Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Trump ចង្អុលមុខ​ រួច​បណ្តេញ​អ្នកយក​ព័ត៌មាន CNN ចេញ​ក្រៅ (​មាន​វីដេអូ​)

spot_img

​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេត​វិមាន ប្រធានាធិបតី Donald Trump បាន​ចង្អុលមុខ រួច​បណ្តេញ​ឲ្យ​អ្នកសារព័ត៌មាន CNN ចេញ​ក្រៅ ក្រោយពេល​អ្នកកាសែត​រូបនេះ សាកសួរ​ពី​សម្តី​បែប​រើសអើង​របស់លោក Trump ចំពោះ​បណ្តា​ប្រទេស​ទ្វីបអាហ្វ្រិក​មុន​នោះ​។​

​ប្រធានាធិបតី អាមេរិក Trump ទទួល​បដិសណ្ឋារកិច្ច​ប្រធានាធិបតី Kazakhstan Nursultan Nazarbayev នៅ​សេត​វិមាន​។​

​តាម Daily Mail ហេតុការណ៍​កើតឡើង​ខណៈពេល​ប្រធានាធិបតី Trump កំពុង​ជួ​បា​មួយ​ប្រធានាធិបតី Kazakhstan Nursultan Nazarbayev នៅ​ថ្ងៃ​ទី ១៦ ខែ​មករា នា​សេត​វិមាន​។ អ្នកយក​ព័ត៌មាន CNN Jim Acosta បាន​រំលឹក​ដល់​ពាក្យសម្តី​បង្ក​ជា​ជម្លោះ​របស់​ប្រធានាធិបតី Trump មុន​នោះ ហើយ​ត្រូវ​លោក Trump ដេញ​ចេញ​ទៅ​ខាងក្រៅ​។​

​ក្នុង​ខ្សែ​វីដេអូ​បង្ហោះ​ផ្សាយ​ឲ្យឃើញថា ខណៈពេល​លេខាធិការិនី​សារព័ត៌​មានប្រកាស​ថា សន្និសីទកាសែត​ត្រូវបាន​បញ្ចប់ អ្នកយក​ព័ត៌មាន Acosta បាន​ឆ្លៀត​សួរ ៖”​គោរព​ឯ​ឧត្តម​ប្រធានាធិបតី លើ​គំនិត​របស់​ឯកឧត្តម​ចង់ឲ្យ​អាមេរិក​ទទួល​បន្ថែម​មនុស្ស​ច្រើន​ទៀត (​ជនអន្តោប្រវេសន៍​) ពីន័រ​វេស មែន​ទេ​? លោក Trump ឆ្លើយ ៖ ខ្ញុំ​ចង់​និយាយ​ពី​ជន (​អន្តោប្រវេសន៍​) មកពី​គ្រប់​ទីកន្លែង​”​។​

​បន្ទាប់មក​អ្នក​យក​សារព័ត៌មាន​នេះ​បន្ត​សួរ ៖ “​ឯកឧត្តម​ចង់​និយាយ​ពី​ជន​ស្បែក​សរ​មែន​ទេ​? ឬ​មួយ​ឯកឧត្តម​ចង់​និយាយ​ពី​ផ្នែក​ដទៃ​នៃ​ពិភពលោក ជាអាទិ៍ អ្នក​ស្បែក (​ពណ៌​)?”​។ ភ្លាមៗ​នោះ​លោក Trump បាន​ចង្អុលមុខ​អ្នកយក​ព័ត៌មាន CNN រួច​ពោល​យ៉ាងខ្លី ៖ “​ចេញ​ក្រៅ​!”​។​

អ្នកយកព័ត៌មាន CNN Acosta

​អ្នកយក​ព័ត៌មាន CNN Acosta បាន​សរសេ​រលើ Twitter ថា ៖ “… លោក​គិតថា រឿង​បែបនេះ នឹង​ពុំ​កើតឡើង​នៅ​សេត​វិមាន និង​ប្រទេស​អាមេរិក​ទេ​”៕ សូ​យ​ន​

spot_img
×