Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី​យី​ង​ឡាក់​ពុំទាន់​សុំ​សិទ្ធិ​ជ្រកកោន​នៅឡើយ​ទេ ខណៈពេល​រដ្ឋការ​ថៃ​ពុំទាន់​កំណត់​បាន​ទីកន្លែង​ស្នាក់នៅ ដើម្បី​ចេញ​ដីកានាំខ្លួន​

spot_img

​ក្រុមអ្នកច្បាប់​របស់​អ្នកស្រី​យី​ង​ឡាក់ និង​ប្រើប្រាស់​បទចោទប្រកាន់​លំអិត​របស់​តុលាការ​ថៃ សម្រាប់​ធ្វើជា​មូលដ្ឋាន​ស្នើសុំ​នយោបាយ ។ តាម The Nation ដែល​ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុមអ្នកច្បាប់​របស់​អ្នកស្រី​យី​ង​ឡាក់​ឲ្យ​ដឹងថា អតីត​នាយ​រដ្ឋមន្ត្រី​ថៃ​រូបនេះ​កំពុង​ថ្លឹងថ្លែង​សុំ​ជ្រកកោន​នយោបាយ​នៅ​បារាំង អង់គ្លេស អាល្លឺម៉ង់​។​

​ទោះយ៉ាងណា​ជម្រើស​បឋម គឺ​ប្រទេស​អង់គ្លេស​ជា​កន្លែង​ដែល​អ្នកស្រី​យី​ង​ឡាក់ កំពុងស្នាក់នៅ​ក្រោមរូបភាព​ទិដ្ឋិ​ការ​ទេសចរណ៍ មូលហេតុ​ព្រោះតែ​បង​ប្រុង​របស់គាត់ គឺ​លោក​ថាក់ស៊ីន​មានផ្ទះ​នៅ​អង់គ្លេស ។​

អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណា​វា​ត្រា​

The Nation ដកស្រង់​ប្រភព​មួយ​ប្រាប់ថា “​អ្នកស្រី​យី​ង​ឡាក់​ស្ថិតក្នុង​សភាព​ល្អ​ទេ ។ គាត់​ចូលចិត្ត​ចម្អិនម្ហូប​ថៃ​ជាមួយ​មិត្តភក្តិ​ជិតស្និទ ប៉ុន្តែ​គាត់​នឹង​សម្ងំស្ងៀម​មួយរយៈ​” ។​

​អ្នកស្រី​យី​ង​ឡាក់​បាន​ចាក​ចេញពី​ប្រទេស​ថៃ​កាលពី​ចុងខែ​សីហា ដើម្បី​ទៅកាន់​ឌូ​បៃ រួច​បន្តដំណើរ​ទៅ​ក្រុង​ឡុង ។ បច្ចុប្បន្ន​អ្នកស្រី​យី​ង​ឡាក់​កំពុង​ត្រៀម​ដាក់​ពាក្យសុំ​ជ្រកកោន​នយោបាយ ប៉ុន្តែ​ជាបឋម​ចាំបាច់​ត្រូវមាន​បទចោទប្រកាន់​លំអិត​ពេញលេញ​របស់​តុលាការ ហើយ​ក្រុមអ្នកច្បាប់​របស់​អ្នកស្រី និង​យក​វា​ធ្វើជា​មូលដ្ឋាន​សម្រាប់​បំពេញបែបបទ​សុំ​ជ្រកកោន ។ “​យើងខ្ញុំ​ត្រូវ​បញ្ជាក់ថា អ្នកស្រី​យី​ង​ឡាក់​កំពុង​រង​ទទួល​អំពើ​អយុត្តិធម៌​ពី​សំណាក់​អ្នកនយោបាយ ហើយ​នៅ​ប្រទេស​ថៃ​ពុំមាន​សុវត្ថិភាព​សម្រាប់​គាត់​ទេ ។ យើងខ្ញុំ​នឹង​និយាយប្រាប់​ប្រទេស​ដែល​អ្នកស្រី​សុំ​សិទ្ធិ​ជ្រកកោន​ថា អ្នកស្រី​ត្រូវ​ប្រឈមមុខ​ជាមួយ​ប្រព័ន្ធ​ច្បាប់​អយុត្តិធម៌​ចាប់តាំងពី​រដ្ឋាភិបាលរ​បស់​អ្នកស្រី ត្រូវបាន​ផ្តួលរំលំ​រួច​អ្នកស្រី​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​មាតុប្រទេស ។​

​ការសុំ​ជ្រកកោន​នៅ​អង់គ្លេស​ពុំមែន​ជា​រឿង​ងាយ​ឡើយ អាស្រ័យ​ដោយ​យន្តការ​ច្បាប់​ស្មុគស្មាញ​នឹង​តឹងរឹង ។ កាលពី​ឆ្នាំទៅ​មិញ​មានតែ ២៨%​ករណី​ប៉ុណ្ណោះ​ទទួលបាន​ការយល់ព្រម ។

​រដ្ឋាភិបាល​ថៃ​នឹង​បន្ត​កិច្ចប្រឹងប្រែង​ស្វែងរក​វិធី​នាំខ្លួន​អ្នកស្រី​យី​ង​ឡាក់​មកកាន់​ប្រទេស​ថៃ​វិញ ។ អគ្គរាជអាជ្ញា Thanakrit Worathanatchakul ឲ្យ​ដឹងថា ៖ លើ​ផ្នែក​ទ្រឹស្តី​បណ្តា​ប្រទេស​អាច​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​ប័​ត្យា​ប័ណ្ណ ឧក្រិដ្ឋជន​នយោបាយ ប៉ុន្តែ​អ្នកស្រី​យី​ង​ឡាក់​វា​ជា​ករណី​ពុករលួយ​ធម្មតា វា​ពុំមាន​ទាក់ទិន​ទៅដល់​ស្ថានភាព​នយោបាយ​ប្រទេស​ថៃ​ទេ ។​

​ប្រការ​ដែល​លំបាក​បច្ចុប្បន្ន​នោះ​គឺ​ដើម្បី​ធ្វើសំណើរ​សុំ​ប័​ត្យា​ប័ណ្ណ​បាន​ជាបឋម​ត្រូវ​ដឹង​ពី​ទីកន្លែង​រស់នៅ​បច្ចុប្បន្ន​របស់​អ្នកស្រី​យី​ង​ឡាក់ ពុំនោះសោត​ពុំ​អាចដាក់​សំណើរ​សុំ​ប័​ត្យា​ប័ណ្ណ​បានឡើយ ។ ម្យ៉ាងទៀត​ម្ចាស់​ប្រទេស​ដែល​ទទួល​ពាក្យសុំ​ជ្រកកោន នៅតែមាន​អំណាច​ពេញលេញ ក្នុងការ​សម្រេច​ថា គួរ​ធ្វើ​ប័​ត្យា​ប័ណ្ណ​ដែរឬទេ ៕​សូយន

spot_img
×