Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​រីក​រាលដាល​នូវ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(COVID-19) បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​ក្របខ័ណ្ឌ​ច្បាប់​ថវិកា​ឆ្នាំ​២០២០

spot_img

(​ក្រសួងផែនការ​)៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការធ្វើ​វិចារណ​កម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០២០ ។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ដល់​ថ្នាក់ដឹកនាំ អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​សារាចរ​ណែនាំ​នេះ ជាពិសេស​ចូលរួម​គោរព​អនុវត្ត​ឲ្យ​បាន​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 និង​ទប់ទល់​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​សេដ្ឋកិច្ចជាតិ ។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ណែនាំ​ដល់​តាម​បណ្តា​អង្គភាព​ទាំងអស់ ក្នុង​កិច្ចប្រជុំ សូមជួយ​ណែនាំ​ដល់​មន្ត្រីរាជការ​យើង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព អនាម័យ​ផ្ទាល់ខ្លួន ជាពិសេស​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ឌ​-១៩ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×