Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ត្រូវ​ចេះ​ស្រាវជ្រាវ វិភាគ តាមដាន និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​ចុះ​ធ្វើ​បាឋកថា​ស្តីពី “​ទិដ្ឋភាព​ទូទៅ​នៃ​បទល្មើស​បច្ចេកវិទ្យា​” នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ជា​មន្ត្រី​នគរបាលជាតិ​ចំនួន ១៣​រូប ដែល​បាន​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ជំនាញ​សន្តិសុខ​ស្រាវជ្រាវ រយៈពេល ៥​ឆ្នាំ ហើយ​កំពុង​មក​ធ្វើ​កម្មសិក្សា​បញ្ចប់​វគ្គ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​មានប្រសាសន៍ថា បទ​បាឋកថា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​កងកម្លាំង​នគរបាល យល់ដឹង​អំពី ទិដ្ឋភាព​ទូទៅ តួនាទី​ភារកិច្ច របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏ដូចជា​ដើម្បី​បង្កើន​សម្ថ​ភាព​កងកម្លាំង​នគរបាល​ឱ្យ​កាន់តែ​យល់ដឹង​សុ​ី​ជម្រៅ ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ការកំណត់​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​មានការ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​។​

​ទន្ទឹមនឹងនេះ​ផងដែរ លោក​ក៏បាន​លើកឡើង​ដោយ​សង្កត់ធ្ងន់​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​សិក្ខាកាម ត្រូវ​ចេះ​ស្រាវជ្រាវ វិភាគ តាមដាន និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ដែល​បានធ្វើការ​ផ្សព្វផ្សាយ​បំពុលសង្គម ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ ព្រោះថា​ព័ត៌មាន​ក្លែងក្លាយ គឺ​វា​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សង្គម​ជាង​ជំងឺ​កូ​វីដ​១៩​ទៅទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×