Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រុក​អង្គរ​ចំនួន ​១៧៩៩ ​គ្រួសារ ជួសជុល​កែលម្អ​លំនៅដ្ឋាន និង​សាងសង់​សំណង់​ស្រាល​តូចតាច​

spot_img

​ភ្នំពេញ​៖ ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ការអនុញ្ញាត​ជួសជុល​កែលម្អ​លំនៅដ្ឋាន និង​សាងសង់​សំណង់​ស្រាល​តូចតាច​ដល់​អ្នកស្រុក​អង្គរ​ចំនួន​១៧៩៩​គ្រួសារ​។​

​យោងតាម​របាយការណ៍​នៅក្នុង​ឆ្នាំ​២០១៩ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​សហគមន៍​ទាំង​៥​ក្រុម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តការងារ​ចុះ​ពិនិត្យ​ចំនួន​២៨៦៧ គ្រួសារ ក្នុងនោះ​ក្រុមការងារ​បានអនុញ្ញាត​ឱ្យមាន​ការជួសជុល​កែលម្អ​លំនៅដ្ឋាន​និង​សាងសង់​សំណង់​ស្រាល​តូចតាច​បាន​ចំនួន​១៧៩៩​គ្រួសារ ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។​

​ក្នុងចំណោម​អ្នកស្រុក​១៧៩៩ គ្រួសារ ដែល​ទទួលបាន​ការអនុញ្ញាត​រួមមាន​៖ ស្រុក​ប្រាសាទបាគង​ចំនួន​២៥៩​គ្រួសារ ស្រុក​អង្គរធំ ចំនួន​២០២​គ្រួសារ ស្រុក​ពួក​ចំនួន​៤៣៦​ករណី ក្រុង​សៀមរាប​ចំនួន​៦៦០​គ្រួសារ និង​ស្រុក​បន្ទាយស្រី​ចំនួន​២៤២​គ្រួសារ​ផងដែរ​។​

​ប្រភេទ​នៃ​ការជួសជុល​កែលម្អ​លំនៅដ្ឋាន និង​សាង់សង់​សំណង់​ស្រាល​តូចតាច​ដែល​ទទួលបាន​ការអនុញ្ញាត​រួមមាន ជួសជុល​ឬ​ប្តូរ​ដំបូល ជួសជុល​ជញ្ជាំង ប្តូ​រសសរ ប្តូរ​ជណ្តើរ ត​សំ​យ៉ាប ក​ឥដ្ឋ​ក្រោមផ្ទះ សាងសង់​បង្គន់​អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុង​ជ្រូក ។​ល​។ និង​តម្រូវការ​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​។​

​ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​សហគមន៍ បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង​និង​ឯកសារ​ចាំបាច់​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃថា​ពួកគាត់​គឺជា​ប្រជា​ពល​ដ្ឋ​រស់នៅក្នុង​តំបន់​អង្គរ​ពិតប្រាកដ​តាំងពី​យូរយារ មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់ និង​មាន​តម្រូវការ​ជាក់ស្តែង​ក្នុងការ​កែលម្អ​ការរស់នៅ​ឱ្យបាន​ល្អប្រសើរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ត្រឹមតែ​ផ្តល់​ការជួសជុល​ដល់ផ្ទះ​ចាស់ និង​សាងសង់​សំណង់​ស្រាល​តូចតាច ក្នុងនោះ​ក៏បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ការជួយ​សង្គ្រោះ​ពេល​ប្រជាជនមាន​ទុក្ខលំបាក រួមទាំង​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​បេតិកភណ្ឌ ដល់​ប្រជាជន​គ្រប់ៗ​គ្នា​។ ពិសេស​ជាងនេះទៀត​នោះ សកម្មភាព​ទាំងនេះ​គឺជា​ការចូលរួមចំណែក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងការ​បង្ខិត​សេវាសាធារណៈ​របស់​រដ្ឋ​ឱ្យចូល​ទៅជិត​បងប្អូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​រាល់​ការចំណាយ​ទាំង​ពេលវេលា​និង​ការធ្វើដំណើរ​ទៅមក​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​សហគមន៍​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​៤០១​គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​ក្រុង​/​ស្រុក​ចំនួន​៥ ឃុំ​ចំនួន​២១ និង​ភូមិ​ចំនួន​១១២៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×