាធិការ​ក្រសួងសុខាភិបាល​ថៃ បាន​និយាយថា នេះ​ជា​ករណី​ដំបូង​ដែល​ក្រុមមនុស្ស​ឆ្លង​វីរុស ហើយក៏​ជា​ករណី​ធំជាងគេ​ផងដែរ​។ ម្យ៉ាងទៀត អ្នក​ទាំង ១១ នាក់​នោះ​ត្រូវបាន​ក្រសួង​ចាត់ថ្នាក់​ថា​ជា «​អ្នក​រាលដាល​ជំងឺ​ដ៏​ធំ​» មានន័យថា​ពួកគេ​អាច​ឆ្លង​ដល់​មនុស្ស​ជាច្រើន​ទៀត​។​

​បន្ទាប់មក Sukhum បាន​ណែនាំ​ប្រជាជន​ថៃ​ឱ្យ​ចៀសវាង​ការជួប​ជុំគ្នា​ធំៗ ដូចជា​ពិធីជប់លៀង ឬ​រង្គសាល និង​កុំ​ចែក​អាហារ ឬ​ភេសជ្ជៈ​ជាមួយ​អ្នកណាម្នាក់​ឲ្យ​សោះ ៕ អត្ថបទ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×