Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជើងខ្លាំងម្នាក់ស្រែក​ជេរ​​ប្រ​មាថ​ និងប្រា​ប់ថាន​គ​​របា​​​ល​​ភ្លើៗ​ មិនមើលរ​ថយន្ដ​ FROD WILDTRAK 2020ទេអី មិនស្គាល់​យើងទេ​អី​ ! !

spot_img

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរាយការណ៍ថា មានបុរសជើងខ្លាំងម្នាក់ឈ្មោះ​ ផាន​ ស៊ីហាក់​ បើកបររថយន្តស៊េរីទំនើប លើសល្បឿ​នកំ​ណត់​ ហើយពេលនគ​រ​​បាលឃាត់ ដើម្បីធ្វើការផាកពិន័យបែរជាស្រែកជេរ​ប្រ​មាថ​ និងប្រា​ប់ថានគ​របា​ល​ភ្លើៗ​ មិនមើលរ​ថយន្ដ​ FROD WILDTRAK 2020ទេអី។​

កាលពីរវេលាម៉ោង១៣និង៥០នាទី​ នា​រសៀល​ថៃ្ងសុក្រ​ ទី​១៣​ ខែមីនា​ឆ្នាំ​២០២០​​ នៅ​លើផ្លូវជាតិលេខ​ ៤​ ត្រង់ចំណុច​​ភ្លើង​ស្ដុប​ម​ន្ទី​រ​សា​ធារណកា​រ​​ខេត្ដ​ តំបន់ទីប្រជុំជន​​កម្លាំ​ងនគរបាលចរាច​រ​ណ៍ផ្លូ​វ​គោកខេត្តកំព​ង់​ស្ពឺ បានធ្វើការត្រួត​ពិ​និត្យរឹត​​ប​ណ្តឹ​ង​​ការ​អនុ​វ​ត្ត​​ន៍​ច្បាប់​ចរាចរណ៍​​ផ្លូវ​​គោ​ក​ ស្របពេល​នោះមានរថ​យ​ន្តមួយ​គ្រឿង ម៉ាក ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​ 2BJ-6​5​75 បើកបរ​​ដោ​យឈ្មោះ​ ផា ស៊ីហាក់ ភេទប្រុស អាយុ ៣០ អសយដ្ឋាន​ នៅភូមិក្រាំងចេក ឃុំក្រាំ​​ងចេ​ក ស្រុ​កឧដុង្គ ខេត្តកំពង់ស្ពឺ​ ​បើកបរក្នុងទិស​ដៅពី​រ​កើត​ទៅលិច​ ដោយស្ថានភាពបើកបរលើ​​​សល្បឿន​កំណ​ត់​ ក្នុងទីប្រជុំជន​ ច្បាប់​ត្រូវឲ្យបើកបរ ល្បឿនលឿន​បំផុត​ ៤០ គីឡូម៉ែត្រ​ក្នុង​មួ​​យម៉ោង ប៉ុន្ដែ​លោក​ ផា​ ស៊ីហាក់​ បើកល្បឿន​៩០ គឺឡូម៉ែត្រក្នុងមួយម៉ោង​​​ ឧបករណ៍វាស់​ល្បឿ​ន​។

លុះមកដល់ចំណុចត្រួតពិ​និ​ត្យ​ភ្លើង​ស្តុ​ប​មន្ទីរសា​ធារ​​​ណការខេត្ត សមត្ថកិច្ចនគរបាល​ច​រាច​រណ៍​ បានបញ្ជាឱ្យរថយន្ដអែបចូ​ល​ខាង​​ ដើម្បី​ជម្រាប​​ប្រាប់​ ​និងណែនាំគា​ត់ទា​ក់ទងនឹងច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ស្រាប់តែកំពុងបញ្ជាឱ្យ​ចូ​ល​ បុរ​ស​អ្នក​​បើកបររ​ថ​យន្ដ​ បានចុចកញ្ចក់ទម្លាក់ចុះស្រែកជេរ​ នគរបាល​ដែលកំពុង​ប​ញ្ជារថយ​ន្ត​ថា​ ភ្លើទេអី ភ្លើង​ស្ដុ​ប​​ពណ៌បៃ​តង​ បញ្ជាក់​ប្រាប់​​ថា​ ឲ្យទៅមុខ​​ម្ដេចនគរ​​បា​លឆ្កួតម​កឲ្យរថយន្ដចូលខាង​ទៅ​​​វិញ​ ដោយមិនទាន់​ស្ដា​ប់ហេ​តុផ​លផ​ង ​ជនបង្ក​ឈ្មោះ​ ផា​ ស៊ីហាក់​ បានចុះពីររ​ថយ​ន្ដបើកទ្វារសំ​ដៅមករកន​គរបាល ដែលកំពុងតែបញ្ជានៅខា​ង​​មុខ​រថ​យន្ដ​​ ឃើញស្ថានភាពមិនស្រួលក​ងកម្លាំ​ង​នគរបា​លច​រាច​រណ៍ ក៏បានចូលទៅធ្វើការសម្រប​ស​ម្រួ​ល​ ឲ្យគាត់បើករថយន្ដមកឈប់នៅម្ខាងផ្លូ​វ​សិន​មក​ ដើម្បីពន្យល់និង​ឱ្យ​គាត់ពិ​និត្យ​លើឧប​ករណ៍វាស់​ល្បឿ​ន​ ជនបង្កនៅ​តែរឹងទ​ទឹងមិន​ស្ដា​ប់ ការពន្យល់ណែនាំពីសមត្ថ​កិច្ច​នោះទេ​​ ដោយ​ស្រែកនិង​ទាញ​ទូរស័​ព្ទដៃ​តេអន្ដ​រា​គមន៍​រកប​ក្ខពួ​ក​ខ្នងបង្អែក​ដើម្បីបញ្ជាមកនគរបាល​ឲ្យសុំទោ​សខ្លួនវិញ​ និងបាននិយា​យថា​ មិនស្គាល់​យើងទេ​អី​ ! !
ជាការសម្រេចចិត្ដ​ នគរបាល​​ដែល​ឈរ​ជើងនៅគោ​លដៅខាង​លើបាន​គោរ​ពស្នើសុំបញ្ជាថ្នាក់ដឹ​​​កនាំធ្វើការឃាត់រថយន្ដនិង​បុ​រស (ជនបង្កករណី​បទ​ល្មើ​ស​ច​រាច​រ​ណ៍​)​ នាំមកកាន់ស្នងការដ្ឋាននគ​រ​​បា​លខេត្ត​កំព​ង់​ស្ពឺ​ ដើម្បី​ចាត់ការតាមនី​តិ​វិធី​​ច្បាប់។​

សូមបញ្ជាក់​ថា​ បុរស​ជាជនបង្កក្រោយការធ្វើតេ​​​ស្តជា​តិស្រ​វឹង​ រកឃើញមានជាតិអាកុល ០,៧៣ ក្នុងមួយលីត្រខ្យល់​​​ ចំពោះវត្ថុតាងនិ​ងអ្ន​ក​បើកបរឃាត់ទុក​ប​ណ្ដោះ​អា​សន្ន​ នៅការិយាល័យច​រា​ចរ​​ណ៍​​ផ្លូវគោក​ បុរស​នេះពិតជាមាន​ជាតិអា​កុល​​ ហួ​​សការកំណត់មែ​​ន​ ទើបប្រាប់សេរីឡានខុស​​​ 20​19​ សោះ​ ថា​ 2020​ ​។ សូមបងប្អូន​ប្រជាពល​រដ្ឋ​ មេត្តា​ចូលរួម​គោរព​​ច្បា​ប់​ច​រាចរ​ណ៍​ផ្លូវគោក​ទាំងអស់​គ្នា​​ ដើម្បី​កម្ពុ​ជា៕ដោយ៖កូឡាប

spot_img
×