Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនើបកម្ម​រដ្ឋបាល​គ​យ រយៈពេល ៥ ឆ្នាំ ប្រមូល​ពន្ធ លើស​ផែនការ ជាង ៤២ ភាគរយ ពី​១៣១៨​លាន​ដុល្លារ ដល់​៣២១៥​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ អគ្គនាយក​គយ​បាន​ថ្លែងថា បន្ទាប់ពី​ធ្វើ​កម្មវិធី​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​គយ រយៈពេល ៥ ឆ្នាំ​ចុងក្រោយ តាមរយៈ​កំណើន​នៃ​ការប្រមូល​ចំណូល​ជា​មធ្យម​ប្រមាណ ១៩ ភាគរយ​ក្នុង​មួយឆ្នាំ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៩ ប្រមូល​ពន្ធ​និង​អាករ លើស​ផែនការ ជាង ៤០ ភាគរយ ហើយ​បើ ប្រៀបធៀប​នឹង​ឆ្នាំ ២០១៤ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៩ នេះ កើនឡើង​ជាង​ពីរដង ពី​ប្រមាណ​១៣១៨,៨​លាន​ដុល្លារ ដល់​៣២១៥,២​លាន​ដុល្លារ​។​

​លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​ការងារ​អភិបាលកិច្ច កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការអនុវត្ត​ដោយ​ជោគជ័យ នូវ​កម្មវិធី​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​គយ​នាពេល​កន្លងមក ជាពិសេស​ការ​ស្ដែងឡើង​នូវ​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​តាមរយៈ​កំណើន​នៃ​ការប្រមូល​ចំណូល​ជា​មធ្យម​ប្រមាណ​១៩,៥ ភាគរយ​ក្នុង​មួយឆ្នាំ​។​ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៩ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប្រមូល​ពន្ធ​និង​អាករ​បាន​លើស​ផែនការ​ប្រមាណ​ជាង ៤២ ភាគរយ​ហើយ​បើ ប្រៀបធៀប​នឹង​ឆ្នាំ ២០១៤ ចំណូល​ពន្ធអាករ ដែល​អគ្គនាយកដ្ឋាន​គ​យ​និង​រដ្ឋាករ​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៩ នេះ​កើនឡើង​ជាង​ពីរដង ពី​៥,៣ ទ្រី​លាន​រៀល​ដល់​១៣​ទ្រី​លាន​រៀល ឬ​ពី​ប្រមាណ​១៣១៨,៨​លាន​ដុល្លារ​ដល់​៣២១៥,២​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមីនា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អពប​) រៀបចំ​បាឋកថា​ស្តីពី “​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​” ក្រោម​អធិបតីភាព លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក​គុណ ញឹម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ អគរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×