Monday, December 6, 2021

ក្រសួង​​​ព័ត៌មាន​ ហៅចាងហ្វាងកា​សែ​តម្នាក់ មកអប់រំ​ ជាលើកទី​ ២​ ក្រោយផ្សាយព័ត៌មា​ន​ផ្តេស​ផ្តាស​

ភ្នំពេញ៖ ដោយមានការរិះគន់ខ្លាំងៗ​ពី​សាធា​រ​ណជន នាព្រឹកថ្ងៃទី១៣មីនា ​ឆ្នាំ​ ២០២០​ នាយកដ្ឋានមណ្ឌ​ល​ព័ត៌​មាន​ ក្រសួង​ព័ត៌មាន​ បានកោះហៅ​ ​លោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រព័ត៌មាន C​KV online មកធ្វើការ​អប់រំ ណែនាំជា​លើកទីពី​រ ដែលដើរផ្សាយផ្ទាល់តាមទីសាធា​រ​ណ: ប្រាសចាកក្រមសីល​ធ​ម៌ វិជ្ជាជីវ: ជាអ្នកសារ​ព័​ត៌មា​ន បង្កឲ្យមានភាពចលាចល​ ​និងមានការរិះគន់ពី​សា​ធា​រណ​ជន ក៏ដូចបងប្អូនអ្នកសារ​ព័​ត៌មា​នមួ​យ​ចំនួ​ន​។

ជាការឆ្លើយតប លោកចាង​ហ្វាងកំពូលកូតាដងផ្លូវសាធារណៈរូ​ប​នេះ បានសារភាព​ទ​​ទួល​កំ​ហុ​​ស​ឆ្គង ទទួលយកការ​ណែ​នាំ​ ជាលើកទីពីរ និងយល់ព្រម​ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ​ផ​ង​ដែរ ៕ ដោយ៖កូឡាប