Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​សា​លា​ CIS បណ្តោះ​អាសន្ន សា​ខា​កោះ​ពេ​ជ្រ​ បន្ទាប់​ពី​រ​ក​​ឃើ​ញ​គ្រូ​​បង្រៀន​​ជន​​​ជា​តិ​​កា​​ណា​​​ដា ​ឆ្ល​ង​ជំងឺ​ COVID-19

spot_img

ភ្នំពេញ៖ បន្ទាប់​ពីការ​រក​ឃើ​ញ​បុ​រស​ជន​​ជាតិ​​កា​ណា​​ដា​ម្នាក់​ ដែល​ជា​គ្រូ​បង្រៀន​នៅ​សាលា​ CIS ​ឆ្ល​ង​ជំងឺ​រលាក​ផ្លូវដង្ហើមកូរ៉ូណា(​ COVID-19) មកនោះ នៅថ្ងៃទី​១៤ ខែមីនា​ ឆ្នាំ២០២០នេះ ក្រសួ​ង​​សុខា​​ភិបា​ល​ សម្រេច​ឲ្យបិ​​ទសា​លា​ CIS សាខា​កោះពេ​ជ្រ​ ជា​បណ្តោះ​អាសន្ន​ ។​

ដោយឡែកជនជាតិប៊ែលហ្សិក​ ​ជាបុគ្គលិកអង្គការអន្តរជា​តិ​មួយ​ ក៏ត្រូវបាននាំមក​ព្យា​បាល​ដាច់​ដោយ​ឡែក​នៅមន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀ​ត​​​ដែរ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបា​ល​ បានថ្លែងថា សាលា CIS សាខាកោះពេជ្រ ក្រសួង​បា​ន​​សម្រេ​ច​​ហើយ គឺស្នើសុំទៅ​ក្រសួងអប់រំ​ យុវជន និងកីឡា ឲ្យធ្វើការ​បិទបណ្តោះ​អាស​​ន្ន ហើយត្រូវ​មានការ​អនុវត្តន៍​នូវការ​សម្អាត ហើយអ្នកគ្រូ លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀ​ននៅ​សាលា​នោះ សូមបន្តតាមដាននូវសុ​ខភាព​ផ្ទាល់​ខ្លួន ក្នុង​រយៈ​ពេល១​៤​ថ្ងៃ ហើយក្រុម​ការ​ងារ អ្នកស្រាវជ្រាវ​ក្រសួងសុខា​ភិ​បា​ល នឹងធ្វើ​ការងារ​​ប​ន្តទៀ​ត ដើម្បីស្រាវជ្រាវ​អ្នកប៉ះពាល់​ផ្ទា​ល់​ និងប៉ះពាល់ប្រ​យោ​ល ដើម្បីចាត់វិធានការបន្ត​​ទៀ​ត។​

លោកស្រីបានឲ្យដឹងថា បុរសជនជាតិកាណា​ដា​ វ័យ៤៩ឆ្នាំ ដែលរកឃើញមា​ន Covid-19 នោះ បានធ្វើដំណើរមកពីប្រទេ​ស​ថៃ​ មកកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែ​មីនា ឆ្នាំ២០២០។ ក្រោយពីត្រឡប់មកដល់កម្ពុជា​វិ​ញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មាន​អាការៈ​មិនស្រួ​ល​ខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេ​ទ្យ​ពិ​និត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិ​​ត្យ និងយកសំណាកធ្វើ​​តេស្ត​នៅវិទ្យា​​ស្ថាន​ប៉ា​ស័រ​កម្ពុជា ហើយមកដល់ថ្ងៃទី១​៣​ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់​ថា​ បុរសនោះមានផ្ទុក​វី​រុស Covid-19។

លោកស្រី បញ្ជាក់ថា បន្ទាប់ពីរកឃើញ​ថា​មាន Covid-19 ហើយបរុសជនជាតិកាណាដារូ​ប​នេះ​ បានរស់នៅក្នុងផ្ទះមួ​យ​ ជា​មួយ​កូន២នា​ក់ ដែលត្រូវឲ្យក្រុមគ្រូពេទ្យត្រូវ​យក​សំណា​ករ​បស់​កូន​ៗទាំ​ង២​នាក់នោះ ទៅធ្វើតេស្តពិនិត្យរ​ក Covid-19 ផងដែរ ដែល​មកដល់​​នេះក្រ​សួង​សុខាភិបាល កំពុងរង់ចាំលទ្ធផល។​

លោកស្រី ឱ វណ្ណឌីន បន្ថែមទៀតថា ដោយសារសំណូមពរយ៉ាងទ​ទូ​ចសូ​មធ្វើកា​រព្យាបា​ល​នៅផ្ទះ​ ព្រោះកូនៗរបស់គាត់​គ្មា​នអ្ន​កមើ​លថែ​នោះ និងកំពុងរង់ចាំលទ្ធ​ផ​លធ្វើ​តេស្ត​លើកូ​នៗរ​បស់​គាត់​ផ​ងដែ​រ ក្រសួងសម្រេចដាក់​បុ​រស​កាណា​ដា នៅផ្ទះ​ដាក់​ដោយ​​ឡែកតែ​ឯ​ង ដោយមិនឲ្យគាត់ចេ​ញ​ទៅណា​ឡើយ​ ​ដោយក្រុមគ្រូពេទ្យបន្តតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយប្រសិន​បើ​មានកា​​រវិវ​ត្តថ្មីប​ន្ថែម​ទៀត ក្រសួងនឹងធ្វើការដោះស្រា​យ​ ​ចាត់វិធានការថ្មី​​ៗបន្ថែ​មទៀ​ត​។

លោកស្រីបន្តថា សម្រាប់ករណីរកឃើញ​​ជំងឺ Covid-19 លើជនជា​តិ​ប៊ែ​លហ្ស៊ិក ដែលជាបុគ្គលិកនៃអង្គការ​​អន្តជា​តិមួ​​យ ដោយ​សារមាន​សំ​ណើ​ពីអង្គ​ការ​សុខ​ភាព​ពិភ​ពលោ​ក ដោយមានការស្នើសុំពីសហគមន៍​​អន្តរ​ជា​តិ​ ស្នើសុំយ៉ាងទទូចនោះមិ​នឲ្យ​ក្រសួ​ងផ្ស​ព្វផ្សា​យជាស​ធារ​ណៈនូវ​អត្ត​ស​ញ្ញាណ និងទីតាំងធ្វើការជាក់លាក់របស់​បុ​គ្គល​នោះ ក្រសួងសុខាភិបាលក៏សុំអភ័យ​ទោស​ផងដែរ ដោយត្រូវធ្វើតាមការស្នើសុំរបស់​​អន្ត​រជា​តិ​។

លោកស្រីបញ្ជាក់ថា ជនជាតិប៊ែលហ្ស៊ិកដែលរកឃើញជំងឺ​ ​Covid នេះ គាត់បានអនុវត្តន៍នូវការកា​រពា​រមិ​នឲ្យ​មានការ​ចម្លងជំងឺ​ចេញ​ទៅ​ក្រៅ​ផ​ងដែរ ហើយបច្ចុប្បន្នជនជាតិប៊ែលហ្ស៊ិ​ក​នេះ​ ក្រសួងត្រូវបានដាក់​ឲ្យស​ម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភា​ព​ខ្មែរ-សូវៀតផងដែ​រ​។

លោកស្រី វណ្ឌឌីន បញ្ជាក់ថា ការឃើញជំងឺលើជនជាតិប៊ែ​ល​ហ្ស៊ិក​នេះ​ ធ្វើឡើងបន្ទាប់ពីគាត់ធ្វើដំណើ​រ​ត្រឡ​ប់ម​កពីប្រ​ទេស​ក្នុង​តំ​បន់​អឺរ៉ុប ក៏មានអាការៈមិនស្រួ​លខ្លួ​ន ក៏ឲ្យក្រុមគ្រូពេទ្យធ្វើតេស្ត​ ​ក៏​ឃើញលទ្ធផលវិជ្ជ​មា​ន​។

សូមបញ្ជាក់ថា រហូតដល់ពេលនេះគិត​ត្រឹ​ម​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ​១​៩ ចំនួន៧ករណីហើយ​ ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×