Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយ​អស់ទាស់​! បទ​ចម្រៀង MV ចេញ​ថ្មី របស់​មេម៉ាយ​កូន​១ Love Riya និង អេ​ន​ឌី ផ្អើល​អ្នកគាំទ្រ (​វីដេអូ​)

spot_img

​អ្នកនាង Love Riya មេម៉ាយ​ទើប​លែងលះ​ប្តី​ថ្មីថ្មោង និង​ក៏​ត្រូវបាន​មហាជន​លាន់មាត់​សរសើរ​ថា តារា​ស្រី​ទើប​រះ ញញឹម​ស្រស់​ដូច​បុប្ផា​ត្រី​ទឹក​ដណ្តើម​ជានិច្ច គេ​សង្កេតឃើញថា អ្នកនាង​កាន់តែ​ទទួលបាន​ប្រជាប្រិយភាព​ពី​មហាជន​យ៉ាងច្រើន បន្ទាប់ពី​អ្នកនាង​បានចេញ​ថត​ដូចជា​សម្អាងការ ឬ ការឡើង​សម្តែង​លើ​ឆាក​តន្ត្រី​ជាដើម ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលក់​ឡេ​រូប​ស្រស់ស្អាត​រូបនេះ ត្រូវបាន​មហាជន​កោតសរសើរ​ចំៗ​ថា មាន​ទេពកោសល្យ​សិ​ល្បះ មើលទៅ​ប្រៀប​ដូច​តារា​សម្តែង​ជើងចាស់​អ៊ីចឹង បើទោះជា​អ្នកនាង​ទើបតែ​មានបទពិសោធន៍​នៅ​ខ្ចី​ក្នុងការ​សម្តែង​ក៏ដោយ ។​

​ពិតណាស់ ថ្មីៗ​នេះ អ្នកលក់​ឡេ​កំពុងមាន​ប្រជាប្រិយភាព Love Riya បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ខ្លាំង​មែនទែន នៅពេល​បានឃើញ​អ្នកនាង​បាន​សម្តែង​ប៉ះគ្នា​ជាមួយ​លោក អេ​ន​ឌី ជា​លើកដំបូង នៅក្នុង​ការសម្តែង MV មួយ ។ បើទោះជា​មាន​វ័យ​ខុសគ្នា​ក៏ពិតមែន តែ​អ្នក​ទាំងពីរ​ត្រូវបាន​មើលឃើញថា ពិតជា​សម្តែង​បានល្អ និង​ស័ក្តិសម​គ្នា​ណាស់ ។​

​ចំពោះ MV ទើប​ចេញ​ថ្មី​របស់​អ្នកនាង Love Riya គឺមាន​ចំណងជើង​ថា «​ដៃ​នៅក្នុង​ដៃ ភ្នែក​នៅក្នុង​ភ្នែក​» ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×