Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្ធទិវា​វប្បធ​ម៌ជា​តិ​៣មីនា ​“យុវជន ដើម្បីវប្បធ​ម៌​ជាតិ” ប្រកបដោយសក្តានុព​​ល​​បំ​ផុ​ត ក្នុងការរួមចំណែ​ក​អភិ​វឌ្ឍ​​ន៍​​​សេដ្ឋ​​កិច្ច​ស​​​ង្គ​ម

spot_img

ខេត្តស្វាយរៀង៖មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀ​ង​ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះបានប្រារព្ធទិ​វា​វប្ប​ធម៌​ជា​តិ៣​មីនា លើកទី២២ ឆ្នាំ២០២០ ក្រោមប្រធានប​ទ “យុវជន ដើម្បីវប្បធ​ម៌​ជាតិ” ក្រោមអធិបតីភាពលោ​ក​ស្រី​ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង​ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌​ និងវិចិត្រ​សិ​ល្បៈ​ខេត្ត ព្រមទាំងអស់​លោ​ក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័ននានាជុំវិ​ញ​ខេត្ត លោកគ្រូ អ្នកគ្រូ ក្មួយៗ គរុសិស្ស និស្សិត សិស្សានុសិស្ស ជាច្រើននាក់ផងដែរ​។​

លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធ​ម៌​ និងវិចិត្រសិល្បៈខេ​ត្ត​ស្វាយ​រៀ​ង បានមានប្រសាស​ន៍​ឲ្យ​ដឹ​ងថា យោងតាមការអនុវត្ត​ស្មា​រតី​សារា​ចរ​ណែនាំ​លេ​ខ០​៤សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់រាជរដ្ឋាភិ​បា​ល​កម្ពុ​ជា​ ស្តីពីការរៀបចំ​ទិ​វា​វប្បធ​ម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ ក្រោមប្រធានបទ យុវជ​នដើ​ម្បីវ​ប្ប​ធ​ម៌​ជាតិ គឺក្នុងគោលបំណងបំផុ​ស​ដល់​ស្មារតី យុវជនឲ្យបង្កើតការ​ស្រឡាញ់ និងមានស្មារតី ចូលរួមឲ្យកាន់តែសកម្ម​ថែ​មទៀ​ត ក្នុងការផ្ទេរទទួល​នូ​វចំ​ណេះដឹ​ង ជំនាញ បច្ចេកទេស សិល្បៈវប្បធម៌ សំដៅរួមគ្នាលើកកម្ពស់​ថែរ​ក្សាការពារសម្បត្តិវប្បធម៌​ជា​តិ ឲ្យបានស្ថិត​ស្ថេ​រគ​ង់វ​ង្ស។

ក្នុងឱកាសនេះផងដែរ លោកស្រី​ ឯក សុវណ្ណភារៈ អភិបាលរងខេត្តបានមាន​ប្រ​សាស​ន៍​ថា ទិវាវប្បធម៌​ជាតិ គឺជាទិវាដ៏សំខាន់មួយ​របស់​ប្រទេ​ស​ជាតិ ដែលរាជរដ្ឋាភិបាលតែងតែ​យ​កចិ​ត្ត​ទុកដាក់រៀបចំឡើងជារៀងរា​ល់ឆ្នាំ​ ​ក្នុងគោល​បំ​ណងរំលឹ​កដល់​គុណូ​ប​ការៈ និងស្នាដៃដ៏ធំ​ធេងរ​ប​ស់បុ​ព្វបុ​រ​សយើងដែលបានបន្សល់ទុកនូ​វ​មរ​ត​កដ៏សម្បូរបែបសម្រាប់យើ​ង​គ្រ​ប់គ្នា​ ជាកូនចៅជំនាន់ក្រោ​យ និងគង់វង្សមាន​ជា​អាទិ៍ ប្រាង្គប្រាសាទ សិលាចរឹក អក្សរសាស្ត្រ សិល្បៈ រ​បាំប្រពៃណី ទំនៀមទម្លាប់​។​ល។​

លោកស្រីបានឲ្យដឹងទៀ​ត​ថា សម្បត្តិវប្បធម៌ទាំង​អ​ស់នោះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង​នៃ​បុព្វ​បុរ​ស​ខ្មែ​រយើង ហើយបានក្លាយជាដួងព្រលឹ​ង ​ជាអត្តសញ្ញាណប្រកបដោយកិត្យា​នុ​ភាព​ជា​តិ និងមរតក ប្រកបដោយសក្តានុព​ល​បំផុ​ត ក្នុងការរួមចំណែកអភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​ស​ង្គម។ វប្បធម៌ គឺជាមូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍសេដ្ឋកិច្ចស​ង្គម​ ដូច​ពាក្យ​ស្លោក បានពោលថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិ​ថ្កើ​ង​ថ្កើន”។ វប្បធម៌ ជាដួងព្រលឹងរបស់​ជា​តិ ​ហេតុនេះយើងទាំង​គ្នា ពិសេសយុវជនដែលជាទំពាំ​ង​ស្ន​ងឫស្សី ត្រូវតែរួមគ្នាដើម្បីការពា​រ​ថែ​រក្សា លើកតម្កើង ព្រោះទាំងអស់នេះ​ ​ជា​មរ​តកដ៏តម្លៃរបស់ជាតិខ្មែរយើ​ង​ដែល​ពុំអាច​កា​ត់​ថ្លៃបា​ន៕ដោយ៖ វ៉ៃកូ

spot_img
×