Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនល្មើស ពាក់ព័ន្ធ​ករណី គាស់​ផ្ទះ​លួច​ទូរស័ព្ទ​ចំនួន ១៤៥​គ្រឿង ដាក់ពន្ធនាគារ​ខេត្តកណ្តាល​

spot_img

​កណ្តាល​៖ សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​១៣​មីនា​នេះ បាន​ដីកាឃុំខ្លួន​ជនល្មើស​២​នាក់ ក្នុង​ម្នាក់ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​គាស់​ផ្ទះ​លួច​ទូរស័ព្ទ​ចំនួន ១៤៥​គ្រឿង​) និង​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម ទិញ​ទូរស័ព្ទ​ពី​ចោរ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​ខេត្តកណ្តាល ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​គាស់​ផ្ទះ​លួច​ទូរស័ព្ទ​) ដែល​ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៩ និង ឆ្នាំ​២០២០ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ថា និង​ដោយមាន​ការសម្របសម្រួល នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ទៀត ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម ជនសង្ស័យ​ឈ្មោះ អូន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ដកហូត ម៉ូតូ ចំនួន ១​គ្រឿង​ទូរស័ព្ទ ចំនួន ១៤៥​គ្រឿង​ខោអាវ​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ជំនាញ​អាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×