Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ជនបរទេស​២​នាក់ ទៀត ផ្ទុកមេរោគ Covid-19 នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រលប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​បន្ថែមទៀត នៅ​រាជធានី​ភ្នំពេញ​។

​ម្នាក់​ជា​បុរស​ជនជាតិ​កាណាដា អាយុ ៤៩​ឆ្នាំ និង​ម្នាក់ទៀត ជា​បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ ៣៣​ឆ្នាំ​។ បុរស​បរទេស​ទាំងពី​រ​នាក់ ត្រូវបាន​យកមក​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ករណី​ថ្មី​ចំនួន​២​នាក់​ទៀត (​មិន​ពាក់ព័ន្ធ​ទៅនឹង​នា​វី Wiking Cruise Journey ទេ​) គឺ​ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ លើ​បុរស​ជនជាតិ​កាណាដា​អាយុ​៤៩​ឆ្នាំ និង​បរុស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ (​លទ្ធផល​ចេញ​នៅវេលា​ម៉ោង​១៦៖០០​នាទី​រសៀល ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០) ហើយ​បុរស​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ទាំងពីរ​នាក់​នោះ ត្រូវបាន​យកមក​ដាក់ឱ្យ​ព្យាបាល​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត ការងារ​ដែល​ត្រូវធ្វើ​បន្ត គឺ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល ជាមួយ​បុរស​ជនជាតិ​កាណាដា និង​ជនជាតិ​ប៊ែ​ល​ហ្សិ​ក ដែល​ក្រុ្មការងារ​សុខាភិបាល កំពុងតែ​សកម្ម​ធ្វើ​។​

​សូមបញ្ជាក់ថា រហូតដល់​ពេលនេះ កម្ពុជា​បាន​រកឃើញ​កូ​វីដ​១៩ ចំនួន​៧​ករណី​ហើយ ៕​ដោយ​៖​កូ​ឡាប​

spot_img
×