Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយស៊ែរឲ្យប្អូនៗបានដឹងផង! ក្រសួង​អប់រំ​ប​ង្កើត​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) សំរាប់​សិស្សសាលា​នៅ​សៀមរាប​អំឡុងពេល​បិទ​សាលា​បណ្ដោះអាសន្ន​ ដោយសារ Covid-19

spot_img

​នេះ​អាច​ចាត់ទុកជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ ដែល​ជំងឺ​មរណៈ​ថ្មី Covid-19 ដែល​កំពុង​វាយលុក​ស្ទើរ​ទូទាំង​ពិភពលោក ។ ក្នុងនោះ នៅក្នុង​ប្រទេស​កម្ពុជា​យើង ជាពិសេស​នៅ​ខេត្តសៀមរាប កំពុង​ប្រឈម​បញ្ហា​នេះ​ជាខ្លាំង ដែល​រហូតដល់​រាជរដ្ឋាភិបាល​ប្រកា​សបិទ​សាលារៀន​នៅ​ក្រុង​-​ខេត្តសៀមរាប​បណ្តោះអាសន្ន ព្រោះតែ​វីរុស​កូ​វីដ​-១៩ នេះ ។​

​ទោះយ៉ាងណា នៅ​ថ្ងៃ​សុក្រ​នេះ (​ទី​១៣ ខែមីនា ឆ្នាំ​២០២០) ក្រសួង​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច បង្កើត​កម្មវិធីសិក្សា “​ការរៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) ឥតគិតថ្លៃ​លើ​មុខវិជ្ជា​ឯកទេស​ចំនួន​៦​រួមមាន​៖ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា និង​ភាសា​ខ្មែរ ដែល​អាចឱ្យ​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​សិ​ក្សា​ដោយ​ខ្លួនឯងបាន ទាំង​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ និង​ប្រព័ន្ធ​សិក្សា​តាម​អេឡិចត្រូនិក​របស់​ក្រសួង​អប់រំ ។​

​សេចក្តីប្រកាស​របស់​ក្រសួង​បានបញ្ជាក់​ឲ្យ​ដឹងថា ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​បង្រៀន​តាម​អេឡិចត្រូនិក​នេះ គឺ​ចាប់ពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ តទៅ ដោយ​សិស្សានុសិស្ស​អាច​សិក្សា​បាន​តាមរយៈ​មធ្យោបាយ​ដូចខាងក្រោម​៖

១-​បណ្ដាញ YouTube ផ្លូវការ​របស់​ក្រសួង​៖ www.youtube.com/moeys ដែល​នឹងមាន​វីដេអូ បង្រៀន ទាំងអស់ សម្រាប់​សិស្សានុសិស្ស​អាច​សិក្សា​បាន​ទៅតាម​ពេលវេលា​ជាក់ស្តែង​របស់ខ្លួន ។​

២- ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​៖ www.facebook.com/moeys.gov.kh ដែល​នឹងធ្វើ​ការផ្សព្វផ្សាយ ជា​រៀងរាល់ថ្ងៃ ដោយពេល​ព្រឹក​សម្រាប់​ថ្នាក់​ទី​៩ និង​ពេល​រសៀល​សម្រាប់​ថ្នាក់​ទី​១២ ។​

៣-​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​៖ Elearning.moeys.gov.kh ដោយ​សិស្សានុសិស្ស​អាច ចូលទៅ​សិក្សា​បាន​ដោយ​ចូលទៅ​ជ្រើសរើស​វគ្គ​សិក្សា ឬ​មេរៀន​ដែល​ត្រូវ​សិក្សា​ដោយ​ឥតគិតថ្លៃ និង​មិន​ចាំ បាច់​ចុះឈ្មោះ (​ចូល​ជា​ភ្ញៀវ​)​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នក​អាណា​ព្យ​បាល​សិស្ស​ចូលរួម​ជំរុញ​លើកទឹកចិត្ត​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ជាពិសេស​ផ្តល់​លក្ខខណ្ឌ​អំណោយផល ដើម្បី​អាច​បន្ត​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បានជា​ប្រចាំ ដោយ​ចូលទៅក្នុង​គេហទំព័រ និង​បណ្តា​ទំនាក់ទំនង​សង្គម ដែល​បានផ្តល់​ជូន​ខាងលើ​តាម​ការគួរ​៕ អត្ថបទ​៖ លឹម ហុង​

​សូម​អាន​បន្ថែម​សេចក្តីប្រកាស​របស់​ក្រសួង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ខាងក្រោម​៖​

spot_img
×