Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​សៅរ៍ ​ទី​ ១៤ ​ខែមីនា ​ឆ្នាំ​ ២០២០​

spot_img

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​មុន​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​នាពេល​ក្រោយ​វិញ​ផង​។​ក្រៅពីនេះ​ស្ត្រី​គប្បី​ប្រយ័ត្ន​បញ្ហា​គ្រោះថ្នាក់​ឬ​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​ផងដែរ​។​ដោយឡែក​ចំពោះ​ការប្រកប​ការងារ​វិញ​លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់ ហើយ​ប្រើ​គំនិត​បន្តិច​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​

រីឯ​គូ​ស្នេហា​ប្រុស​ស្រី​មានការ​សាំញ៉ាំ​និង​ទាស់ទែង​គ្នាច្រើន​បន្តិច​ហើយ​ទាល់តែ​ចេះ​កាត់បន្ថយ​មោហៈ​ទោសៈ​ក្នុង​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ហេតុនេះ​រាល់​ការសម្រេចចិត្ត​ឬ​ធ្វើ​អ្វីមួយ​តែងមាន​បញ្ហា​រាំងស្ទះ​និង​ជះ​ផល​មិនល្អ​មួយចំនួន​ត្រឡប់មកវិញ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ជីវិត​របស់​មនុស្ស​យើង​មិនមាន​នរណាម្នាក់​បាន​តិច​ឬ​បាន​ច្រើន​រហូត​ទេ​គឺមាន​ការប្រែប្រួល​រហូត ដូចនេះ​បើទោះបី​ពេលនេះ​លោកអ្នក​នៅ​ជួប​​បញ្ហា​ជីវភាព​លំបាក​មិនត្រូវ​អស់​ស​ង្ឃឺ​ម​ឡើយ​ពីព្រោះថា​នៅ​ថ្ងៃ​ខាងមុខ​បើ​យើង​ខិតខំ​ពុះពារ​នោះ ទោះ​មិន​ជួប​សំណាងល្អ​ក៏​ជីវភាព​គ្រាន់​គាប់ប្រសើរ​ជាង​មុន​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​មានការ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ឡើយ បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នាច្រើន​ដូចនេះ​ទាល់តែ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​រឿង​ល្អក់កករ​ច្រើន ពិសេស​ការសម្រេចចិត្ត​រឿង​អ្វីមួយ​តែង​ងាយ​ទទួល​រក​គ្រោះ​ថែមទៀត​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​កើតមាន​ការ​រកាំ​ចិត្តច្រើន​ហើយ​លោកអ្នក​ត្រូវ​ចេះ​អត់ធ្មត់​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ក៏​តែង​ផ្តល់​ជា​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​លោកអ្នក​ងាយ​ទទួលរង​ប៉ះទង្គិច​និង​បរាជ័យ​ដូច្នេះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ទទួលរង​ផល​លំបាក​នៅ​គ្រាក្រោយ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ហើយ​រីក​ជាធំ​រហូត​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​មានការ​ធូរចិត្ត​ធូរ​កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ក្រុមមនុស្ស​ទៀតសោត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ពីព្រោះ​គេ​តាម​ព្យាបាទ​យាយី​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​សត្រូវ​ចាស់​បង្កជម្លោះ​វិវាទ​តែម្តង​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​គ្រាន់​ជាទី​ពេញចិត្ត​ជាង​មុន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ក្នុងការ​ចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផងដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សា​ទៀតផង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការរស់នៅ​ងាយ​ផ្ទុះ​បញ្ហា​ជា​រឿង​រាវ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បញ្ហា​មិនល្អ​ងាយ​រត់​ចូល​ណាស់​ផង​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសបស្ចឹម​មិនសូវមាន​សុ​វ​តិ្ត​ភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ផ្នែក​ការងារ​និង​ដំណើរការ​បញ្ហា​ប្រាក់កាស​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​មាន​ភាព​សុខដុម​និង​លោកអ្នក​អាច​រក​ផល​កម្រៃ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​តែម្តង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

spot_img
×